កិច្ច​ប្រជុំ​ដំបូង​ស្ដីពី​ការ​ប្រើប្រាស់​ធនធាន​ទឹក​នៅ​តាម​អាង​ស្ទឹង

កណ្ដាល ២១ មករា ២០១៥៖ ក្រសួងធនធានទឹក និងឧតុនិយមក្រោមកិច្ចសហការនិងឧបត្ថម្ភដោយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបើកកិច្ចប្រជុំដំបូងស្ដីពីការប្រើប្រាស់ធនធានទឹកនៅតាមអាងស្ទឹងដល់មន្ទីរពាក់ព័ន្ធ មន្ត្រីក្រុង ស្រុក ឃុំ សង្កាត់ និងតំណាងសហគមន៍កសិករអ្នកប្រើប្រាស់ទឹក នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ នៅសាលាខេត្តកណ្ដាល។

ឯកឧត្ដមជឹម សុខុន អភិបាលរងខេត្តកណ្ដាល និងលោក ពេជ្រ វាសនា ប្រធានមជ្ឈមណ្ឌលសេវាបច្ចេកទេសប្រព័ន្ធធារាសាស្ត្រឧតុនិយមបានលើកឡើងពីគោលបំណងសំខាន់នៃគម្រោងនេះដើម្បី(១). ពង្រឹងសមភាពក្នុងការគ្រប់គ្រងធនធានទឹក (២). បង្កើតនិងរៀបចំយន្តការសម្របសម្រួលសម្រាប់ការប្រើប្រាស់ធនធានទឹកក្នុងអាងទន្ទេ ព្រមទាំងដើម្បីចែករំលែក នឹង (៣). ផ្តល់ព័ត៌មានពីគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសថ្មីៗ។

ឯកឧត្ដមបានបន្តទៀតថា នៅក្នុងអាងស្ទឹងព្រែកត្នោតមានបញ្ហាប្រឈមជាច្រើនចំពោះធនធានទឹក ដូចជាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតដែលតែងតែកើតឡើងជាញឹកញាប់ កង្វះខាតទឹកសម្រាប់វិស័យកសិកម្ម និងវិស័យផ្សេងៗទៀត ព្រមទាំងបញ្ហាគុណភាពទឹកផងដែរ។ ជាមួយគ្នានេះដែរយើងចាំបាច់ត្រូវបង្កើតយន្តការសម្របសម្រួលធនធានទឹកនៅក្នុងចំណោមអ្នកប្រើប្រាស់ទឹកទាំងនៅក្នុងខេត្តកណ្តាលនិងនៅក្នុងតំបន់ អាងស្ទឹងព្រែកត្នោតដែលស្ថិតក្នុងខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

ក្នុងកិច្ចប្រជុំនោះដែរ លោក ម៉ាស្សាហ៊ីកូ ហ៊ីរ៉ាវ៉ា ប្រធានទីប្រឹក្សាបច្ចេកទេសគម្រោង JICA បានធ្វើការចែករំលែកនូវព័ត៌មាន ស្ដីពីក្របខណ្ឌការងារគម្រោង ផែនការសកម្មភាពនិងពេលវេលារបស់គម្រោងដែលត្រូវអនុវត្តជាពិសេសត្រៀមសហការរាល់ការងារបន្តទៀត៕

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល៖ http://www.kandal.cambodia.gov.kh/insite.php?view=detail&story=549&menu=23

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់