គម្រោង​ចំនួន​៣៧១ ​ត្រូវ​បាន​ស្នើ​ក្នុង​សមាហរណកម្ម​ផែនការ​វិនិយោគ ឃុំ នៅ​ស្រុក​ពញាឮ

កណ្ដាល ២៣ ធ្នូ ២០១៤ ៖ សម្រាប់ឆ្នាំ២០១៥ខាងមុខ ឃុំទាំង១១របស់ស្រុកពញាឮបានស្នើគម្រោងចំនួន៣៧១ ដើម្បីធ្វើការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនសំដៅឆ្លើយតបទៅតាមសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ។ គម្រោងទាំង៣៧១មានវិស័យកសិកម្ម៦០គំរោង ផ្នែកអាជីវកម្ម៤៥គម្រោង ផ្នែកអប់រំ២១គម្រោង ផ្នែកសុខភាព៧៣គម្រោង ផ្នែកគ្រោះមហន្តរាយ៤គម្រោង…

កណ្ដាល ២៣ ធ្នូ ២០១៤ ៖ សម្រាប់ឆ្នាំ២០១៥ខាងមុខ ឃុំទាំង១១របស់ស្រុកពញាឮបានស្នើគម្រោងចំនួន៣៧១ ដើម្បីធ្វើការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនសំដៅឆ្លើយតបទៅតាមសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ។ គម្រោងទាំង៣៧១មានវិស័យកសិកម្ម៦០គំរោង ផ្នែកអាជីវកម្ម៤៥គម្រោង ផ្នែកអប់រំ២១គម្រោង ផ្នែកសុខភាព៧៣គម្រោង ផ្នែកគ្រោះមហន្តរាយ៤គម្រោង ផ្នែកបរិស្ថាន៧២គម្រោង ផ្នែករដ្ឋបាលសន្តិសុខ៧៥គម្រោង ផ្នែកយេនឌ័រ២១គំរោង។ នេះជាការលើកឡើងរបស់លោក តុង ស៊ីវមី អភិបាលស្រុកពញាឮក្នុងសិក្ខាសាលាសមាហរណកម្មផែនការឃុំនៅថ្នាក់ស្រុកកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ នៅវិទ្យាល័យទេពប្រណម្យ។

 

សិក្ខាសាលានេះមានការចូលរួមជាអធិបតីពីឯកឧត្ដមនៃ ចារី អភិបាលរងខេត្តកណ្ដាល ក្រុមប្រឹក្សា អភិបាលស្រុកពញាឮ ក្រុមប្រឹក្សាឃុំ តំណាងអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។

 

មានមតិក្នុងសិក្ខាសាលាឯកឧត្ដមនៃ ចារី បានបញ្ជាក់ពីគោលបំណងសំខាន់នៃសិក្ខាសាលាដែលជាការរួមចំណែកគាំទ្រឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងដំណើរ ការកសាងផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ហើយឃុំទាំង១១ នៅក្នុងស្រុកពញាឮនឹងអាចអនុវត្តគម្រោងរបស់ខ្លួនតាមលទ្ធភាពនិងធនធានរបស់ស្ថាប័ន មន្ទីរអង្គភាព សង្គមស៊ីវិល និងសប្បុរសជន ដើម្បីគាំទ្រគម្រោងនៅតាមបណ្ដាឃុំសង្កាត់ទាំងនេះ។

 

ឯកឧត្ដមនៃ ចារី បន្តទៀតថា កន្លងមកការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាក្នុងឃុំ សង្កាត់ សុទ្ធតែមានការចូលរួមពីប្រជាពលរដ្ឋនៅតាមសហគមន៍ហើយដែលសេចក្ដីត្រូវការទាំងនោះបានឆ្លុះបញ្ចាំងនូវបញ្ហា ឬតម្រូវការជាក់ស្ដែងដែលបានកើតឡើងក្នុងមូលដ្ឋាននោះ។

 

ឯកឧត្ដមបានក្រើនរំលឹកដល់អង្គសិក្ខាសាលាត្រូវរៀបចំឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលា ដើម្បីឲ្យការវិនិយោគ និងសកម្មភាពនា២០១៥ ដោយឆ្លុះបញ្ចាំងឲ្យបានច្បាស់ អំពីអាទិភាពនានាដែលបានលើកឡើងដោយប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈដំណើរការរៀបចំកម្មវិធីវិនិយោគឃុំ សង្កាត់។  គ្រប់មន្ទីរអង្គភាព ត្រូវត្រួតពិនិត្យមើលយន្តការក្នុងការធ្វើផែនការ និងការអនុវត្តគម្រោងឲ្យមានភាពរលូនជាមួយគ្នាដើម្បីជួយពង្រឹងតួនាទីរបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ ពិនិត្យមើលប្រភពថវិការបស់មន្ទីរអង្គភាពដើម្បីធ្វើការគាំទ្រគម្រោងរបស់ឃុំដែលជាតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យលើលក្ខណៈបច្ចេកទេសរបស់គម្រោងនីមួយៗឲ្យបានហ្មត់ចត់។ អានអត្ថបទបន្ត…

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់