គម្រោង​ចំនួន​១៩៨​គម្រោង​ត្រូវ​បាន​លើកឡើង​ក្នុង​សិក្ខាសាលា​​សមាហរណកម្ម​ផែនការ​​ឃុំ នៅ​ថ្នាក់​ស្រុក​អង្គស្នួល

កណ្ដាល ២៣ ធ្នូ ២០១៤៖ សម្រាប់ឆ្នាំ២០១៥ ឃុំទាំង១០របស់ស្រុកអង្គស្នួលបានលើកគម្រោងចំនួន១៩៨ ដើម្បីធ្វើការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនសំដៅឆ្លើយតបទៅតាមសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ។ គម្រោងទាំង១៩៨មានផ្នែកសេដ្ឋកិច្ចចំនួន៥៨គម្រោង ផ្នែកសង្គមកិច្ចមាន៣៩គម្រោង ផ្នែកធនធានធម្មជាតិបរិស្ថានមាន៤២គម្រោង ផ្នែករដ្ឋបាលនិងសន្តិសុខមាន៤៨គម្រោង…

 

កណ្ដាល ២៣ ធ្នូ ២០១៤៖ សម្រាប់ឆ្នាំ២០១៥ ឃុំទាំង១០របស់ស្រុកអង្គស្នួលបានលើកគម្រោងចំនួន១៩៨ ដើម្បីធ្វើការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនសំដៅឆ្លើយតបទៅតាមសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ។ គម្រោងទាំង១៩៨មានផ្នែកសេដ្ឋកិច្ចចំនួន៥៨គម្រោង ផ្នែកសង្គមកិច្ចមាន៣៩គម្រោង ផ្នែកធនធានធម្មជាតិបរិស្ថានមាន៤២គម្រោង ផ្នែករដ្ឋបាលនិងសន្តិសុខមាន៤៨គម្រោង និងផ្នែកយេនឌ័រចំនួន១១គម្រោង។ គម្រោងទាំងអស់បានបង្ហាញអោយដឹងដោយលោក នីម នីរ៉ាដេត អភិបាលស្រុកអង្គស្នួលនៅក្នុងសិក្ខាសាលាស្ដីពី សមាហរណកម្មនៃកម្មវិធីវិនិយោគ ឃុំកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ នៅសាលាស្រុកអង្គស្នួល។

 

សិក្ខាសាលានេះមានការចូលរួមជាអធិបតីពីឯកឧត្ដមនៃ ចារី អភិបាលរងខេត្តកណ្ដាល ក្រុមប្រឹក្សា អភិបាលស្រុកអង្គស្នួល ក្រុមប្រឹក្សាឃុំ តំណាងអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។

 

មានមតិក្នុងសិក្ខាសាលាឯកឧត្ដមនៃ ចារី បានបញ្ជាក់ពីគោលបំណងសំខាន់នៃសិក្ខាសាលាដែលជាការរួមចំណែកគាំទ្រឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងដំណើរ ការកសាងផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ហើយឃុំទាំង១០ នៅក្នុងស្រុកពញាឮនឹងអាចអនុវត្តគម្រោងរបស់ខ្លួនតាមលទ្ធភាពនិងធនធានរបស់ស្ថាប័ន មន្ទីរអង្គភាព សង្គមស៊ីវិល និងសប្បុរសជន ដើម្បីគាំទ្រគម្រោងនៅតាមបណ្ដាឃុំសង្កាត់ទាំងនេះ។

 

ឯកឧត្ដមនៃ ចារី បន្តទៀតថា កន្លងមកការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាក្នុងឃុំ សង្កាត់ សុទ្ធតែមានការចូលរួមពីប្រជាពលរដ្ឋនៅតាមសហគមន៍ហើយដែលសេចក្ដីត្រូវការទាំងនោះបានឆ្លុះបញ្ចាំងនូវបញ្ហា ឬតម្រូវការជាក់ស្ដែងដែលបានកើតឡើងក្នុងមូលដ្ឋាននោះ។

 

ឯកឧត្ដមបានក្រើនរំលឹកដល់អង្គសិក្ខាសាលាត្រូវរៀបចំឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលា ដើម្បីឲ្យការវិនិយោគ និងសកម្មភាពនា២០១៥ ដោយឆ្លុះបញ្ចាំងឲ្យបានច្បាស់ អំពីអាទិភាពនានាដែលបានលើកឡើងដោយប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈដំណើរការរៀបចំកម្មវិធីវិនិយោគឃុំ សង្កាត់។  គ្រប់មន្ទីរអង្គភាព ត្រូវត្រួតពិនិត្យមើលយន្តការក្នុងការធ្វើផែនការ និងការអនុវត្តគម្រោងឲ្យមានភាពរលូនជាមួយគ្នាដើម្បីជួយពង្រឹងតួនាទីរបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ ពិនិត្យមើលប្រភពថវិការបស់មន្ទីរអង្គភាពដើម្បីធ្វើការគាំទ្រគម្រោងរបស់ឃុំដែលជាតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យលើលក្ខណៈបច្ចេកទេសរបស់គម្រោងនីមួយៗឲ្យបានហ្មត់ចត់។ អានអត្ថបទបន្ត…

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់