សិក្ខាសាលា​ឆ្លុះបញ្ចាំង​ស្ដីពី​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​កសិកម្ម និង​ជំរុញ​កំណើន​សេដ្ឋកិច្ច (PADEE) ប្រចាំ​ឆ្នាំ​២០១៤ របស់​ខេត្ត​កណ្ដាល

កណ្ដាល ៣០ មេសា ២០១៥៖ នៅសាលាខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ មានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីការអនុវត្តន៏គម្រោងអភិវឌ្ឍន៍កសិកម្ម និង ជំរុញកំណើនសេដ្ឋកិច្ច (PADEE) ប្រចាំឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្ដម ជាវ តាយ អភិបាលរងខេត្តកណ្ដាល និង ជាប្រធានសម្របសម្រួលគម្រោង…

កណ្ដាល ៣០ មេសា ២០១៥៖ នៅសាលាខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ មានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីការអនុវត្តន៏គម្រោងអភិវឌ្ឍន៍កសិកម្ម និង ជំរុញកំណើនសេដ្ឋកិច្ច (PADEE) ប្រចាំឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្ដម ជាវ តាយ អភិបាលរងខេត្តកណ្ដាល និង ជាប្រធានសម្របសម្រួលគម្រោង PADEE ខេត្តកណ្ដាល។

 

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្ដល់ឪកាសជូនថ្នាក់គ្រប់គ្រង មន្ត្រី និង បុគ្គលិកគម្រោង PADEE ខេត្តកណ្ដាលបានជ្រាបពីររបាយការណ៍សង្ខេបស្ដីពីលទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៤ ព្រមទាំងត្រីមាសទី១ឆ្នាំ២០១៥ ពិសេសដើម្បីពិភាក្សាចំណុចវិជ្ជមាន និង អវិជ្ជមានសម្រាប់កែលំអចំណុចខ្វះខាត និងពង្រឹងគុណភាពការងារអោយទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល។

 

ឯកឧត្ដម ជាវ តាយ អភិបាលរងខេត្តកណ្ដាល បានមានមតិបើកក្នុងអង្គសិក្ខាសិលាថា ការអនុវត្តគម្រោងអភិវឌ្ឍន៏កសិកម្ម និង ជំរុញកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៤កន្លងមកនេះ មិនគ្រាន់តែមានបំណងធ្វើអោយប្រសើរជីវភាពប្រជាកសិករនោះទេ ប៉ុន្តែវាថែមទាំងផ្ដល់ឪកាសដល់មន្ត្រី បុគ្គលិកអនុវត្តគម្រោង អ្នកផ្ដល់សេវាទាំងខាងក្នុង និងខាងក្រៅ បានរៀនសូត្រពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីបន្តផ្ទេរចំណេះ ទៅដល់កសិករលើការផលិតកសិកម្ម មានជាអាទិ៍ ផលិកម្មដំណាំស្រូវ ដំណាំបន្លែ ការចិញ្ចឹមមាន់ កាចិញ្ចឹមត្រី ដំណាំពោត សណ្តែកបាយ បណ្តុះផ្សិត ផលិតកម្មគ្រាប់ពូជស្រូវ និងការចិញ្ចឹមជ្រូក។

 

ឯកឧត្ដម ជាវ តាយ មានប្រសាសន៍ថា បន្ថែមពីនេះក៏ត្រូវរៀនសូត្រពង្រឹងសមត្ថភាពរបស់ខ្លួនអំពីការគ្រប់គ្រងក្រុមទុនបង្វិល រួមមានលក្ខន្តិកៈក្រុម ការរៀបចំផែនការមុខរបរ ការប្រើប្រាស់ និងការកត់ត្រាចំណូលចំណាយហិរញ្ញវត្ថុក្រុម ការចងក្រងក្រុមកសិករដែលមានចំណាប់អារម្មណ៍សម្រាប់មុខរបរកសិកម្ម ក្រៅកសិកម្ម និងបញ្ជ្រាបគោលគំនិតសមាសភាពយេនឌ័រ និង អាហាររូបត្ថម្ភដល់គ្រួសារក្រុមកែលំអទុនបង្វិល ក្នុងគោលបំណងកាត់បន្ថយអំពើហិង្សា និងលើកកម្ពស់សុខុមាលភាពគ្រួសារ ក៏ដូចជាក្នុងសហគមន៍របស់ពួកគាត់។

 

ឆ្លៀតក្នុងឪកាសនោះដែរ ឯកឧត្ដម ជាវ តាយ បារំលឹកដល់ក្រុមកសិករកែលំអទុនបង្វិលទាំង១៤៤ក្រុម នៅក្នុងស្រុកគោលដៅចំនួន៥ រួមមាន ស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម ស្រុកស្អាង ស្រុកកោះធំ និង ស្រុកពញាឮ សូមខិតខំចូលរួមគ្រប់សកម្មភាពនៅមូលដ្ឋានស្រុករបស់ខ្លួន ពិសេសជំរុញអោយការប្រជុំប្រចាំខែទៀងទាត់ ការចុះដានត្រួតពិនិត្យ ការគាំទ្រ និងការសម្របសម្រួលនៅតាមភូមិ ឃុំ គោលដៅដើម្បីក្ដាប់អោយបានភាពងាយស្រួល និងបញ្ហាប្រឈមនានាដើម្បីរួមគ្នាដោះស្រាយបានទាន់ពេលវេលា៕ ដោយ៖ ទិត តូ

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល៖ http://www.kandal.cambodia.gov.kh/insite.php?view=detail&story=592&menu=23

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់