មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្ត​កណ្ដាល ​ប្រារព្ធ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ​ ​១៣ វិច្ឆិកា លើក​ទី​៥ នៅ​ស្រុក​កោះធំ

ភ្នំពេញ ២០ វិច្ឆិកា ២០១៤៖ ក្រោមប្រធានបទ “វិនិយោគលើអនាម័យ ដើម្បីកូនចៅជំនាន់ក្រោយយើង” ក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទ ១៣ វិច្ឆិកា លើកទី៥ មន្ទីរអភិវឌ្ឍន៏ជនបទខេត្តកណ្ដាល បានប្រារព្ធធ្វើនៅសាលាបឋមសិក្សាពោធិ៍រាមា ភូមិប្រធាតុ ឃុំព្រែកស្តី ស្រុកកោះធំ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤។

ភ្នំពេញ ២០ វិច្ឆិកា ២០១៤៖ ក្រោមប្រធានបទ “វិនិយោគលើអនាម័យ ដើម្បីកូនចៅជំនាន់ក្រោយយើង” ក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទ ១៣ វិច្ឆិកា លើកទី៥ មន្ទីរអភិវឌ្ឍន៏ជនបទខេត្តកណ្ដាល បានប្រារព្ធធ្វើនៅសាលាបឋមសិក្សាពោធិ៍រាមា ភូមិប្រធាតុ ឃុំព្រែកស្តី ស្រុកកោះធំ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤។

 

ក្នុងរបាយការណ៍ស្ដីពីស្ថានភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទរបស់មន្ទីរអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថាប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលទទួលបាននូវអណ្ដូងស្នប់ប្រើប្រាស់ចំនួន២៦.៥៨២អណ្តូង អណ្ដូងលូ៦៣៥២ ស្រះសហគមន៍៨៤ស្រះ ស្ថានីយបន្សុទ្ធទឹក និង ចែកចាយទឹកស្អាត ៥ស្ថានីយ៏ ប្រព័ន្ធអាងត្រងទឹកភ្លៀង៩២។ ក្នុងឆ្នាំ២០១៣-២០១៤ ប្រជាពលរដ្ឋដែលបានប្រើប្រាស់បង្គន់មានប្រមាណ៥៨.៨០%  ហើយមន្ទីរអភិវឌ្ឍន៏ជនបទខេត្ត បានសាងសង់បង្គន់ចែកជូនប្រជាជនក្រីក្របានចំនួន២៩០បង្គន់។

 

មានប្រសាសន៍សំណេះសំណាលលោកជំទាវ តេង យួគី ទីប្រឹក្សាក្រសួងអភិវឌ្ឍន៏ជនបទ បានបញ្ជាក់ថាឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានកំណត់ថា ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តភាព។

 

លោកជំទាវមានប្រសាសន៍បន្តទៀតថា ដូច្នេះក្នុងបុព្វហេតុនៃការលើកកម្ពស់ អនាម័យនិងសុខភាពសង្គម ទាមទារឲ្យមានការចូលរួមពីប្រជាជនគ្រប់រូបក្នុងការអនុវត្តន៍ឲ្យបានជាប្រចាំ និងយកចិត្តទុកដាក់វិនិយោគអនាម័យដើម្បីកូនចៅជំនាន់ក្រោយ។

 

លោកជំទាវមានប្រសាសន៍ថា កិច្ចការទាំងនេះមិនត្រឹមតែរួមចំណែកក្នុងការថែរក្សាសុខភាពនិងឈានទៅលើកកម្ពស់សុខុមាលភាពនិងគុណភាពជីវិតរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនទៀតផង។ កង្វះអនាម័យក្នុងជីវភាពរស់នៅប្រចាំថ្ងៃ គឺជាមូលហេតុចម្បងធ្វើឲ្យប៉ះពាល់ដល់ការលួតលាស់របស់កុមារ ធ្វើឲ្យកុមារមានភាពស្លេកស្លាំងឈានទៅកង្វះអាហារូបត្ថម្ភ ប្រឈមនឹងភាពក្រិន ដែលបន្ទុចបង្អាក់ដល់ការរីកលូតលាស់របស់កុមារផ្នែករាងកាយ។

 

តាមរយៈទិវានេះលោកជំទាវបានអំពាវនាវដល់ គ្រប់ស្ថាប័នអង្គភាពសូមបង្កើនការយកចិត្តទុកដាក់ គាំទ្រតាមគ្រប់មធ្យោបាយលើកស្ទួយការផ្គត់ផ្គង់ ទឹកស្អាតនិងការលើកកម្ពស់អនាម័យជនបទ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល៖ http://www.kandal.cambodia.gov.kh/insite.php?view=detail&story=493&menu=23

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់