កិ​​ច្ច​​ប្រ​​ជុំ​ផ្ស​​ព្វ​​ផ្សា​​យ​​អ​នុក្រឹ​​ត្យ​​រ​ប​​ស់​​រា​​ជ​​រ​ដ្ឋា​ភិ​​បាល ​​​ស្ដី​ពី​កា​រ​គ្រ​ប់​គ្រ​ងកិ​ច្ច​​ប្រ​តិ​​ប​ត្តិ​កា​រ បោ​ស​សំ​​អាត​​មី​ន

កណ្ដាល ២៨ សីហា ២០១៤៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ នៅសាលាខេត្ត កណ្ដាល បានបើកកិច្ចប្រជុំមួយដើម្បីផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្ដីពីការ គ្រប់គ្រង កិច្ចប្រតិបត្តិការបោសសំអាតមីនដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច…

កណ្ដាល ២៨ សីហា ២០១៤៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ នៅសាលាខេត្តកណ្ដាលបានបើកកិច្ចប្រជុំមួយដើម្បីផ្សព្វផ្សាយ

អនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្ដីពីការគ្រប់គ្រងកិច្ចប្រតិបត្តិការបោសសំអាតមីនដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងសេចក្ដី

សម្រេច ស្ដីពីការបង្កើតគណៈកម្មាធិការសកម្មភាពកម្ចាត់មីននិងក្រុមការងារផែនការសកម្មភាពមីនខេត្តកណ្ដាល ជូនដល់ប្រធាន

អនុប្រធានមន្ទីរជុំវិញខេត្ត និងលោកអភិបាលស្រុកខ្សាច់កណ្ដាល លើកដែក ពញាឮ  កោះធំ និងស្រុកអង្គស្នួល។

 

ឯកឧត្ដម នូ សាខន អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថាសកម្មភាពមីនត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់

ដោយបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ។ បច្ចុប្បន្ននេះការបោសសំអាតមីននៅកម្ពុជាបានមកដល់របត់មួយយ៉ាងសំខាន់ថ្វីបើ

យើងសម្រេចបានសមិទ្ធផលជាច្រើនរួមទាំងបានផ្ដល់ផ្ទៃដីបោសសំអាតមីនរាប់ពាន់ហិកតាដើម្បីស្ដារនិងកសាងឡើងវិញនូវ

ហេដ្ឋារចនាសម្ព័ន្ធសង្គមបានកាត់បន្ថយគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋយ៉ាងណាក្ដីក៏បញ្ហាមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែបន្ត

បង្កការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងរាំងស្ទះដល់ការអភិវឌ្ឍន៍ជាតិនៅឡើយ។

 

យោងតាមលទ្ធផលស្រាវជ្រាវ ចម្ការមីនមូលដ្ឋានកម្ពុជាបានរកឃើញថាផ្ទៃដីប្រហែល១.៩៣៨,៥ គីឡូម៉ែត្រការេតម្រូវឲ្យធ្វើការ

បោសសំអាតមីនជាចាំបាច់ក្នុងរយៈពេលពី១០ឆ្នាំ ទៅ១៥ ឆ្នាំបន្តទៀតនិងត្រូវការថវិកាជាច្រើនដើម្បីគាំទ្រកិច្ចការនេះ។

 

ឯកឧត្តម បានបន្ដទៀតថាដើម្បីធានាអនុវត្តផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីនឲ្យបានជោគជ័យ គណៈកម្មាធិការសកម្មភាព

កម្ចាត់មីនខេត្ត ត្រូវជំរុញឲ្យមន្ទីរ វិស័យពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍នានាត្រូវយកបញ្ហាមីន និង ក្រុមការងារផែនការសកម្មភាពមីន

ដាក់បញ្ចូលទៅក្នុងផែនការរបស់ខ្លួន ស្របតាមផែនការអភិវឌ្ឍន៍ ឃុំ សង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ឃុំ សង្កាត់

និងស្រុក ក្រុង និងត្រូវអនុវត្តតាមសេចក្ដីសម្រេច របស់ខេត្ត ឲ្យទទួលបានជោគជ័យ។ ក្នុងនោះការជ្រើសរើសដីចម្ការមីនសម្រាប់

បោសសំអាតជាអាទិភាពដោយអនុវត្តតាមគោលការណ៍ជាតិផ្នែកសេដ្ឋកិច្ច សង្គម ។ 

 

អត្ថបទដោយ៖ សុខ សៅវរៈ 

ដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល ៖ http://www.kandal.cambodia.gov.kh/insite.php?view=detail&story=434&menu=23

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់