អភិបាល​ខេត្ត​កណ្ដាល ជំរុញ​កងកម្លាំង​ទាំងអស់ត្រូវអនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ឱ្យ​បាន​ល្អ

កណ្ដាល ២០ កុម្ភៈ ២០១៥៖ កងកម្លាំងត្រូវតែស្គាល់ពីតួនាទី ភារកិច្ចរបស់ខ្លួនក្នុងកិច្ចសហការទប់ស្កាត់ បង្ក្រាបអំពើចោរកម្ម បទល្មើសផ្សេងៗ និងរក្សាសន្តិសុខ របៀបរៀបរយសង្គមឲ្យបានល្អប្រសើរក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ក្រៅពីនេះអង្គភាពក៏មានភារកិច្ចចូលរួមជាប្រចាំក្នុងកិច្ចការសង្គម ការឧបត្ថម្ភគោលនយោបាយដល់គ្រួសារកងទ័ព ក៏ដូចជាជួយសង្រ្គោះប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិផ្សេងៗ។

 

កណ្ដាល ២០ កុម្ភៈ ២០១៥៖ កងកម្លាំងត្រូវតែស្គាល់ពីតួនាទី ភារកិច្ចរបស់ខ្លួនក្នុងកិច្ចសហការទប់ស្កាត់ បង្ក្រាបអំពើចោរកម្ម បទល្មើសផ្សេងៗ និងរក្សាសន្តិសុខ របៀបរៀបរយសង្គមឲ្យបានល្អប្រសើរក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ក្រៅពីនេះអង្គភាពក៏មានភារកិច្ចចូលរួមជាប្រចាំក្នុងកិច្ចការសង្គម ការឧបត្ថម្ភគោលនយោបាយដល់គ្រួសារកងទ័ព ក៏ដូចជាជួយសង្រ្គោះប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិផ្សេងៗ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល និងជាប្រធានគណបញ្ជាការឯកភាពខេត្ត ផ្ដល់អនុសាសន៍ដល់កងកម្លាំងក្នុងឱកាសពិធីបូកសរុបលទ្ធផលការងារយោធាឆ្នាំ២០១៤ និងផែនការសកម្មភាពការងារយោធាឆ្នាំ២០១៥ របស់តំបន់ប្រតិបត្តិការសឹករងខេត្តកណ្ដាល កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥។

 

ឯកឧត្ដម ម៉ៅ ភិរុណ បានជំរុញឲ្យកងកម្លាំងយកចិត្តទុកដាក់ជាប្រចាំងបង្កើនសមត្ថភាពតាមរយៈហ្វឹកហ្វឺនបណ្ដុះបណ្ដាលបំប៉នរយៈពេលវែង ខ្លី ទាំងក្នុងនិងក្រៅប្រព័ន្ធ ហ្វឹកហ្វឺនថ្នាក់មូលដ្ឋាន បង្កើនការអប់រំចិត្តសាស្ត្រ នយោបាយឲ្យដល់កងទ័ព ដោះស្រាយគោនយោបាយចំពោះយោធិនពលីពីការ ដោយត្រូវអនុវត្តច្បាប់សោធនឲ្យបានម៉ឺងម៉ាត់ដើម្បីកងទ័ពដែលចូលនិវត្ត និងពិការបានទទួលបានភាពកក់ក្ដៅក្នុងការរស់នៅ។

 

ឯកឧត្ដមមានប្រសាសន៍បន្តទៀតថា ត្រូវយកចិត្តទុកដាក់លើកកម្ពស់ក្នុងការគ្រប់គ្រងថែរក្សាគ្រឿងបំពាក់មធ្យោបាយបច្ចេកទេសផ្សេងៗ ដែលបម្រើឲ្យការងារតាមជំនាញនីមួយ។ សំខាន់ជាងនេះកងកម្លាំងក៏ត្រូវចេះសហការគ្នាក្នុងការបង្កើនជីវភាពរស់នៅដោយជំរុញការចិញ្ចឹមសត្វ បង្កបង្កើនផល និងការថែរក្សាសុខភាពអោយបានល្អប្រសើរ។

 

ក្រោយពីបានស្ដាប់របាយការណ៍បូកសរុបការងារពេល១ឆ្នាំ ដែលអានដោយលោកឧត្តមសេនីយ៍ត្រី ឈៀ ស៊ីដារ៉ា មេបញ្ជាតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាលរួចមក ឯកឧត្តម គណៈអធិបតីបានបំពាក់គ្រឿងឥស្សរិយយសជូនដល់កងកម្លាំងចំនួន៨៣រូប ក្នុងនោះមានថ្នាក់មហាសេនា ២រូប ធិបឌិន១៨រូប ថ្នាក់សេនា៣រូប អស្សរិទ្ធ១០រូប និងមេដាយការងារ៤៩រូប ឧបត្ថម្ភថវិកា១០លានរៀលសម្រាប់ជួសជុលអាគារបញ្ជាការដ្ឋាន និងឧបត្តម្ភដល់កងកម្លាំងផ្ទាល់ក្នុង១នាក់ ទឹកប្រាក់២ម៉ឺនរៀល៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល៖ http://www.kandal.cambodia.gov.kh/insite.php?view=detail&story=568&menu=23

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់