អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កណ្ដាល​ រៀបចំ​កិច្ច​ពិភាក្សា​ជា​មួយ​ម្ចាស់​ឆ្នោត​នៅ​ឃុំ លើកដែក ស្រុក កោះធំ

កណ្ដាល ១៣ មីនា ២០១៤៖ កិច្ចពិភាក្សារវាងអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល ជាមួយប្រជាពលរដ្ឋជាម្ចាស់ឆ្នោត បានរៀបចំឡើងនៅវត្តជ្រោយ ក្នុងភូមិពោធិមិត្ត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ដែលមានការចូលរួមពីតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា ឯកឧត្ដម ឈុន ស៊ីរុន និង ឯកឧត្ដម ចាន់ ចេង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។

កណ្ដាល ១៣ មីនា ២០១៤៖ កិច្ចពិភាក្សារវាងអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល ជាមួយប្រជាពលរដ្ឋជាម្ចាស់ឆ្នោត បានរៀបចំឡើងនៅវត្តជ្រោយ ក្នុងភូមិពោធិមិត្ត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ដែលមានការចូលរួមពីតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា ឯកឧត្ដម ឈុន ស៊ីរុន និង ឯកឧត្ដម ចាន់ ចេង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។

 

កិច្ចពិភាក្សានេះបានផ្ដល់ឱកាសឲ្យអ្នកចូលរួមអាចបង្ហាញ និងលើកឡើងពីតម្រូវការ ផលប៉ះពាល់នានាដែលកើតមានក្នុងសហគមន៍ និងសំណូមពរផ្សេងៗដែលទាក់ទងទៅនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ នេះជាការលើកឡើងរបស់លោក ចន កាវ៉ាណូហូ នាយកវិទ្យាស្ថានជាតិ NDI។

 

បញ្ហាប្រឈមដែលម្ចាស់ឆ្នោតបានលើកឡើងក្នុងកិច្ចពិភាក្សាគឺបញ្ហាដីធ្លី សមាជិកសមាគមនេសាទមួយចំនួនអនុវត្តមិនតាមលក្ខខ័ណ្ឌរបស់សមាគម និងបានស្នើសុំស្ដារប្រឡាយដែលរាក់ បញ្ហាទឹកស្អាត មិនទាន់មានទឹកប្រើប្រាស់គ្រប់ភូមិ នៅឡើយនៅក្នុងឃុំលើកដែក។ បញ្ហាលាបពណ៌អោយគ្នាទៅវិញទៅមកសូមបញ្ឈប់កុំអោយមានការជេរប្រមាថគ្នា។ ស្នើសុំធ្វើផ្លូវប្រវែង ២៨៣ម៉ែត្រ ពីស្ពានលើកដែកទៅដល់ផ្លូវធំដោយមិនត្រូវបានកាត់វត្តជ្រោយ។

 

ជាការឆ្លើយបំភ្លឺជាមួយម្ចាស់ឆ្នោត ឯកឧត្ដមតំណាងរាស្ត្រទាំងពីរបានទទួលយកសំណូមពរទាំងអស់របស់ប្រជាពលរដ្ឋដែលបានលើកឡើង និងធ្វើរបាយការណ៍ជូនរដ្ឋសភាដើម្បីដោះស្រាយ។ ឯកឧត្ដមបានជម្រាបជូនពីតួនាទីរបស់អ្នកតំណាងរាស្ត្រ គឺមិនមែនចុះមកជួបដើម្បីដោះស្រាយបានភ្លាមៗនោះទេ គឺអនុវត្តទៅតាមនីតិវិធី និងជាដំណាក់កាល។

 

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ឆ្លើយបំភ្លឺ និងបានទទួលយកបញ្ហាប្រឈមទាំងអស់ដើម្បីធ្វើការដោះស្រាយជាជំហានៗ។ ពាក់ព័ន្ធនិងការធ្វើនេសាទល្មើសច្បាប់នៅក្នុងឃុំលើកដែក ឯកឧត្ដម ម៉ៅ ភិរុណ បានជម្រាបជូនពីគោលនយោបាយកាត់រំសាយឡូត៍នេសាទ ដើម្បីរក្សាប្រភពធនធានមច្ឆាជាតិ និងជូនប្រជាពលរដ្ឋប្រកបរបរក្នុងលក្ខណៈគ្រួសារមិនមែនសម្រាប់បុគ្គលណាម្នាក់ឡើយ រឺយកទៅលក់នោះទេ។ ឯកឧត្ដមបានអំពាវនាវដល់ប្រជាពលរដ្ឋ និងកងកម្លាំងមានសមត្ថកិច្ច និងសមាគមនេសាទទាំងអស់ត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នាដោយស្មារតីភ្ញាក់រលឹក។

 

ចំពោះបញ្ហាទឹកស្អាតដែលមិនទាន់បានប្រើប្រាស់គ្រប់ភូមិនោះ ឯកឧត្ដម ម៉ៅ ភិរុណ មានប្រសាសន៍ថា អាជ្ញាធរខេត្ត ស្រុក ឃុំ បាននិងកំពុងជំរុញឲ្យក្រុមហ៊ុនធ្វើអាជីវកម្មលើទឹកដោះស្រាយជាបណ្ដើរៗ ដើម្បីសុខភាពប្រាពលរដ្ឋបានប្រសើរឡើងចៀសវាងការប្រើទឹកអណ្ដូងដែលភាគច្រើនមានជាតិ អាសេនិក៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល៖ http://www.kandal.cambodia.gov.kh/insite.php?view=detail&story=581&menu=23

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់