រដ្ឋបាល​ខេត្ត​កណ្ដាល​ រៀបចំ​ពិធី​សំណេះសំណាល​ជា​មួយ​និវត្តជន និង​មន្ត្រីរាជការ​ជាង​១០០០នាក់

កណ្ដាល ៨ មេសា ២០១៥៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ ដែលនិងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តកណ្ដាលបានរៀបចំពិធីជួបជុំសំណេះសំណាលជាមួយនិវត្តជន និងមន្ត្រីរាជការក្នុងសាលាខេត្តកណ្ដាល សរុបចំនួនប្រមាណ១០០០នាក់។

កណ្ដាល ៨ មេសា ២០១៥៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ ដែលនិងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តកណ្ដាលបានរៀបចំពិធីជួបជុំសំណេះសំណាលជាមួយនិវត្តជន និងមន្ត្រីរាជការក្នុងសាលាខេត្តកណ្ដាល សរុបចំនួនប្រមាណ១០០០នាក់។

 

ពិធីសំណេះសំណាលបានប្រព្រឹត្តទៅនាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥ ដោយបានការអញ្ជើញជាអធិបតីពីសំណាក់ឯកឧត្ដម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្ដម ផៃ ប៊ុនឈឿន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

 

បន្ទាប់ពីបានស្ដាប់សន្ទរកថាស្វាគមន៍របស់លោកអភិបាលក្រុងតាខ្មៅរួចមក ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍គូសបញ្ជាក់ពីគោលបំណង និងសារៈសំខាន់នៃពិធីសំណេះសំណាលនេះ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះនិវត្តជន។

 

ឯកឧត្ដមគណៈអធិបតីបានបន្តទៀតថា ទោះបី លោក លោកស្រី បានចូលនិវត្តន៍ទៅហើយក្ដី ក៏រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តនៅតែផ្ដល់តម្លៃ និងយល់ពីសារៈសំខាន់ ព្រោះថានិវត្តជនជាឃ្លាំងទ្រព្យ ឃ្លាំងចំណេះ ជាអ្នកត្រួសត្រាយផ្លូវសម្រាប់មន្ត្រី ជំនាន់ក្រោយក្នុងការអនុវត្តការងារបន្ត និងក្រេបជញ្ជក់យកចំណេះដឹង បទពិសោធន៍ដែលអស់ លោក លោកស្រី បានបន្សល់ទុក និងឆ្លងកាត់។

 

ឯកឧត្ដម បានវាយតម្លៃយ៉ាងខ្ពស់ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះពលីកម្ម ការលះបង់កម្លាំងកាយ ចិត្ត ស្មារតី របស់និវត្តជនក្នុងការបំពេញភារកិច្ច ជូនរដ្ឋាភិបាល ក្រុង រដ្ឋបាលខេត្តកណ្ដាល ជាពិសេសចំពោះមាតុភូមិកន្លងមក ដែលសកម្មភាពទាំងនេះបានចូលរួមចំណែកជួយឲ្យប្រទេសមានការរីកចម្រើន និងមានវឌ្ឍនភាពរហូតមកដល់សព្វថ្ងៃនេះ។ ការរីកចំរើនៃប្រទេសជាតិ មិនមែនមនុស្សតែ១នាក់អាចធ្វើបាននោះទេ សំខាន់គឺបងៗបានចូលរួម ក្នុងវ័យដែលស្ថិតក្នុង ក្របខ័ណ្ឌពេញសិទ្ធរបស់រដ្ឋ។

 

ឯកឧត្ដម បានអំពាវនាវដល់និវត្តជនទាំងអស់ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អដើម្បីយើងទាំងអស់គ្នា បានរស់នៅជួបជុំក្នុងមហាគ្រួសារខ្មែរបានយូរអង្វែង ត្រូវចេះសាមគ្គីយោគយល់រវាងគ្នាទៅវិញទៅមក។

 

ក្នុងឱកាសនោះដែរ ឯកឧត្ដមគណៈអធិបតីបានអញ្ជើញចែកថវិកាកំដរដៃសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុង១នាក់ទទួលបានថវិកាចំនួន១០ម៉ឺនរៀល៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកណ្តាល៖ http://www.kandal.cambodia.gov.kh/insite.php?view=detail&story=588&menu=23

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់