ខេត្ត​កណ្ដាល រៀបចំ​កិច្ច​ប្រជុំ​បូកសរុប​ការងារ​៩ខែ ​លើ​វិស័យ​អប់រំ​

ភ្នំពេញ ៥ តុលា ២០១៥៖ ក្នុងគោលបំណងពិនិត្យឡើងវិញពីវឌ្ឍនភាពនៃការអនុវត្តការងាររយៈពេលកន្លងមកក្នុងការអនុវត្តយុទ្ធសាស្ត្រគន្លឹះទាំង៤ របស់ក្រសួង និងធ្វើការវិភាគលទ្ធផលបំពេញការងារតាមបែប SWOT នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ មន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាលបានធ្វើការបូសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្ដមម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល។

ភ្នំពេញ ៥ តុលា ២០១៥៖ ក្នុងគោលបំណងពិនិត្យឡើងវិញពីវឌ្ឍនភាពនៃការអនុវត្តការងាររយៈពេល កន្លងមកក្នុងការអនុវត្តយុទ្ធសាស្ត្រគន្លឹះទាំង៤ របស់ក្រសួង និងធ្វើការវិភាគលទ្ធផលបំពេញការងារតាមបែប SWOT នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ មន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាលបានធ្វើការបូសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្ដមម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល។

 

លោក អ៊ុង តុលា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានជម្រាបជូនពីលទ្ធផលដែលអនុវត្តបានកន្លង គឺការអប់រំកុមារតូច ដែលខេត្តមានសាលាមត្តេយ្យរដ្ឋ និងឯកជន សរុប៣៦៤កន្លែង សិស្សសរុប១៨១១៧នាក់។ អនុវិស័យបឋមសិក្សាមាន ៣៧២សាលា សិស្សសរុប ១៤៦៨៨៨នាក់  ថយពីដើមឆ្នាំសិក្សា ២៩៨៨នាក់។ លទ្ធផលតេស្តស្តង់ដាថ្នាក់ទី៦មានសិស្សជាប់មធ្យមភាគ៩០,៣២% ថយពីឆ្នាំចាស់ ៥,១៥%។ អនុវិស័យមធ្យមសិក្សាមានសិស្សប្រលងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិចំនួន១០៣០៥នាក់ ជាប់ចំនួន ៩៦២៥នាក់ ស្មើនិង ៩៣,៨០% ថយចុះ០,៥៦%។ សិស្សប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិសរុប៣៤៥១នាក់ ស្មើនិង៤៨,៦៩% កើនលើសឆ្នាំមុន២១,១២% ក្នុងនោះមាននិទ្ទេសA ចំនួន៥នាក់ និទ្ទេស B ចំនួន៦៧នាក់ និទ្ទេសC ចំនួន២៤៨នាក់ និទ្ទេសDចំនួន៤២៨នាក់ និង និទ្ទេសEចំនួន២៧១២នាក់។

 

មានមតិសំណេះសំណាល ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាលបានផ្ដល់អនុសាសន៍មួយចំនួនជូនថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូត្រូវខិតខំជំរុញ និងពង្រីកកម្មវិធីអប់រំកុមារតូចឲ្យបានល្អ ដើម្បីបង្កលក្ខណៈសម្បត្តិដល់កុមារបានបន្តការសិក្សាដោយជោគជ័យ និងកម្រិតបឋមសិក្សា និងឈានទៅបន្តការសិក្សាទៅកម្រិតមធ្យមសិក្សាទៅតាមគោលដៅកំណត់។ ធ្វើឲ្យប្រាកដថាសម័យថ្មីនេះ សាលារៀនមានបរិស្ថានស្អាត ស័ក្ដិសមកន្លែងអប់រំ បណ្ដុះគំនិតស្អាត អនាម័យ និងអហិង្សាជាដើម។

 

ឯកឧត្ដម មានប្រសាសន៍បន្តទៀតថា ត្រូវបន្តយកចិត្តទុកដាក់ពង្រីកកម្មវិធីផ្ដល់អាហារូបករណ៍សម្រាប់សិស្សពូកែ សិស្សជួបការលំបាក ជាពិសេសសិស្សស្រី និងសិស្សក្នុងគ្រួសារក្រីក្រ ដើម្បីធានាថាពួកគេមានសិទ្ធិ និងឱកាសដូចគ្នា និងធានាបាននូវលទ្ធភាពឆ្លងការសិក្សាទៅកម្រិតខ្ពស់ទៀតបាន។ ធានាប្រសិទ្ធភាពនូវការអនុវត្តកម្មវិធីសិក្សាផ្នែកគណិតវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យា ភាសាបរទេស និងផ្នែកវិទ្យាសាស្ត្រសង្គម ទន្ទឹមនឹងការខិតខំលើកកម្ពស់ការយល់ដឹងអំពីសិល្បៈ វប្បធម៌ ប្រពៃណី។ ពង្រាយគ្រូឲ្យបានដល់មូលដ្ឋាន គឺជាការងារអាទិភាព ដែលត្រូវធ្វើដើម្បីធានាសេវាអប់រំ ឲ្យកាន់តែគ្របដណ្តប់បានដល់មូលដ្ឋានដាច់ស្រយាល ជាពិសេសតំបន់ដែលខ្វះគ្រូ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់