កិច្ចពិភាក្សា​បង្ហាញ​ពី​លទ្ធផល​វិភាគ​ទិន្នន័យ និង ពង្រាង​សេណារីយោ​ នៃ​ដំណើរការ​កសាង​ប្លង់​គោល​ប្រើប្រាស់​ដី​ក្រុង​តាខ្មៅ

កណ្ដាល ២៧ សីហា ២០១៥៖ លទ្ធផលវិភាគទិន្នន័យ និង ពង្រាងសេណារីយោសម្រាប់កសាងប្លង់គោលប្រើប្រាស់ដីក្រុងតាខ្មៅត្រូវបានផ្សព្វផ្សាយជូនដល់មន្ត្រីរាជការ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ ក្រោមការរៀបចំពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តកណ្ដាល និង ក្រុមការងារស្នូលកសាងប្លង់គោលក្រុងតាខ្មៅ។

 

កណ្ដាល ២៧ សីហា ២០១៥៖ លទ្ធផលវិភាគទិន្នន័យ និង ពង្រាងសេណារីយោសម្រាប់កសាងប្លង់គោលប្រើប្រាស់ដីក្រុងតាខ្មៅត្រូវបានផ្សព្វផ្សាយជូនដល់មន្ត្រីរាជការ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ ក្រោមការរៀបចំពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តកណ្ដាល និង ក្រុមការងារស្នូលកសាងប្លង់គោលក្រុងតាខ្មៅ។

 

បន្ទាប់ពីលោក ប៉ាវ ផល្លា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តកណ្ដាល បានធ្វើរបាយការណ៍សង្ខេបពីស្ថានភាពទូទៅនៃកាដំណើរការកសាងប្លង់គោលប្រើប្រាស់ដីក្រុងតាខ្មៅរួចមក ឯកឧត្ដមគីម រិទ្ធី អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា កន្លងមកនេះការអភិវឌ្ឍន៍នានាពុំសូវបានគិតគូរអោយស៊ីជម្រៅ និង មានប្រសិទ្ធភាពទៅលើវិស័យដែលពាក់ព័ន្ធនិងការអភិវឌ្ឍន៍នោះទេ។  ចង់ឫ មិនចង់វាបានធ្វើអោយមានឥទ្ធិពលមិនល្អដល់ការគ្រប់គ្រងជាទូទៅ និងតម្រូវការរស់នៅដ៏ប្រពៃរបស់មនុស្សជាតិ។

 

ឯកឧត្ដម បន្តទៀតថា ដូច្នេះការរៀបចំប្លង់គោលប្រើប្រាស់ដីក្រុងតាខ្មៅ ដែលត្រូវរៀបចំជាសេណារីយោនៃការអភិវឌ្ឍន៍ដោយគិតទាំងកំណើនប្រជាពលរដ្ឋចាប់ពីពេលបច្ចុប្បន្នរហូតដល់ឆ្នាំ២០៣៥ ការប៉ាន់ប្រមាណពីតម្រូវការប្រើប្រាស់ដីលំនៅឋាននៅពេលអនាគត ការវិភាគពីទំនោរនៃការអភិវឌ្ឍន៍។

 

សម្រាប់កិច្ចប្រជុំនោះ អង្គប្រជុំបានស្ដាប់ពង្រាងសេណារីយោ សម្រាប់កសាងប្លង់គោលប្រើប្រាស់ដីក្រុងតាខ្មៅ ខេត្តកណ្ដាលដែលមានការគាំទ្រពីអង្គការ(GIZ) បទបង្ហាញពីពង្រាងសេណារីយោនៃការអភិវឌ្ឍន៍មកលើសេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន ការធ្វើចំណោលប្រជាសាស្ត្ររហូតដល់ឆ្នាំ២០៣៥ ការប៉ាន់ប្រមាណតម្រូវការប្រើប្រាស់ដីលំនៅឋានអនាគតរហូតដល់ឆ្នាំ២០៣៥។

 

ក្នុងពិធីបិទពិភាក្សានាពេលរសៀល ឯកឧត្ដម ម៉ៅ ភិរុណអភិបាលខេត្ត បានគូសបញ្ជាក់ថា ការកសាងប្លង់គោលប្រើប្រាស់ដីក្រុងតាខ្មៅ បានអនុវត្តតាមគោលការណ៍នៃការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីធានានូវការឯកភាពគ្នាទៅអនាគត។ ខេត្តកណ្ដាលនិងចាប់ផ្ដើមដំណើរការកសាងផែនការរៀបចំដែនដីថ្នាក់ខេត្ត នៅខែវិច្ឆិកា ឆ្នាំ២០១៥ ដោយអនុវត្តតាមកិច្ចព្រមព្រៀងរវាងសាលាខេត្តកណ្ដាល និង កម្មវិធីសិទ្ធលើដីធ្លី GIZ ដែលបានចុះហត្ថលេខាកាលពីខែមករា ឆ្នាំ២០១៥ កន្លងមកនេះ។

 

ឯកឧត្ដមបានសំណូមពរអោយក្រុមការងារស្នូលកសាងប្លង់គោលក្រុងតាខ្មៅ និង ស្រុកផ្សេងៗទៀតត្រូវបន្តខិតខំប្រឹងប្រែងកសាងផែនការនេះអោយបានសម្រេចដូចការគ្រោងទុក តាមខ្លឹមសារនៃការកសាងផែនការប្លង់គោលអោយបានត្រឹមត្រូវ និងទាន់ពេលកំណត់ដើម្បីជាជំនួយដល់តម្រូវការនៃគ្រប់វិស័យទាំងអស់។

 

ឯកឧត្ដមបន្ថែមទៀតថា សំខាន់គ្រប់ស្រុក ត្រូវយកចិត្តទុកដាក់ព្យាយាមរៀបចំគម្រោងបណ្ដាញផ្លូវថ្នល់ ទឹក ធារាសាស្ត្រ និងទីតាំងគ្រប់គ្រងសំរាមចំណតរថយន្ត ទីតាំងកីឡាដ្ឋាន និងទីតាំងលំហែកាយដើម្បីឆ្លើយតបទៅនិងជីវភាពរស់នៅរបស់ប្រជាជន៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់