ក្រុ​ង​​តា​​ខ្មៅ​​ព​ង្រឹ​ង​​កា​រ​​ងា​រ​​ក​​សា​ង​ប្ល​ង់​​គោ​ល​

កណ្ដាល ១៨ កញ្ញា ២០១៤៖ អាចកសាងបាននូវប្លង់គោលប្រើប្រាស់ដីមួយបានល្អវា ពិតជាមានសារៈសំខាន់ ណាស់សម្រាប់ជាផែនការគោលតម្រង់ទិសគ្រប់វិស័យទាំងអស់ទាក់ទងនិងការប្រើប្រាស់ដី ការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមនិងបរិស្ថាន និងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនដែលបានកើតមានកន្លងមក។

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល

 

កណ្ដាល ១៨ កញ្ញា ២០១៤៖ អាចកសាងបាននូវប្លង់គោលប្រើប្រាស់ដីមួយបានល្អវាពិតជាមានសារៈសំខាន់ណាស់សម្រាប់ជាផែនការគោលតម្រង់ទិសគ្រប់វិស័យ

ទាំងអស់ទាក់ទងនិងការប្រើប្រាស់ដី ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងបរិស្ថាន និងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនដែលបានកើតមានកន្លងមក។

នេះជាការលើកឡើងរបស់លោក អៀម សម័យ អភិបាលក្រុងតាខ្មៅ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីនីតិវិធីលំអិតនៃការរៀបចំប្លង់គោល

ប្រើប្រាស់ដីជូនដល់សមាជិកក្រុមការងារស្នូលកសាងប្លង់គោលក្រុងតាខ្មៅ និង ស្រុកស្អាង ចៅសង្កាត់ទាំង០៦ ក្នុងក្រុងតាខ្មៅដែលមានវត្តមាន ប្រមាណ៥០នាក់។

 

ដៃគូអភិវឌ្ឍន៍ GIZ នៃកម្មវិធីសិទ្ធលើដីធ្លីបានគាំទ្រឲ្យមានវគ្គបណ្ដុះបណ្ដាលនេះឡើងហើយរយៈពេលកន្លងមកដៃគូក៏បានចូលរួមយ៉ាងសកម្ម ក្នុងការកសាងប្លង់គោលប្រើប្រាស់ដីក្នុងក្រុងតាខ្មៅទាំងមូល។ 

 

លោក ប៉ាវ ផល្លា ប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្មសំណង់និងសុរិយោដីខេត្តកណ្ដាល បានបញ្ជាក់ថា កន្លងមកខេត្តកណ្ដាល បានខិតខំជំរុញលើការកសាងប្លង់គោលដោយស្មារតីទទួលខុសត្រូវខ្ពស់ តែដំណើរការបានជួបបញ្ហាប្រឈមនិងការលំបាកច្រើនដូចជាបញ្ហាថវិកា ធនធានមនុស្ស បច្ចេកទេស ភាពក្រីក្រ ក្របខ័ណ្ឌគតិយុត្តិ។ ដោយការខិតខំរបស់មន្ទីរ ដ.ន.ស.ស សាលាក្រុងតាខ្មៅនិង ដោយមានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ក្រសួង ដ.ន.ស.ស និងដៃគូអភិវឌ្ឍន៍ GIZ បានធ្វើការគាំទ្រថវិកា និង បច្ចេកទេសក្នុងការកសាងប្លង់គោលក្រុងតាខ្មៅ និង ស្រុកស្អាងមានដំណើរការជាបន្តបន្ទាប់។ រយៈពេល១៦ខែ ក្រុមការងារកសាងប្លង់គោលបានកសាងផែនទី ការកំណត់ព្រំប្រទល់រដ្ឋបាល ការស្រង់ទិន្នន័យ ការបណ្ដុះបណ្ដាល និងកសាងធនធានមនុស្ស។

 

លោកប្រធានមន្ទីរបានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធជួយយកចិត្តទុកដាក់គាំទ្របន្ថែមទៀតដើម្បីឲ្យសមិទ្ធផលប្លង់គោលនេះសម្រេចបានលទ្ធផលល្អ ដែលនិងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សង្គមជាតិនិងកាត់បន្ថយបាននូវភាពក្រីក្រ។

 

ការកសាងប្លង់គោលទីក្រុងតាខ្មៅអាចចូលរួមជាបេក្ខភាពប្រកួតប្រជែងជ្រើសរើសទីក្រុងស្អាតនាឆ្នាំ ២០១៥ ខាងមុខនេះ ដោយសង្ឃឹមថាអាច ទទួលបានចំណាត់ថ្នាក់ល្អ នឹងប្រែក្លាយទីក្រុងនេះឲ្យស្របតាមចក្ខុវិស័យដែលជាទីក្រុងអភិវឌ្ឍន៍បៃតង សម្រាប់ការរស់នៅ និងប្រកបការងារ៕ អត្ថបទដោយ៖ លោកស្រី សុខ សៅវរៈ

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់