ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល ​បើក​កិច្ច​ប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត​លើ​កទី៦ អាណត្តិ​ទី​២

កណ្ដាល ១៣ វិច្ឆិកា ២០១៤៖ ក្រុមប្រឹក្សាខេត្តកណ្ដាលអាណត្តិទី២ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៦ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តកណ្ដាល។

កណ្ដាល ១៣ វិច្ឆិកា ២០១៤៖ ក្រុមប្រឹក្សាខេត្តកណ្ដាលអាណត្តិទី២ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៦ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តកណ្ដាល។

 

កិច្ចប្រជុំបានដំណើរការក្រោមអធិបតីភាព ឯកឧត្ដមម៉ៅ ភិរុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ជឹម សុខខុម អភិបាលរងខេត្តកណ្ដាល និងអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងប្រធានមន្ទីរអង្គភាពនានា ជុំវិញខេត្ត។

 

នៅក្នុងកិច្ចប្រជុំនេះ មានការស្នើសុំបញ្ចូលសមាជិកក្រុមប្រឹក្សាខេត្តអាណត្តិទី២ ចំនួន៩រូបជាសមាជិកសមាគមជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត។

 

របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖

  • ពិនិត្យពិភាក្សា និងអនុម័តផែនការសកម្មភាព និងថវិកាសម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៤ និងរបាយការណ៍ឆ្លើយតបវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៣
  • របាយការណ៍សង្ខេបស្ថានភាពរដ្ឋបាលខេត្ត៩ខែ ដើមឆ្នាំ២០១៤ និងស្ថានភាពចំណូល ចំណាយថវិកាឆ្នាំ២០១៤ – ២០១៥ របស់រដ្ឋបាលខេត្តគំរោងវិនិយោគខេត្តសំរាប់ឆ្នាំ២០១៤ – ២០១៥ របស់រដ្ឋបាលខេត្តកណ្តាល
  • ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែ តុលា ឆ្នាំ២០១៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។

 

អង្គប្រជុំក៍បានពិនិត្យ និងអនុម័តលើរបាយការណ៍សង្ខេបស្តីពីការងារសំខាន់ៗដែលរដ្ឋបានខេត្តកណ្តាលសំរេចបានក្នុងរយៈពេល៩ខែដើម ឆ្នាំ២០១៤ ចំណុចដែលលេចធ្លោគឺការងារអភិវឌ្ឍន៍រូបវន្តដោយបានជួសជុល និងថែទាំជាប្រចាំផ្លូវចាក់កៅស៊ូ២៥ខ្សែ ប្រវែង៣១៤,៦១៥គ.ម ផ្លូវគ្រួសក្រហម ៤ខ្សែ ប្រវែង២២,៥៦៦គ.ម ស្ពានបេតុងប្រវែង ៤.៨០៦,៦ម ស្ពានបេឡេត៍ ប្រវែង ១.៩១០ម ។ ស្ថាបនាថ្មីផ្លូវក្រាលកៅស៊ូ ២ខ្សែ ប្រវែង ១០,៤១១គ.ម ផ្លូវបេតុង ១ខ្សែ ប្រវែង ១,៤០គ.ម និងដាក់លូគ្របប្រភេទប្រវែង ៤.៦២០ម។  អានបន្ត…

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់