ប្រជុំ​លើកកម្ពស់​ការ​អនុវត្ត​ការងារ​អត្តសញ្ញាណកម្ម​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព

កណ្ដាល ១៧ តុលា ២០១៤៖ កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ ប្រតិភូអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ដឹកនាំដោយលោក ប្រ៉ុក ម៉ៃឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម បានជួបពិភាក្សាជាមួយឯកឧត្ដម នូ សាខន អភិបាលរងខេត្តកណ្ដាល…

កណ្ដាល ១៧ តុលា ២០១៤៖ កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ ប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ដឹកនាំដោយលោក ប្រ៉ុក ម៉ៃឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានជួបពិភាក្សាជាមួយឯកឧត្ដម នូ សាខន អភិបាលរងខេត្តកណ្ដាល បុគ្គលិក

ការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋាននៃស្នងការនគរបាលខេត្តកណ្ដាល។

 

ជំនួបពិភាក្សានេះគឺដើម្បីស្វែងយល់ពីបញ្ហាប្រឈមនៃការអនុវត្តការងារអត្រានុកូលដ្ឋាន និងឯកសារពាក់ព័ន្ធនានាជាមួយនគរបាលស្វែងរកភាព

មិនសូវស៊ីសង្វាក់គ្នា ជាពិសេសការចុះបញ្ជីសៀវភៅគ្រួសារ និងសំបុត្រកំណើតដើម្បីយកមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានការលំបាកដោយ

មានខុសអក្ខរាវិរុទ្ធ ឈ្មោះ ភូមិ ឃុំ និងអាយុ។

 

ការចុះបញ្ជីសៀវភៅអត្រានុកូលដ្ឋានគ្រប់ប្រភេទក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៤នេះ សម្រាប់ខេត្តកណ្ដាល ការិយាល័យស្ថិតិនិងអត្រានុកូលដ្ឋាន

បានឲ្យដឹងថាប្រជាពលរដ្ឋបានចុះបញ្ជីសៀវភៅអត្រានុកូលដ្ឋានសរុបចំនួន៣៥.០៦៣ នាក់ (ស្រី១៦.៦៩២នាក់) សំបុត្របញ្ជាក់កំណើតសរុប

ចំនួន ១៣.៥៨០នាក់ (ស្រី៦.៣៨៧នាក់) អាពាហ៍ពិពាហ៍ខ្មែរ និងខ្មែរសរុបចំនួន៣.៣៣០នាក់ ខ្មែរនិងបរទេសសរុបចំនួន១២៣គូរ មរណភាពសរុប

ចំនួន២.៤៨២នាក់ (ស្រី១.០៦៩នាក់)។ ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជំហានទី២ លើកទី១ចាប់ពីឆ្នាំ២០១២ដល់ខែតុលា ឆ្នាំ២០១៤ សរុបចំនួន២៣០.៦៧៩នាក់ ។

 

ឯកឧត្ដម នូ សាខន អភិបាលរងខេត្តកណ្ដាល បានលើកឡើងពីបញ្ហាធ្វើអត្តសញ្ញាណប័ណ្ណ សំបុត្រអត្រានុកូលដ្ឋាន ស្ថិតិប្រជាពលរដ្ឋកន្លងមកបាន

ជួបការលំបាក ដោយបើចងកែតម្រូវសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទជាពិសេសសំបុត្រកំណើត និងបញ្ជាក់កំណើតត្រូវធ្វើនៅតុលាការ ដែលជួប

បញ្ហាស្មុគស្មាញដូចជាត្រូវការចំណាយពេលយូរ ថវិកាច្រើន គ្មានការកំណត់ និងឥតមានសេវាច្បាស់លាស់។

 

ឯកឧត្ដម បានសំណូមពរឲ្យប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ជួយកែសម្រួលដល់ការធ្វើអត្រានុកូលដ្ឋានគ្រប់ប្រភេទគួរបាន

ធ្វើត្រឹមកម្រិតថ្នាក់ក្រសួង រឺខេត្ត ជៀសវាងប្រជាពលរដ្ឋមានសតិអារម្មណ៍មិនល្អមកលើការដឹកនាំ។

 

លោក ប្រ៉ុក ម៉ៃឧត្តម អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មមានប្រសាសន៍ថា ការលំបាកក្នុងការធ្វើអត្តសញ្ញាណប័ណ្ណនៅខេត្តកណ្ដាល

និងខេត្តដទៃទៀត ដែលកំពុងជួបការលំបាក លោកនឹងយកទៅពិភាក្សាជារួមដើម្បីដោះស្រាយជូននៅពេលក្រោយ៕ ដោយ៖ សុខ សៅវរៈ 

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល៖ http://www.kandal.cambodia.gov.kh/insite.php?view=detail&story=481&menu=23

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់