សិក្ខា​សាលា​ថ្នាក់​ខេត្ត ​ស្ដីពី​ការ​ផ្សព្វផ្សាយ​លទ្ធផលអត្តសញ្ញាណកម្មគ្រួសាក្រីក្រឆ្នាំ២០១៣

កណ្ដាល ១០ កញ្ញា ២០១៤៖ ក្នុងពេលដំណើរការនៃការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រថ្នាក់ខេត្ត ស្រុក ក្រុង និងឃុំ សង្កាត់ ក្រុមការងារបានខិតខំស្រង់ស្ថិតិបានច្បាស់លាស់ និងត្រឹមត្រូវ និងតម្លាភាពទៅតាមជំហាននីមួយៗ តាមការណែនាំរបស់ក្រសួងផែនការ។

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល៖ http://www.kandal.cambodia.gov.kh/insite.php?view=detail&story=445&menu=23 

 

កណ្ដាល ១០ កញ្ញា ២០១៤៖ ក្នុងពេលដំណើរការនៃការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រថ្នាក់ខេត្ត ស្រុក ក្រុង និងឃុំ សង្កាត់

ក្រុមការងារបានខិតខំស្រង់ស្ថិតិបានច្បាស់លាស់ និងត្រឹមត្រូវ និងតម្លាភាពទៅតាមជំហាននីមួយៗ តាមការណែនាំរបស់ក្រសួងផែនការ។

ទិន្នន័យដែលទទួលបាន និងយកមកផ្សព្វផ្សាយនាពេលនេះ មានទិន្នន័យគ្រួសារក្រីក្រ ឬបញ្ជីគ្រួសារក្រីក្រចុងក្រោយរបស់ខេត្តកណ្តាល

ហើយវានឹងជាឧបករណ៍ដ៍មានសារៈសំខាន់សម្រាប់បម្រើឲ្យការផ្ដល់សេវាព្យាបាលសុខភាព ការផ្ដល់អាហារូបករណ៍ ការផ្ដល់សេវាកសិកម្ម

ការផ្ដល់ដីសម្បទានសង្គមកិច្ច ការឧបត្ថម្ភស្បៀងអាហារ និងការងារផ្សេងៗទៀតនៅតាមមន្ទីរ អង្គភាព។ នេះជាប្រសាសន៍ឯកឧត្ដម ជាវ តាយ

អភិបាលរងខេត្តកណ្ដាល ដែលបានថ្លែងក្នុងឱកាសបើកសិក្ខាសាលាថ្នាក់ខេត្តស្ដីពីការផ្សព្វផ្សាយលទ្ធផលអត្តសញ្ញាណកម្មគ្រួសារក្រីក្រឆ្នាំ២០១៣។

 

ក្នុងសិក្ខាសាលានោះដែរ មន្ត្រីបច្ចេកទេសនៃមន្ទីរផែនការខេត្ត បានធ្វើបទបង្ហាញពីបទពិសោធន៍នៃការគ្រប់គ្រង សម្របសម្រួល និងដំណើរការ

ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនាពេលកន្លងមក ពីនីតិវិធីនិងលទ្ធផលនៃការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ឆ្នាំ២០១៣ និងបង្ហាញពី

របៀបស្វែងរកទិន្នន័យគ្រួសារក្រីក្រនៅក្នុង DVD ឆ្នាំ២០១៣។ 

 

ឯកឧត្ដម ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ បានមានប្រសាសន៍ថា សិក្ខាសាលាថា្នក់ខេត្តពីការផ្សព្វផ្សាយទិន្នន័យគ្រួសារក្រីក្រឆ្នាំ២០១៣

មានសារៈសំខាន់ណាស់ ដែលផ្ដល់ឱកាសឲ្យអង្គការ ស្ថាប័ន អ្នកផ្ដល់សេវានានា និងអ្នកពាក់ព័ន្ធទាំងអស់ទទួលព័ត៌មានស្ដីពីប្រភពទិន្នន័យ

និងការចែកចាយទិន្នន័យគ្រួសារក្រីក្រព្រមទាំងអត្រាក្រីក្រតាមតំបន់។ 

 

ឯកឧត្ដមបានអំពាវនាវដល់មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ ស្រុក និងផ្នែកពាក់ព័ន្ធផ្សេងៗទៀតត្រូវបំផុសឲ្យមានការផ្សព្វផ្សាយបន្ត

ដើម្បីជំរុញឲ្យអង្គការមិនមែនរដ្ឋាភិបាល ស្ថាប័ននានា និងក្រុមប្រឹក្សាឃុំប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្រ និងតារាងប្រៀបធៀបអត្រា

ភាពក្រីក្រដើម្បីរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាន និងផ្ដល់សេវាដល់គ្រួសារក្រីក្រឲ្យចំគោលដៅ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់