អភិបាល​ខេត្ត​កណ្ដាល អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​អគារសិក្សា​ នៅ​ភូមិ​កោះ​រំដួល

កណ្ដាល ២៦ សីហា ២០១៥៖ អគារសិក្សាស្ថិតក្នុងភូមិកោះរំដួល ស្រុកស្អាង ត្រូវបានឯកឧត្ដម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាដើម្បីចាប់ផ្ដើមសាងសង់ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥។

កណ្ដាល ២៦ សីហា ២០១៥៖ អគារសិក្សាស្ថិតក្នុងភូមិកោះរំដួល ស្រុកស្អាង ត្រូវបានឯកឧត្ដម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាដើម្បីចាប់ផ្ដើមសាងសង់ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥។

 

អញ្ជើញចូលរួមក្នុងពិធីនេះដែរមាន ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីស្រុក ឃុំ និងប្រជាពលរដ្ឋប្រមាណជាង៤០១នាក់។

 

បន្ទាប់ពីលោកខឹម ចន្ទគិរី អភិបាលស្រុកស្អាង ធ្វើរបាយការណ៍ស្ដីពីស្ថានភាពរួមរបស់ស្រុករួចមក មានមតិក្នុងពិធី ឯកឧត្ដម ម៉ៅ ភិរុណ បានបញ្ជាក់ថា ដោយមើលឃើញពីកង្វល់ និងការលំបាកនានា របស់សិស្សានុសិស្សក្នុងការធ្វើដំណើរឆ្លងទន្លេដើម្បីទៅសាលារៀន ទើបឯកឧត្ដមបានចំណាយថវិកាផ្ទាល់ខ្លួនដើម្បីសាងសង់សាលារៀន១ខ្នង មានបីបន្ទប់ ធ្វើអំពីឥដ្ឋប្រកក្បឿងមានទំហំ៩ម៉ែត្រ គុណ២៤ម៉ែត្រ ហើយត្រូវចំណាយថវិកាចំនួន ៣៥៣១២$ ដោយប្រើពេលវេលាក្នុងការសាងសង់ រយៈពេល៣ខែ។

 

ឯកឧត្ដមអភិបាលខេត្តបានបន្តទៀតថា វាជាការចាំបាច់បំផុតដែលត្រូវមានសាលារៀនសម្រាប់សិស្សានុសិស្សសិក្សារៀនសូត្រសមរម្យដើម្បីអាចទទួលបាននូវចំណេះដឹង ក្លាយជាទំពាំងស្នងឫស្សី ក្លាយជាប្រជាពលរដ្ឋល្អ ដើម្បីអភិវឌ្ឍន៍ជាតិឲ្យរីកចម្រើន។

 

ឯកឧត្ដម បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ត្រូវចូលរួមជួយថែរក្សាអគារសិក្សានេះ ឲ្យប្រើប្រាស់បានយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

 

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៍បានផ្ដល់បង្គន់អនាម័យ និងបន្ទប់ទឹក ក្នុងសាលាចំនួន២ ហើយបានសន្យានឹងធ្វើផ្លូវបេតុងប្រវែង១៦៥៨ម៉ែត្រ ក្នុងភូមិកោះរំដួលនៅឆ្នាំ២០១៦ ខាងមុខនេះ និងបានជូនថវិកាដល់ប្រជាពលរដ្ឋដែលចូលរួមក្នុងម្នាក់ៗមួយម៉ឺនរៀល៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់