ពិធី​បញ្ចុះ​បឋមសិលា​ សាងសង់​អាគា​រដ្ឋបាល ឃុំ​ត្រពាំងវែង ស្រុក​កណ្ដាលស្ទឹង

កណ្ដាល ២២ កក្កដា ២០១៥៖ អាគារដ្ឋបាលឃុំត្រពាំងវែង ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ត្រូវបានឯកឧត្ដមម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល អញ្ជើញបញ្ចុះបឋមសិលាដើម្បីចាប់ផ្ដើមសាងសង់ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥។

កណ្ដាល ២២ កក្កដា ២០១៥៖ អាគារដ្ឋបាលឃុំត្រពាំងវែង ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ត្រូវបានឯកឧត្ដមម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល អញ្ជើញបញ្ចុះបឋមសិលាដើម្បីចាប់ផ្ដើមសាងសង់ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥។

 

អញ្ជើញចូលរួមក្នុងពិធីនេះដែរមាន ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីស្រុក ឃុំ និងប្រជាពលរដ្ឋប្រមាណជាង៦០០នាក់។

 

បន្ទាប់ពីលោក បូរ ណារ៉េត អភិបាលស្រុកកណ្ដាលស្ទឹង ធ្វើរបាយការណ៍ស្ដីពីស្ថានភាពរួមរបស់ស្រុករួចមក មានមតិក្នុងពិធីឯកឧត្ដម ម៉ៅ ភិរុណ បានបញ្ជាក់ថា ដោយមើលឃើញពីកង្វល់ និងការលំបាកនានារបស់ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងវែង រដ្ឋបាលខេត្តកណ្ដាល សម្រេចវិភាជន៍នូវថវិកាដើម្បីសាងសង់សាលាឃុំ អំពីឥដ្ឋប្រកក្បឿងមានទំហំ១៤,៦០ម៉ែត្រ គុណ១០ម៉ែត្រ ហើយត្រូវចំណាយថវិកាចំនួន២២៩លានរៀល ជាថវិកាគុណប្រយោជន៍ខេត្ត ដោយប្រើប្រាស់ពេលវេលាក្នុងការសាងសង់រយៈពេល៩០ថ្ងៃ ដោយក្រុមហ៊ុន LPC។

 

ឯកឧត្ដមអភិបាលខេត្តបានបន្តទៀតថា វាជាការចាំបាច់បំផុតដែលក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវមានកន្លែងធ្វើការសមរម្យដើម្បីអាចអនុវត្តបេសកកម្ម មុខងារជាកាតព្វកិច្ច មុខងារជាជម្រើស ការផ្ដល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្តពីអ្នកប្រើប្រាស់សេវាព្រមទាំងដើម្បីទុកឯកសារនានា ជាពិសេសឯកសារអត្រានុកូលដ្ឋានឲ្យមានសុវត្ថិភាព ធានាបាននូវនិរន្តរភាព។

 

ឯកឧត្ដម ម៉ៅ ភិរុណ បានផ្ដាំផ្ញើដល់ក្រុមប្រឹក្សាឃុំទាំង១៨ របស់ស្រុកកណ្ដាលស្ទឹងដែលបានចូលរួម ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋ ពិសេសសេវាអត្រានុកូលដ្ឋាន ដោយគោរពឲ្យបាននូវពេលវេលា តម្លៃសេវាទៅតាមការកំណត់របស់ច្បាប់ បញ្ឈប់ឲ្យបានដាច់ខាតនូវការចុះហត្ថលេខាលើលិខិតទិញ លក់ដី សាធារណៈរបស់រដ្ឋ ដីបឹង និងឯកសារផ្សេងៗដែលហាមដាច់ខាតដោយច្បាប់ ចុះជាប់ជាមួយប្រជាពលរដ្ឋ ស្វែងយល់ពីការលំបាករបស់ប្រជាជន ហើយធ្វើការដោះស្រាយជាបន្ទាន់ទៅតាមលទ្ធភាពជាក់ស្ដែង។

 

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានប្រកាសផ្ដល់អាគាររដ្ឋបាលឃុំបាគូចំនួន១ខ្នង សម្រាប់ឆ្នាំ២០១៦ ផ្លូវចាក់កៅស៊ូ១ខ្សែប្រវែង៣Km នៅក្នុងឃុំត្រពាំងវែង ដោយឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សិក្សាលំអិតនៃគម្រោង និងផ្ដល់ជូនអណ្ដូងទឹក ចំនួន៥សម្រាប់ភូមិទាំង៥របស់ឃុំត្រពាំងវែង៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល៖ http://www.kandal.cambodia.gov.kh/insite.php?view=detail&story=630&menu=23

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់