អភិបាល​ខេត្ត​កណ្ដាល ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ពង្រឹង​ការ​ផ្ដល់​សេវា​លើ​គ្រប់​ផ្នែក​ជូន​ដល់​ប្រជាពលរដ្ឋ

កណ្ដាល ៩ កុម្ភៈ ២០១៥៖ ការផ្ដល់សេវាលើគ្រប់ផ្នែកជូនដល់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់របស់ពួកគាត់ គឺជាកិច្ចការមួយដែលមន្ត្រីនៅថ្នាក់ក្រោមជាតិ ត្រូវតែបំពេញខានមិនបាន និងធ្វើអោយរហ័ស លឿនតាមអាចធ្វើទៅបាននោះទើបអាចអោយប្រជាពលរដ្ឋមានជំនឿ…

កណ្ដាល ៩ កុម្ភៈ ២០១៥៖ ការផ្ដល់សេវាលើគ្រប់ផ្នែកជូនដល់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់របស់ពួកគាត់ គឺជាកិច្ចការមួយដែលមន្ត្រីនៅថ្នាក់ក្រោមជាតិ ត្រូវតែបំពេញខានមិនបាន និងធ្វើអោយរហ័ស លឿនតាមអាចធ្វើទៅបាននោះទើបអាចអោយប្រជាពលរដ្ឋមានជំនឿលើការងារដឹកនាំរបស់អាជ្ញាធរឃុំ។  នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាលក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ក្រុមប្រឹក្សាឃុំប្រមាណជាង៨០០នាក់ នៅក្នុងស្រុកល្វាឯម ស្រុកមុខកំពូល និងស្រុកអង្គស្នួល កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៥។

 

ឯកឧត្ដម ម៉ៅ ភិរុណ បានលើកឡើងពីកត្តាវិជ្ជមាន និងសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន និងការរួបរួមសាមគ្គីជាធ្លុងមួយរបស់មន្ត្រីរាជការទូទាំងប្រទេសក្នុងការអភិវឌ្ឍន៍មាតុភូមិកម្ពុជារយៈពេល៣៦ឆ្នាំកន្លងទៅនេះ។

 

ឯកឧត្ដម បានបន្តទៀតថា រាល់សមិទ្ធផលសម្រេចបាន គឺវាបានស្ដែងឲ្យឃើញនូវការធ្វើអំពើល្អជាច្រើនរបស់រាជរដ្ឋាភិបាលក្នុងការគិតគូរជីវភាពរបស់ប្រជាជនក្នុងការស្វែងរកសន្តិភាពជូនប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជន។ ដើម្បីរក្សាសមិទ្ធផលអោយបានគង់វង្ស និងជំនឿជឿជាក់របស់អាជ្ញាធរឃុំ ភូមិ ស្រុក ពីសំណាក់ប្រជាជន ឯកឧត្ដមបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់លើការទទួលខុសត្រូវ ក្នុងតួនាទីត្រូវហ៊ានទទួលស្គាល់ការពិតនៃកំហុសឆ្គងរបស់ខ្លួន និងកែប្រែរាល់ឥរិយាបថ ទង្វើទាំងអស់នោះជាបន្ទាន់ ដើម្បីបង្កើនជំនឿមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល៕

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់