រដ្ឋបាល​ខេត្ត​កណ្ដាល ​និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​អាល្លឺម៉ង់ (GIZ-កម្មវិធី​សិទ្ធ​លើ​ដី​ធ្លី II) ចុះ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​សម្រាប់​ការងារ​រៀបចំ​ដី​ក្នុង​ខេត្ត​កណ្ដាល

កណ្ដាល ១៥ មករា ២០១៥៖ ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសម្រាប់ការងាររៀបចំដែនដីក្នុងខេត្តកណ្ដាល ជាមួយលោកបណ្ឌិត Fzanz volkes Muiloz ប្រធានកម្មវិធីសិទ្ធលើដីធ្លី នៃកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ)។

កណ្ដាល ១៥ មករា ២០១៥៖ ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសម្រាប់ការងាររៀបចំដែនដីក្នុងខេត្តកណ្ដាល ជាមួយលោកបណ្ឌិត Fzanz volkes Muiloz ប្រធានកម្មវិធីសិទ្ធលើដីធ្លី នៃកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ)។

 

ពិធីនេះក៏មានការចូលរួមពីឯកឧត្ដមឈឹម កន សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ អភិបាលក្រុង ស្រុក និងនិងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

 

មានមតិបើកកម្មវិធី ឯកឧត្ដម ម៉ៅ ភិរុណ បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាថ្ងៃនេះ ពិតជាបានបង្ហាញអោយឃើញពីជំហានឈានឡើងថ្មីមួយទៀតដែលដៃគូអភិវឌ្ឍន៍ GIZ បានបន្តខិតខំយ៉ាងសកម្មក្នុងការគាំទ្រលើការងាររៀបចំដែនដីរបស់ខេត្តកណ្ដាល ដើម្បីជួយដល់ខេត្តកណ្ដាលអោយមានការអភិវឌ្ឍន៍ប្រកបដោយចិរភាពនៃសេដ្ឋកិច្ច សង្គម និងបរិស្ថានធម្មជាតិ ដែលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងពេលអនាគត ខេត្តកណ្ដាលនឹងធ្វើការអភិវឌ្ឍន៍ខ្លួនជាគំរូប្រពៃដែលមានគម្រោងចង្អុលបង្ហាញពីផែនការដីធ្លីច្បាស់លាស់តាមរយៈជំនួយគាំទ្រយ៉ាងពិសេសរបស់GIZនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

 

 
ឯកឧត្ដមបានបន្តទៀតថា ដៃគូអភិវឌ្ឍន៍ GIZ បាននិងកំពុងគាំទ្របច្ចេកទេសលើការកសាងប្លង់គោលក្រុងតាខ្មៅតាំងពីដើមឆ្នាំ២០១៣មកម្ល៉េះ ហើយបានជួយសិក្សាប្លង់គោលឈានដល់ជំហានទី ៣ក្នុងចំណោមចំនួន៩នៃកិច្ចសហប្រតិបត្តិការ។ ក្រៅពីការផ្ដល់ធនធានមនុស្សជាទីប្រឹក្សារបស់កម្មវិធី ដៃគូGIZបានផ្ដល់សម្ភារៈបច្ចេកទេសសម្រាប់ជំរុញការងារកសាងប្លង់គោលក្រុងតាខ្មៅនិងស្រុកស្អាងនិងបន្តដល់ស្រុកមួយចំនួនទៀត។

 

ឯកឧត្ដមអភិបាលខេត្តកណ្ដាលក៏បានថ្លែងសរសើរដល់ក្រុមការងារខេត្តកណ្ដាលដែលតែងតែយកចិត្តទុកដាក់លើការកសាងផែនការដីធ្លីរបស់ខ្លួនរួមចំណែកយ៉ាងសកម្មក្នុងលំអានកែទម្រង់ដីធ្លីរបស់រដ្ឋ៕ ដោយ៖ វរៈ

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល៖ http://www.kandal.cambodia.gov.kh/insite.php?view=detail&story=545&menu=23

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់