វេទិកា​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​កា​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​លើ​ស្ត្រី​ និង​កុមារ និង​ច្បាប់​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជន​រងគ្រោះ

កណ្ដាល ១០ មិថុនា ២០១៥៖ ប្រជាពលរដ្ឋនិង យុវជនចំនួន២៥០នាក់ នៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលរួមស្ដាប់ការបកស្រាយ និងឆ្លើយសំនួរក្នុងវេទិកាផ្សព្វផ្សាយច្បាប់ស្ដីពីកាបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ និងច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ។

កណ្ដាល ១០ មិថុនា ២០១៥៖ ប្រជាពលរដ្ឋនិង យុវជនចំនួន២៥០នាក់ នៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលរួមស្ដាប់ការបកស្រាយ និងឆ្លើយសំនួរក្នុងវេទិកាផ្សព្វផ្សាយច្បាប់ស្ដីពីកាបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ និងច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ។

 

វេទិកានេះបានដំណើរការ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ ដោយបានការអញ្ជើញចូលរួម ពីសំណាក់លោកជំទាវ សួស សារ៉ាម អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល លោកស្រី សុន សុខាលីដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល និងលោកស្រីវរសេនីយ៍ឯក ឈឹម វ៉ាន់នី ស្នងការរងនគរបាលខេត្តកណ្ដាល។

 

លោកជំទាវ សួស សារ៉ាម បានបញ្ជាក់ថា ការផ្សព្វផ្សាយច្បាប់ទាំងនេះគឺដើម្បីការពារសិទ្ធរបស់ប្រជាពលរដ្ឋកុំឲ្យមានការជួញដូរ ការធ្វើអាជីវកម្មលើផ្លូវភេទ ការពារជនរងគ្រោះ ពិសេសជនងាយរងគ្រោះដែលស្ថិតនៅជាអនិតិជន និងសំដៅធ្វើឲ្យគ្រួសាររបស់ប្រជាពលរដ្ឋរស់នៅប្រកបដោយសុភមង្គលគ្មានអំពើហិង្សា ចំពោះអ្នកដែលរស់នៅក្រោមដំបូលផ្ទះតែមួយមិនថា ស្ត្រី កុមារ និងបុរសនោះទេ។

 

លោកជំទាវអភិបាលរងខេត្តបានសង្កត់ធ្ងន់លើស្ថានភាពនៃការជួញដូរមនុស្ស ជួញដូរផ្លូវភេទ ដែលមានគ្រោះថ្នាក់បំផុត ពិសេសបទល្មើសជួញដូរ មនុស្សឆ្លងដែន តាមរូបភាពការស្វែងរកការរៀបអាពាហ៍ពិពាហ៍ ជាមួយជនបរទេស រឺកេងប្រវ័ញ្ចផ្លូវភេទ ដោយប្រើអំពើហិង្សា គំរាមកំហែង បំបិទសិទ្ធសិរីភាព និងជួញដូរបន្តជាដើម។ លោកជំទាវបានសំណូមពរដល់ប្រជាពលរដ្ឋ សូមចូលរួមដោយស្មារតីភ្ញាក់រលឹក នោះទើបច្បាប់របស់យើងមានប្រសិទ្ធភាព។

 

លោកស្រី សុន សុខាលីដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល និងលោកស្រីវរសេនីយ៍ឯក ឈឹម វ៉ាន់នី ស្នងការរងនគរបាលខេត្តកណ្ដាល បានធ្វើការផ្សព្វផ្សាយច្បាប់ទាំង៤ ជូនប្រជាពលរដ្ឋ និងយុវជនដោយបញ្ជាក់ជូននូវមាត្រាសំខាន់ៗដែលពាក់ព័ន្ធទៅនិង ការប្រព្រឹត្តរបស់ជនល្មើស ទោសទណ្ឌដែលត្រូវទទួល តាមច្បាប់បានកំណត់ និងធាតុផ្សំដែលនាំឲ្យមានកើតបទល្មើសដោយចេតនាផងដែរ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់