រដ្ឋបាល​ខេត្ត​កណ្ដាល និង​តំណាង​អគ្គិសនី​កម្ពុជា រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​ការ​បោះ​បង្គោល​អគ្គិសនី

 

កណ្ដាល ១០ កុម្ភៈ ២០១៥៖ ក្រុមការងារអគ្គិសនីកម្ពុជាថ្នាក់ជាតិ និងរដ្ឋបាលខេត្តកណ្ដាល បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការបោះបង្គោលអគ្គិសនីដល់អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ប្រជាពលរដ្ឋដើម្បីស្រាយបំភ្លឺចម្ងល់ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ។

កណ្ដាល ១០ កុម្ភៈ ២០១៥៖ ក្រុមការងារអគ្គិសនីកម្ពុជាថ្នាក់ជាតិ និងរដ្ឋបាលខេត្តកណ្ដាល បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការបោះបង្គោលអគ្គិសនី ដល់អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ប្រជាពលរដ្ឋដើម្បីស្រាយបំភ្លឺចម្ងល់ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ។

 

កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្ដមនៃ ចារី អភិបាលរងខេត្តកណ្ដាល  និងលោក ចិន សុផាន់ណា អនុប្រធានការិយាល័យអគ្គិសនី កម្ពុជាដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានសរុបប្រមាណ៥០នាក់។

 

មានមតិក្នុងកិច្ចប្រជុំ ឯកឧត្ដមនៃ ចារី អភិបាលរងខេត្តកណ្ដាលបានសំណូមពរដល់ប្រជាពលរដ្ឋពាក់ព័ន្ធក្នុងគម្រោងបោះបង្គោលអគ្គិសនីទាំងអស់ ក្នុងខេត្ត មេត្តាចូលរួមសហការនិងសម្រួលដល់ក្រុមការងារអគ្គិសនីកម្ពុជា។

 

ឯកឧត្ដម បានសង្កត់ថាបញ្ហាអគ្គិសនីគឺជារឿងសំខាន់ណាស់ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ពេលបោះបង្គោលរួចរាល់ហើយប្រជាជន នឹងមានភ្លើងប្រើប្រាស់គ្រប់គ្រាន់ តម្លៃអគ្គិសនីចុះថោក ពិសេសទាក់ទាញអ្នកវិនិយោគ ដែលធ្វើឲ្យខេត្តមានការរីកចម្រើនហើយរាល់ការប៉ះពាល់ទាំងឡាយនិង មានសំណង់សមរម្យតាមភាពជាក់ស្ដែង។

 

គួរបញ្ជាក់ថា គម្រោងប្រព័ន្ធខ្សែបញ្ជូនអគ្គិសនី ១១៥KV ពីភ្នំពេញទៅបាវិតមានប្រវែងសរុប១៣៩គម ដែលក្នុងនោះមានស្ថានីយចំនួន២ គឺអនុស្ថានីយកំពង់សឹង្ហ ក្នុងខេត្តព្រៃវែង និងអនុស្ថានីយច្រកម្ទេសក្នុងខេត្តស្វាយរៀង។ ខ្សែបញ្ជូនអគ្គិសនីនេះភ្ជាប់ពីអនុស្ថានីយខាងត្បូងរាជធានីភ្នំពេញ ស្ថិតនៅក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ដោយឆ្លងកាត់ទន្លេចំនួន៣ គឺទន្លេបាសាក់ ទន្លេមេគង្គក្រោម និងទន្លេវ៉ៃកូ។ ដោយឡែកប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីដែលឆ្លងកាត់ភូមិសាស្ត្រខេត្តកណ្ដាលមានប្រវែង៣៦គម និងមាន១១៨បង្គោល ឆ្លងកាត់ស្រុកចំនួន២គឺ ស្រុកកៀនស្វាយ និងស្រុកស្អាង។ អានអត្ថបទបន្ត…

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់