ខេត្ត​កណ្ដាល​ រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​​ច្បាប់​ស្ដីពី​ផ្លូវថ្នល់

កណ្ដាល ៨ កញ្ញា ២០១៤៖ ក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាលកម្ពុជាបានបោះទុនវិនិយោគ ជាច្រើនក្នុងការស្តា ការសាងសង់ ការពង្រឹង ការកែលំអ និងការជួសជុលថែទាំផ្លូវថ្នល់ និងស្ពាន។ នេះជាការលើកឡើងរបស់ ឯកឧត្ដម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូនក្នុងពិធីផ្សព្វផ្សាយ ច្បាប់ស្ដីពីផ្លូវថ្នល់…

 អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល៖ http://www.kandal.cambodia.gov.kh/insite.php?view=detail&story=442&menu=23

 

កណ្ដាល ៨ កញ្ញា ២០១៤៖ ក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាលកម្ពុជាបានបោះទុនវិនិយោគជាច្រើនក្នុងការស្តា ការសាងសង់ ការពង្រឹង

ការកែលំអ និងការជួសជុលថែទាំផ្លូវថ្នល់ និងស្ពាន។ នេះជាការលើកឡើងរបស់ ឯកឧត្ដម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួង

សាធារណការ និងដឹកជញ្ជូនក្នុងពិធីផ្សព្វផ្សាយ ច្បាប់ស្ដីពីផ្លូវថ្នល់ ដែលធ្វើឡើងនៅសាលាខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤។

 

ឯកឧត្ដមបានបន្តថា ក្រសួងកំពុងតែមមាញឹកក្នុងការជួសជុលថែទាំ កែលំអ លើកកម្រិតបណ្ដាញផ្លូវមួយចំនួនដើម្បីឆ្លើយតបឱ្យសមស្រប

ទៅនិងតម្រូវការ និងបរិបថនៃសកម្មភាពចរាចរណ៍ដឹកជញ្ជូនជាលក្ខណៈតំបន់ និងជាលក្ខណៈសកល។ បន្ថែមលើសនេះក្រសួងក៏បានខិតខំ

បន្តក្នុងការអភិវឌ្ឍន៍ និងពង្រីកបណ្ដាញផ្លូវថ្មីៗបន្ថែមទៀតឱ្យកាន់តែច្រើនឡើងទៅគ្រប់ទីកន្លែងនៃតំបន់ជនបទឆ្ងាយៗ និងតំបន់ដែលមាន

សក្ដានុពលសេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងតំបន់ព្រំដែនដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ញៀវ

ទេសចរណ៍ ទៅកាន់ទីផ្សារ សាលារៀន មន្ទីរពេទ្យ រមណីយដ្ឋានទេសចរណ៍នានា និងក៏ដើម្បីកិច្ចការពារអធិបតេយ្យភាពទឹកដី។ បើទោះបីជា

យ៉ាងណា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន របស់យើងងាយនឹងរងការ ខូចខាតហើយទទួលបានមកវិញនូវមតិរិះគន់ជារឿយៗ។ 

 

ឯកឧត្ដមបន្តទៀតថា៖ ច្បាប់ស្ដីពីផ្លូវថ្នល់គឺជាឧបករណ៍គតិយុត្តិដ៏ចាំបាច់មួយសម្រាប់ដាក់ចេញនូវយន្តការ និងវិធានការយ៉ាងតឹងរ៉ឹង

បំផុតក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានឱ្យបានរឹងមាំដើម្បីជៀសផុតពីការរិះគន់របស់ ប្រជាពលរដ្ឋ មហាជនមកលើរាជរដ្ឋាភិបាល

អំពីគុណភាពនៃការសាងសង់ ជួសជុល ថែទាំផ្លូវថ្នល់ ស្ពាន់ដែលជាចំណែកមួយនៃមូលហេតុធ្វើអោយគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន។

 

សូមបញ្ជាក់ថាច្បាប់ស្ដីពីផ្លូវថ្នល់មាន១៣ជំពូក ៨១មាត្រា ហើយរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤ នាសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៥៕ ដោយ៖ វរៈ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់