វគ្គ​បណ្ដុះបណ្ដាល​ពង្រឹង​ប្រសិទ្ធភាព​ការងារ ប្រយុទ្ធ​ប្រឆាំង​​អំពើ​​ជួញដូរ​មនុស្ស

កណ្ដាល ២០ សីហា ២០១៥៖ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកណ្ដាល បានរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ ស្ដីពីការពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដល់មន្ត្រីជាសមាជិកក្រុមទាំង៦នៃ គ.ខ.ប.ជ ចំនួន១០៥នាក់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្ត។

កណ្ដាល ២០ សីហា ២០១៥៖ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកណ្ដាល បានរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ ស្ដីពីការពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដល់មន្ត្រីជាសមាជិកក្រុមទាំង៦នៃ គ.ខ.ប.ជ ចំនួន១០៥នាក់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្ត។

 

មានមតិក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល លោកជំទាវ សួស សារ៉ាម អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ ខេត្តកណ្ដាលបានបញ្ជាក់ថា អំពើជួញដូរមនុស្សនៅកម្ពុជាក៏ដូចជានៅខេត្តកណ្ដាលគឺ ជនខិលខួចបានប្រើប្រាស់គ្រប់រូបភាពដើម្បីបោកបញ្ឆោតប្រជាពលរដ្ឋដែលខ្វះការយល់ដឹង ជីវភាពរស់នៅក្រីក្រ ខ្វះមុខរបររកស៊ី ហើយពួកគាត់ត្រូវគេសន្យារកការងារធ្វើ ជាអ្នកបម្រើតាមផ្ទះ បម្រើភោជនីយដ្ឋាន ធ្វើការរោងចក្របានប្រាក់ខែច្រើន ឬរៀបអាពាហ៍ពិពាហ៍ជាមួយអាណិកជន ឬជនបរទេសដើម្បីចេញក្រៅប្រទេស។ល។ ជនខិលខូចបានប្រើប្រាស់មនោគមន៍ និងកលល្បិចយ៉ាងសម្ងាត់ និងពិសពុលដើម្បីបង្វែងដានបំភ័ន្តភ្នែកសមត្ថកិច្ច អាជ្ញាធរ។ ករណីបទល្មើសខ្លះអាជ្ញាធរឬសមត្ថកិច្ចឬមន្ត្រីពាក់ព័ន្ធខ្លួនឯង បានចូលរួមផ្ដល់ឱកាសឲ្យជនខិលខូចអាចធ្វើអាជីវកម្មលើប្រជាពលរដ្ឋបានដោយងាយស្រួលដោយមិនដឹងខ្លួនទៀត។

 

លោកជំទាវបានបន្តទៀតថា លោក លោកស្រី ទាំងអស់ដែលជាសមាជិក សមាជិកានៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ក្រុមការងារខេត្ត ក្រុមការងារក្រុង ស្រុក នឹងទទួលបានចំណេះដឹងបទពិសោធន៍ថ្មីៗ បន្ថែមទៀតពីវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីបង្កើនការយល់ដឹងក្នុងការចូលរួមគ្រប់សកម្មភាពដើម្បីបង្ការទប់ស្កាត់ហើយត្រូវចាត់ទុកថា កាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាការងាររួមរបស់ខេត្ត មានសារៈសំខាន់ដូចជាការងារជំនាញនៅក្នុងមន្ទីរ អង្គភាព ដែលត្រូវយកចិត្តទុកដាក់អនុវត្ត។ ម្យ៉ាងទៀតកិច្ចសហការនៅក្នុងគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងសមត្ថកិច្ចអនុវត្តកន្លងមក បានសហការឆ្លើយតបយ៉ាងទាន់ពេលវេលា និងទទួលបានលទ្ធផលល្អប្រសើរក្នុងការបង្ការទប់ស្កាត់ការបង្ក្រាបអំពើជួញដូរមនុស្សពិសេសលើស្ត្រី និងកុមារនៅក្នុងខេត្ត។

 

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលមានរយៈពេល២ថ្ងៃនេះ បានសិក្សាលើមេរៀនចំនួន៦ រួមមាន៖ (១). ទំហំនិងស្ថានភាពអំពើជួញដូរមនុស្ស ការរត់ពន្ធមនុស្ស និងទេសន្តរប្រវេសក៍នៅកម្ពុជានិងនៅក្នុងតំបន់ (២). ការចែករំលែកអំពីបទពិសោធន៍ ក្ដីបារម្ភ បញ្ហាភាពប្រឈម និងមេរៀនដែលទទួលបាន (៣). ការឆ្លើយតបរបស់ថ្នាក់ជាតិទៅលើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (៤). ក្របខ័ណ្ឌច្បាប់ជាតិ និងអន្តរជាតិឆ្លើយតបនឹងអំពើជួញដូរមនុស្ស (៥). យុទ្ធសាស្ត្រជាតិដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង (៦). ការកំណត់ទិសដៅសកម្មភាពដើម្បីបង្ការទប់ស្កាត់ អំពើជួញដូរមនុស្សក្នុងខេត្ត រាជធានី៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់