វេទិកា​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​២ លើក​ទី​២ នៅ​ស្រុក​ពញាឮ

កណ្ដាល ៤ មករា ២០១៦៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តកណ្ដាលអាណត្តិទី២ លើកទី២ ដែលប្រារព្ធធ្វើនៅស្រុកពញាឮ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ បានទទួលសំណូមពររបស់ប្រជាពលរដ្ឋចំនួន១៧ ដើម្បីដាក់ជូនក្រុមប្រឹក្សាខេត្តធ្វើការដោះស្រាយ។

កណ្ដាល ៤ មករា ២០១៦៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តកណ្ដាលអាណត្តិទី២ លើកទី២ ដែលប្រារព្ធធ្វើនៅស្រុកពញាឮ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ បានទទួលសំណូមពររបស់ប្រជាពលរដ្ឋចំនួន១៧ ដើម្បីដាក់ជូនក្រុមប្រឹក្សាខេត្តធ្វើការដោះស្រាយ។

 

មានមតិបើកវេទិកា ឯកឧត្ដម មាស សឿន សមាជិកក្រុមប្រឹក្សាខេត្ត និងតំណាងឯកឧត្ដម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា ការរៀបចំវេទិកានេះដើម្បីបង្កើតនូវវប្បធម៌ពិភាក្សា រវាងក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍នានា សម្រាប់លើកកម្ពស់ខ្សែគណនេយ្យភាព តម្លាភាព និងសមធម៌ក្នុងកិច្ចដំណើរការអភិបាលកិច្ចល្អ និងដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន ផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច របស់ខ្លួននូវសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន បញ្ហាប្រឈម រយៈពេល៩ខែនៃឆ្នាំ២០១៥ និងគម្រោងអាទិភាពនានាក្នុងឆ្នាំខាងមុខ ផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋដើម្បីពិភាក្សាលើកិច្ចការទូទៅរបស់រដ្ឋបាលខេត្ត និងលើកឡើងពីការព្រួយបារម្ភ សំណូមពរនានា ដើម្បីដាក់ជូនរដ្ឋបាលខេត្តធ្វើការពិចារណា ឆ្លើយតបប្រកបដោយប្រសិទ្ធភាព។

 

ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានផ្សព្វផ្សាយរបាយការណ៍សកម្មភាពរយៈពេល៩ខែដើមឆ្នាំ២០១៥ របស់រដ្ឋបាលខេត្តកណ្ដាល និងរបាយការណ៍ឆ្លើយតបក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០១៤ ដែលបានធ្វើនៅស្រុកពញាឮ ក្នុងនោះសំណូមពររបស់ប្រជាពលរដ្ឋភាគច្រើនពាក់ព័ន្ធទៅនឹងទំនាស់ដីធ្លី ដែលបញ្ហានេះត្រូវបានឯកឧត្ដមអភិបាលរងខេត្ត ឆ្លើយបំភ្លឺពីលទ្ធផល នៃការដោះស្រាយជាដំណាក់កាលរវាងប្រជាជន និងក្រុមហ៊ុនផានអ៊ីម៉ិច ក្រុមហ៊ុន អេងឌីប៉ូ ដែលក្រុមការងារខេត្តសំណូមពរឲ្យភាគីទាំងសងខាង ត្រូវផ្ដល់ឯកសារដែលមានភាពច្បាស់លាស់ត្រឹមត្រូវពិតប្រាកដ មិនមែនជាឯកសារមិនស្របច្បាប់នៃការគ្រប់គ្រងដីនោះឡើយ។

 

ឯកឧត្ដម បន្តថាដូច្នេះប្រជាពលរដ្ឋត្រូវមានការអធ្យាស្រ័យ ក្នុងការដោះស្រាយរបស់រដ្ឋបាលខេត្ត ព្រោះថាការដោះស្រាយត្រូវមានភាពច្បាស់លាស់ និងរក្សាបាននូវផលប្រយោជន៍ របស់ប្រជាពលរដ្ឋ។ ក្រៅពីនេះមាន បញ្ហាប៉ះពាល់បរិស្ថាន បញ្ហាសុំជួសជុលផ្លូវ និងការគ្រប់គ្រងភ្នំព្រះរាជទ្រព្យ ដែលកន្លងមកធ្វើឲ្យបាត់បង់ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ។ ឯកឧត្ដម នៃ ចារី បានឆ្លើយបំភ្លឺបញ្ហាទាំងនេះត្រូវបានរដ្ឋបាលខេត្តអាជ្ញាធរស្រុក និងមន្ទីរជំនាញបានដោះស្រាយរួចហើយ។

 

ដោយឡែកសំណូមពរទាំង១៧ប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិកាឆ្នាំ២០១៥ ក៏ត្រូវបានឯកឧត្ដម នៃ ចារី ក៏បានឆ្លើយបំភ្លឺជូនប្រជាពលរដ្ឋភ្លាមៗដែរ ដូចជាការផ្ដល់ប័ណ្ណបើកបរ ជូនសិស្សានុសិស្ស ដែលប្រើប្រាស់ម៉ូតូ ហើយជិតដល់ថ្ងៃកំណត់អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការផ្ដល់អត្ថសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ការសុំបើកផ្លូវចាស់ ដែលជាសាឡាងបានបិតយូរឆ្នាំមកហើយ បច្ចុប្បន្ននេះពុំមានសាឡាងឆ្លងទៀតឡើយ ការសុំដាក់ផ្លាកសញ្ញាសំរាមចំនួន២ នៅវត្តចេតីថ្មី សុំពន្លឿនការធ្វើស្ពានពាមជំនីក ការផ្ដល់សេវាពីប្រជាពលរដ្ឋតាមការកំណត់ របស់ក្រសួងមហាផ្ទៃ អត្តសញ្ញាណប័ណ្ណខុសពីទីលំនៅបច្ចុប្បន្ន ការសុំអាគារសិក្សា១ខ្នង ៥បន្ទប់នៅឃុំកោះចិន៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់