ឯ​ក​ឧត្តម​ មា​ស​ ​សឿ​ន អញ្ញើ​ញពិ​និត្យ​ស្ថាន​ភា​ព ផ្លូ​វ និង​ស្ពាន​ ក្នុង​ស្រុ​កស្អា​ង ​និង​ស្រុ​កកោះ​ធំ

កណ្ដាល ១២ ធ្នូ ២០១៤៖ ឯកឧត្ដមមាស សឿន សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល រួមដំណើរដោយលោកយឹង ញ៉ឹប ទីប្រឹក្សាក្រសួងព័ត៌មាន និងមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ បានអញ្ជើញពិនិត្យស្ថានភាពផ្លូវ ស្ពាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅ ត្រើយខាងកើតទន្លេបាសាក់ក្នុងស្រុកស្អាង និងស្រុកកោះធំខេត្តកណ្ដាល។

ក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋឃុំខ្ពប ស្រុកស្អាង ឯកឧត្ដមមាស សឿនបានស្វែងយល់អំពីស្ថានភាពបង្កបង្កើនផលនារដូវវស្សា ទាំងស្រូវនិងអនុផលព្រមទាំង ការត្រៀមលក្ខណៈសម្រាប់រដូវរំហើយ និងរដូវប្រាំងដែលបានចូលមកដល់ផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម មាស សឿន និងប្រតិភូរួមដំណើរ ក៏បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវបេតុងតភ្ជាប់ពីឃុំជ្រោយតាកែវ ទៅឃុំលើកដែកស្រុកកោះធំ និងស្ពានវត្តជ្រោយ ឆ្លងព្រែកនៅក្នុងឃុំលើកដែក ដែលស្ពានថ្មនេះមានប្រវែង៩០ម៉ែត្រ និងទទឹង៨ម៉ែត្រ សាងសង់ដោយថវិការាជរដ្ឋាភិបាលព្រមទាំងសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ២០១១កន្លងទៅនេះ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់