កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល​លើកទី៤ អាណត្តិ​ទី​២

កណ្ដាល ១១ កញ្ញា ២០១៤៖ កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ ក្រុមប្រឹក្សាខេត្តកណ្ដាល បានបើកកិច្ចប្រជុំលើកទី៤ អាណត្តិទី២នៅសាលាខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ជឹម សុខុន អភិបាលរងខេត្តកណ្ដាល និងមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត…

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល ៖ http://www.kandal.cambodia.gov.kh/insite.php?view=detail&story=447&menu=23

 

កណ្ដាល ១១ កញ្ញា ២០១៤៖ កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ ក្រុមប្រឹក្សាខេត្តកណ្ដាល បានបើកកិច្ចប្រជុំលើកទី៤ អាណត្តិទី២នៅសាលាខេត្តកណ្ដាល

ក្រោមអធិបតីភាព ឯកឧត្ដម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ជឹម សុខុន អភិបាលរងខេត្តកណ្ដាល និងមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត

អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ប្រធានទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត និងមន្រ្តីពាក់ព័ន្ធ

ជាច្រើនរូបទៀត។

 

កិច្ចប្រជុំបានធ្វើការអនុម័តលើរបៀបវារៈ ដែលបានគ្រោងទុករួមមាន៖ 

  1. ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត
  2. ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០១៤ ស្ដីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត
  3. ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងប្រតិទិនសម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍន៍ខេត្ត ២០១៥-២០១៩ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៥-២០១៧ របស់ក្រុមប្រឹក្សាខេត្ត
  4. ពិភាក្សាលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការរៀបចំផែនការអភិវឌ្ឍន៍ខេត្ត ២០១៥-២០១៩ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៥-២០១៧ របស់ក្រុមប្រឹក្សាខេត្ត
  5. ពិភាក្សា និងអនុម័តលើប្រធានបទ និងក្របខ័ណ្ឌពេលវេលាសម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តតាមបណ្តាស្រុក ក្រុងក្នុងខេត្តកណ្ដាល
  6. ពិភាក្សា និងអនុម័តសេចក្ដីព្រាងលក្ខន្តិកៈស្ដីពីមូលនិធិមរណៈសង្គ្រោះក្រុមប្រឹក្សារាជធានី ខេត្ត។ 

 

ឯកឧត្ដម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានក្រើនរំលឹកដល់គណៈកម្មការទាំងអស់ និងប្រធាន អនុប្រធានមន្ទីរ អាជ្ញាធរស្រុកត្រូវជំរុញលើការងារដែលក្រុមប្រឹក្សាខេត្តបានអនុម័តឲ្យទទួលបានលទ្ធផលល្អពិសេសការរៀបចំកសាងកម្មវិធីវិនិយោគ៣ ឆ្នាំរំកិល ២០១៥-២០១៧ និងការកសាងផែនការអភិវឌ្ឍន៍ខេត្ត ២០១៥-២០១៩ ឲ្យទទួលបានលទ្ធផលល្អឆ្លើយតបទៅនឹងផែនការជាក់ស្តែងរបស់ខេត្ត៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់