វេទិកា​ពិគ្រោះ​យោបល់​សាធារណៈ​ស្ដីពី​ផល់​ប៉ះពាល់​នៃ​ការ​ជីក​ដី​ ដឹក​ដី ដឹក​ខ្សាច់​និង​ដឹក​ជញ្ជូន​ផ្សេងៗ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល

កណ្ដាល ២១ តុលា ២០១៥៖ ប្រជាពលរដ្ឋបានលើកឡើងកង្វល់ និង សំណូមពរជាច្រើនពីបញ្ហាធ្វើឱ្យប៉ះពាល់ដល់សុខភាព ការខូចខាតផ្លូវ ការមិនគោរពច្បាប់ចរាចរណ៍របស់រថយន្តក្រុមហ៊ុនដឹកដី ដែលតែងតែដឹកដី ជីកដី ដឹកខ្សាច់ និងដឹកទំនិញនៅលើដងផ្លូវជាតិនិងផ្លូវលំ។

កណ្ដាល ២១ តុលា ២០១៥៖ ប្រជាពលរដ្ឋបានលើកឡើងកង្វល់ និង សំណូមពរជាច្រើនពីបញ្ហាធ្វើឱ្យប៉ះពាល់ដល់សុខភាព ការខូចខាតផ្លូវ ការមិនគោរពច្បាប់ចរាចរណ៍របស់រថយន្តក្រុមហ៊ុនដឹកដី ដែលតែងតែដឹកដី ជីកដី ដឹកខ្សាច់ និងដឹកទំនិញនៅលើដងផ្លូវជាតិនិងផ្លូវលំ។

 

កាលើកឡើងនេះធ្វើឡើងនៅក្នុងវេទិកាពិគ្រោះយោបល់សាធារណៈស្ដីពីផល់ប៉ះពាល់នៃការជីកដី ដឹកដី ដឹកខ្សាច់និងដឹកជញ្ជូនផ្សេងៗក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្ដាល  កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល និងមានការចូលរួមពីអាជ្ញាធរស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋប្រមាណ៤០០នាក់។

 

តាមរបាយការណ៍របស់អាជ្ញាធរស្រុកបានឱ្យដឹងថា នៅក្នុងស្រុកពញាឮមានក្រុមហ៊ុនប្រកបអាជីវកម្ម ដឹកដី ចំនួន៧ និងរថយន្តចំនួន១០០កំពុងធ្វើអាជីវកម្មក្នុងឃុំ ស្រុក។

 

ឆ្លើយតបនិងកង្វល់របស់ប្រជាពលរដ្ឋ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានលើកឡើងពីកង្វល់ ហើយបានបញ្ជាក់ថា ដោយឃើញភាពអនាធិបតេយ្យក្នុងការបើកបរ ជីកដី ដឹកដី ខ្សាច់ និងទំនិញផ្សេងៗដែលបង្កដោយរថយន្តរបស់ក្រុមហ៊ុនឯកជន រដ្ឋបាលខេត្តកណ្ដាលបានរៀបចំ វេទីការសាធារណៈនៅតាមបណ្ដាស្រុក ក្រុង ទាំង១០ក្នុងខេត្ត ដើម្បីក្ដាប់សំណូមពរ និងបញ្ហាប្រឈម ងាយស្រួលរដ្ឋបាលខេត្តមានវិធានការដោះស្រាយដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ៕ អត្ថបទដោយ៖ សុខ សៅវរៈ

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់