សង្កាត់​តាក្តុល​ទទួល​បាន​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង ១៤០០ ម៉ែត្រ

កណ្ដាល ១០ តុលា ២០១៤៖ ប្រជាពលរដ្ឋ និងអាជ្ញាធរសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល រីករាយដោយទទួលបានផ្លូវបេតុង១ខ្សែពីសាលាខេត្តកណ្ដាល ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដល់មូលដ្ឋានក្នុងឆ្នាំ២០១៤។

 

 អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល ៖http://www.kandal.cambodia.gov.kh/insite.php?view=detail&story=469&menu=23

 

កណ្ដាល ១០ តុលា ២០១៤៖ ប្រជាពលរដ្ឋ និងអាជ្ញាធរសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល រីករាយដោយទទួលបានផ្លូវបេតុង១ខ្សែពីសាលា

ខេត្តកណ្ដាល ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដល់មូលដ្ឋានក្នុងឆ្នាំ២០១៤។

 

លោក សាន់ យ៉ាត ចៅសង្កាត់តាក្តុល បានឲ្យដឹងថា ផ្លូវបេតុងមួយខ្សែដែលមានប្រវែង១៤០០ម៉ែត្រ ទទឹង៤ម៉ែត្រ និងមានកម្រាស់

១តឹកកន្លះនេះ បានបើកការដ្ឋានស្ថាបនានៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៤ ដោយតភ្ជាប់ពីផ្លូវជាតិលេខ២ ទៅដល់ភូមិព្រែកកាត់ ហើយ

ផ្លូវបេតុងនេះ បន្ទាប់ពីស្ថាបនារួចនឹងបំរើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋចំនួន៦ភូមិ។

 

ក្នុងឱកាសបើកការដ្ឋានស្ថាបនាផ្លូវបេតុងនោះ លោកចៅសង្កាត់បានក្រើនរំលឹកដល់ក្រុមម៉ៅការត្រូវស្ថាបនាឲ្យតាមស្តង់ដាបច្ចេកទេស

ផ្លូវធានាបានគុណភាព និងមានសោភ័ណភាព។ 

 

លោកបានបន្តទៀតថា កន្លងមកផ្លូវនេះគឺជាផ្លូវលំក្រាលគ្រួសក្រហមដែលប្រើប្រាស់មូលនិធិសង្កាត់ឆ្នាំ២០១១ ក្នុងការស្ថាបនា ហើយ

បច្ចុប្បន្នមានការខូចខាតដោយអន្លើ ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកធ្វើដំណើរ។ ដោយមានការសំណូមពរពីប្រជាពលរដ្ឋ និងសំណើរបស់

អាជ្ញាធរសង្កាត់ផងនោះ ផ្លូវនេះត្រូវបានចាក់បេតុងឡើងវិញដោយការជួយឧបត្ថម្ភពីសាលាខេត្តកណ្ដាល ។

 

លោក សាន់ យ៉ាត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវបេតុងនេះ បន្ទាប់ពីស្ថាបនារួចរាល់ហើយនោះ ត្រូវចេះជួយ

ថែរក្សាចៀសវាងដឹកទំនិញហួសទម្ងន់កំណត់នាំឲ្យផ្លូវឆាប់ខូច និងប៉ះពាល់ដល់ផលប្រយោជន៍រួមសម្រាប់សង្កាត់ទាំងមូល៕ ដោយ៖ សុខ សៅវរៈ 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់