កិច្ច​ប្រជុំ​គណៈ​អភិបាល​ខេត្ត​កណ្ដាល​ប្រចាំ​ឆ្នាំ​២០១៤

កណ្ដាល ៩ តុលា ២០១៤៖ កិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាលប្រចាំឆ្នាំ២០១៤ បានដំណើរការ ក្រោមអធិបតីភាព ឯកឧត្ដម ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤ និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក។

 អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល 

 

កណ្ដាល ៩ តុលា ២០១៤៖ កិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាលប្រចាំឆ្នាំ២០១៤ បានដំណើរការក្រោមអធិបតីភាព ឯកឧត្ដម ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤ និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក។

កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងនិងរបាយការណ៍មួយចំនួនដូចជា៖ (១).របាយការណ៍ប្រចាំខែស្ដីពី ការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (២). សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីគោលការណ៍ណែនាំផ្នែកគោលនយោបាយ សម្រាប់ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្ត ក្រុមរបស់ប្រឹក្សាខេត្ត និងតារាងកំណត់សន្ទស្សន៍ ការបែងចែកប្រាក់រង្វាន់ជូនមន្ត្រីបុគ្គលិករដ្ឋបាលខេត្តកណ្ដាល។

ឯកឧត្ដម ផៃ ប៊ុនឈឿន បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគ្រប់អង្គភាព មន្ទីរ ក្រុង ស្រុកទាំងអស់ត្រូវជំរុញអនុវត្តការងារជំនាញ អោយបានតាមផែនការដែលបានលើកឡើង ចៀសវាងលើកអោយតែមានផែនការក្នុងក្រដាស តែលទ្ធផលដូចជា មិនឆ្លើយ តបទៅនិងផែនការ។

ពាក់ព័ន្ធនឹងតំណាងកំណត់សន្ទស្សន៍ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តបុគ្គលិកដែលបានមកពីការផ្ដល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភ ជូនមន្ត្រីបុគ្គលិកនៃរដ្ឋបាលខេត្តកណ្ដាល ឯកឧត្ដមបានរំលឹកដល់មន្ត្រីមួយចំនួនដែលមកធ្វើការមិនទៀងទាត់ ខ្លះមានតែ ឈ្មោះពុំមកធ្វើការតែមកបើកប្រាក់បៀវត្សរ៍ ដូច្នេះការចែកប្រាក់រង្វាន់លើកទឹកចិត្តត្រូវផ្ដល់ឲ្យចំគោលដៅដល់មន្ត្រីដែល សកម្មការងារចៀសវាងធ្វើឲ្យមន្ត្រីធ្លាប់សកម្មបែរជាអសកម្មការងារទៅវិញ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ផងដែរពីបញ្ហាមួយចំនួនដែលត្រូវធ្វើនាពេលខាងមុខគឺពេលនេះជារដូវទឹកសំរកស្រុកនិងមន្ទីរជំនាញ ត្រូវយកចិត្តទុកដាក់លើការងារគ្រប់គ្រងទឹកដើម្បីទុកឲ្យប្រជាកសិករមានទឹកធ្វើស្រែរដូវប្រាំងឲ្យបានគ្រប់គ្រាន់ព្រោះ ជីវភាពរបស់ប្រជាពលរដ្ឋគឺ ជាបញ្ហាសំខាន់បំផុត។ ទន្ទឹមនឹងនេះ ការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ គណៈបញ្ជាការឯកភាពស្រុក និងកងកម្លាំងទាំង៣ ផ្នែកត្រូវមានផែនការច្បាស់លាស់ និងក្ដាប់សភាពការណ៍ឲ្យបានពិតប្រាកដដើម្បីធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយសុខសន្តិភាព៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់