អភិបាល​ខេត្ត​កណ្ដាល អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​អភិបាល​ស្រុក​ស្អាង និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ស្រុក​ស្អាង

កណ្ដាល ២១ មេសា ២០១៦៖ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកស្អាង បានប្រព្រឹត្តិទៅនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល។

កណ្ដាល ២១ មេសា ២០១៦៖ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកស្អាង បានប្រព្រឹត្តិទៅនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល។

 

ក្នុងរបាយការណ៍ស្វាគមន៍របស់លោក ខឹម ច័ន្ទគីរី អតីតអភិបាលស្រុកស្អាង បានជម្រាបជូននូវបច្ចុប្បន្នភាពនៃការងារសំខាន់ៗមួយចំនួនក្នុងរដ្ឋបាលស្រុកសម្រេចបានកន្លងមករួមមានការងារ សន្តិសុខសណ្ដាប់ធ្នាប់សង្គម ការអនុវត្តគោល នយោបាយភូមិ-ឃុំ មានសុវត្ថិភាព ការងារផ្ដល់អត្តសញ្ញាណប័ណ្ណ ការងារបង្កបង្កើនផល ការងារគណនេយ្យភាព ការងារសេដ្ឋកិច្ច។

 

បន្ទាប់ពី លោក ញឹម វណ្ណឌិន ទទួលប្រកាស និងប្ដេជ្ញាចិត្តរួចមក ឯកឧត្តម ម៉ៅ ភិរុណ បានបញ្ជាក់ថាការតែងតាំងអភិបាល នៃគណៈភិបាលស្រុកស្អាងនាពេលនេះបានបង្ហាញឲ្យឃើញពីសមត្ថភាព ទេពកោសល្យ របស់មន្ត្រីក្នុងការងារដឹកនាំ និងបង្ហាញឲ្យឃើញផងដែរនូវការរីកចម្រើន និងកំណែទម្រង់ស៊ីជម្រៅនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលចាំបាច់ត្រូវបំពេញបន្ថែមរចនាសម្ព័ន្ធបន្ថែមសំដៅធ្វើឲ្យមន្ត្រីដឹកនាំកាន់តែមានទំនួលខុសត្រូវ បន្ថែមទៀតដោយឈរលើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ។

 

ឯកឧត្ដមបានក្រើនរំលឹកដល់មន្រ្តីទាំងអស់ ពិសេសលោក ញឹម វណ្ណឌិន ដែលទើបតែងតាំងថ្មី ត្រូវគោរពតាមរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុទ្ធនានា អនុវត្តគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ លើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តសេចក្តីសម្រេចប្រកបដោយអភិបាលកិច្ចល្អ។ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ និងខិតខំរួមចំណែកក្នុងការពង្រឹងរដ្ឋបាលឯកភាពស្រុក ដើម្បីអោយរដ្ឋបាលនេះអាចម្ចាស់ការក្នុងការគ្រប់គ្រង ការចាត់ចែងមុខងារ ធនធានហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិរបស់ខ្លួន និងមានសមត្ថភាពក្នុងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពលើសកម្មភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

 

ក្នុងឱកាសនោះដែរឯកឧត្តម ម៉ៅ ភិរុណ ក៏បានអញ្ជើញកាត់ខ្សែបូរណ៏ដាក់ឲ្យប្រើប្រាស់អាគាររដ្ឋបាលសាលាស្រុកស្អាងដែលមានកម្ពស់ពីរជាន់ទទឹង ៩ម៉ែត្រ បណ្ដោយ២២ម៉ែត្រប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្តឆ្នាំ២០១៥ក្នុងទឹកប្រាក់ ៦៤៨លានរៀល៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់