ក្រុមការងារ​គណនេយ្យ​ភាព​ខេត្ត​កណ្ដាល ប្រជុំ​ប្រចាំ​ខែ​កក្កដា

កណ្ដាល ៧ សីហា ២០១៥៖  ក្រុមការងារគណនេយ្យភាពខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ បានរៀបចំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្ដម ជាវ តាយ អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារគណនេយ្យភាពខេត្ត។

កណ្ដាល ៧ សីហា ២០១៥៖  ក្រុមការងារគណនេយ្យភាពខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ បានរៀបចំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្ដម ជាវ តាយ អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារគណនេយ្យភាពខេត្ត។

 

មានមតិក្នុងកិច្ចប្រជុំ ឯកឧត្ដម ជាវ តាយ បានជំរុញឱ្យក្រុមការងារពង្រឹងលើកការងារត្រួតពិនិត្យប្រអប់សំបុត្រដែលដាក់នៅតាមបណ្ដាឃុំគោលដៅឲ្យបានជាប្រចាំ។ ត្រូវមានលេខទូរស័ព្ទ នៅប្រអប់សំបុត្រងាយស្រួលប្រជាពលរដ្ឋអាចទំនាក់ទំនងដោយផ្ទាល់តាមរយៈទូរស័ព្ទក្នុងករណីកើតមានហេតុការណ៍ភ្លាមៗនៅតាមមូលដ្ឋាន ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍មូលដ្ឋាន រឺបញ្ហាប្រឈមផ្សេងៗដែលជាទង្វើមិនស្រប់ច្បាប់របស់អាជ្ញាធរក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាពិសេសក្នុងករណីដែលប្រជាពលរដ្ឋមួយចំនួនតូចមិនចេះសរសេរ ដើម្បីដាក់ក្នុងប្រអប់សំបុត្រគណនេយ្យភាព។

 

ឯកឧត្ដមបានបន្តទៀតថា ក្រុមការងារអាចធ្វើដូច្នេះបាន គឺយើងអាចដឹងបានច្រើននូវសំណូមពរចាំបាច់ និងពាក្យបណ្ដឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋដែលធ្វើឲ្យក្រុមការងារអាចមានវិធីសាស្ត្រចុះស្រាវជ្រាវដើម្បីឆ្លើយតប។ ចំពោះពាក្យបណ្ដឹងដែលក្រុមការងារទទួលបានតាមរយៈប្រអប់សំបុត្រគណនេយ្យភាព រឺផ្ទាលមាត់ក្ដី ក្រុមការងារដែលមានចំណាត់តាំងតាមភារកិច្ចហើយនោះត្រូវចុះស្រាវជ្រាវអង្កេត និងសិក្សាឲ្យបានច្បាស់លាស់មុននឹងធ្វើការដោះស្រាយជៀសវាងក្រុមការងារដោះស្រាយហើយមិនឆ្លើយតបទៅនឹងគោលបំណងនៃពាក្យបណ្ដឹង និងធ្វើឲ្យប្រជាពលរដ្ឋខ្លាចរអាមិនហ៊ានបញ្ចេញមតិក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន។

 

តាមរយៈកិច្ចប្រជុំនោះ ក្រុមការងារបានពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំក្រុមការងារគណនេយ្យភាពប្រចាំខែមិថុនា ឆ្នាំ២០១៥ និងពិនិត្យ ពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០១៥។

 

ក្រុមការងារក៏បានពិនិត្យដោះស្រាយលើពាក្យបណ្ដឹងផ្ទាល់មាត់ចំនួន២ករណី នៅឃុំទំនប់ធំ ស្រុកពញ្ញាឮ គឺអ្នកចិញ្ចឹមមាន់នៅភូមិត្រពាំងព្រៃចិញ្ចឹមមាន់ជាប់ផ្ទះប្រជាពលរដ្ឋមានក្លិនស្អុយកើតឡើងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងឡានកុងតឺន័រ បើកលឿនហុយដីធ្វើឲ្យប្រជាជនជួបការលំបាកក្នុងការធ្វើដំណើរ។

 

គួរបញ្ជាក់ថារ ក្រុមការងារគណនេយ្យភាពខេត្ត នឹងការរៀបចំឲ្យមានប្រអប់សំបុត្រគណនេយ្យភាពបន្ថែមទៀតចំនួន១០៤ប្រអប់ នៅតាមភូមិ ឃុំអាទិភាពដែលក្នុងនោះ អង្គការការីតាស ឧបត្ថម្ភ២០ប្រអប់ អង្គការទស្សនពិភពលោកឧបត្ថម្ភ២០ប្រអប់ ហើយខេត្តនឹងកសាងផ្នែកដែលនៅសល់៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់