កិច្ច​ប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល លើក​ទី​០៥ អាណត្តិ​ទី​០​២

កណ្ដាល ១៤ តុលា ២០១៤៖ កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ក្រុមប្រឹក្សា ខេត្តកណ្ដាល បានបើកិច្ចប្រជុំលើកទី០៥ អាណត្តិទី០២ នៅសាលាខេត្តកណ្ដាល។

កណ្ដាល ១៤ តុលា ២០១៤៖ កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ក្រុមប្រឹក្សាខេត្តកណ្ដាល បានបើកិច្ចប្រជុំលើកទី០៥ អាណត្តិ ទី០២ នៅសាលាខេត្តកណ្ដាល។

 

កិច្ចប្រជុំបានបើកដំណើរការក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជាវ តាយ អភិបាលរង

ខេត្តកណ្ដាលនិងដោយមានវត្តមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះ

សាលាខេត្ត លោកប្រធានទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត។

 

កិច្ចប្រជុំបានធ្វើការពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០១៤ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត និង ទិសដៅការងារខែតុលា។ ពិភាក្សា និង អនុម័តពាក្សសុំចូលជាសមាជិកមូលនិធិមរណៈសង្រ្គោះ ក្រុមប្រឹក្សារាជធានី-ខេត្ត និង អនុម័ត លើសេចក្ដីព្រាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីផ្ដល់សេវារដ្ឋបាលសំរាប់ឧបត្ថម្ភជូនមន្រ្ដីរដ្ឋបាលខេត្ត ព្រមទាំងពិភាក្សាសេចក្ដីព្រាងស្ដីពីក្របខ័ណ្ឌគោលនយោបាយរបស់ក្រុមប្រឹក្សាខេត្ត ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ខេត្ត និង កម្មវិធីវិនិយោគ៣ឆ្នាំ រំកិល។

 

ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងពីបញ្ហាមួយចំនួនដែលតម្រូវឲ្យមន្ទីរអភិវឌ្ឍន៍ជនបទត្រូវបន្តរកៀរគរអង្គការ

នានា និង ឯកជនឲ្យមានការវិធិយោគលើការងារទឹកស្អាត់នៅ ស្រុកមុខកំពូល ហើយសិក្សាពីតំលៃសេវា សំរាប់អ្នកប្រើប្រាស់ទឹកស្អាត់

នៅតាមជនបទដាច់ស្រយាល។

 

ឯកឧត្តមមានប្រសាសន៍បន្តទៀតថា ដោយឡែកមន្ទីរទេសចរណ៍ដែលមានភារកិច្ចគ្រប់គ្រងនៅរមណីយដ្ឋាននៅក្នុងខេត្តដូចជា

ភ្នំព្រះរាជទ្រព្យ ស្អាងភ្នំ ក្នុងស្រុកស្អាង និង រមណីយដ្ឋានគៀនស្វាយក្រៅ ត្រូវផ្សព្វផ្សាយ និង អប់រំ ដល់អាជីវករ ឲ្យចេះថែរក្សាបរិស្ថាន

និងអនាម័យបានល្អ ពិសេសត្រូវគ្រប់គ្រងប្រាក់ចំណូលចំណាយឲ្យបានត្រឹមត្រូវ និង តម្លាភាព។ ក្រៅពីនេះឯកឧត្តម បានលើកឡើង

តារាងកំណត់តំលៃសេវាទូកដ នៅស្រុកខ្សាច់កណ្ដាល សូមយកឲ្យស្របតាមសៀវភៅបន្ទុកកំណត់របស់រដ្ឋបានកំណត់តំលៃ៕ ដោយ៖ អែម រ៉ាវី

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល៖ http://www.kandal.cambodia.gov.kh/insite.php?view=detail&story=478&menu=23

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់