ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល រៀបចំ​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​១១ អាណត្តិ​ទី​២

កណ្ដាល ២២ មេសា ២០១៥៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តកណ្ដាល កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥នេះ ឯកឧត្ដមនួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី២ បានមានប្រសាសន៍ជម្រាបដល់សមាជិកក្រុមប្រឹក្សាខេត្ត គ្រប់រូបត្រូវតែចុះពិនិត្យ និងតាមដានការអនុវត្តការងារ…

កណ្ដាល ២២ មេសា ២០១៥៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តកណ្ដាល កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥នេះ ឯកឧត្ដមនួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី២ បានមានប្រសាសន៍ជម្រាបដល់សមាជិកក្រុមប្រឹក្សាខេត្ត គ្រប់រូបត្រូវតែចុះពិនិត្យ និងតាមដានការអនុវត្តការងារតាមបណ្ដាមន្ទីរ ស្រុក ក្រុង តាមក្រុមដែលបានទទួលការចាត់តាំងហើយនោះ។

 

ឯកឧត្ដមបន្តថា ធ្វើដូច្នេះឯកឧត្ដម លោកជំទាវ អាចក្ដាប់បាននូវសកម្មភាពការងាររបស់ជំនាញដែលបាន និងកំពុងអនុវត្ត ហើយអាចផ្ដល់នូវបទពិសោធន៍ គន្លឹះ និងកែលំអនូវចំណុចខ្វះខាតដើម្បីឲ្យអង្គភាពជំនាញទាំងនោះមានការអភិវឌ្ឍន៍សម្រេចបានតាមទិសដៅនៃផែនការសកម្មភាព។

 

នៅក្នុងកិច្ចប្រជុំនេះដែរឯកឧត្ដម នួន ផា ក៏បានរំលឹកដល់ការងារតែងតាំងមន្ត្រីនៅក្នុងខេត្តគឺត្រូវមានឯកសារគ្រប់គ្រាន់ និងទុកពេលវេលាឲ្យក្រុមប្រឹក្សាធ្វើការពិនិត្យ ពិចារណា ដើម្បីចូលរួមចំណែកអនុម័តនៅពេលកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត។ ធ្វើយ៉ាងនេះគឺសំដៅឲ្យក្រុមប្រឹក្សាខេត្តអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ និងបែបបទរដ្ឋបាលដែលបានកំណត់។

កិច្ចប្រជុំបានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុករួមមាន៖

  • ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី២របស់ក្រុមប្រឹក្សាខេត្ត
  • ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
  • ពិភាក្សា និងអនុម័តលើផែនការសកម្មភាព និងថវិកា ផអ៣ ឆ្នាំ២០១៥ របស់រដ្ឋបាលខេត្ត
  • ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការបែងចែកភារកិច្ចជូនដល់សមាជិកក្រុមប្រឹក្សាខេត្ត ទទួលប្រាស្រ័យទំនាក់ទំនង និងសហការជាមួយមន្ទីរ អង្គភាពជំនាញ ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីជួបជាមួយប្រជាពលរដ្ឋ
  • ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្តកណ្ដាល៕ ដោយ៖ សុខ សៅវរៈ

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល៖ http://www.kandal.cambodia.gov.kh/insite.php?view=detail&story=590&menu=23

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់