សំ​ណូមព​រ​រប​ស់​ប្រជា​ពល​រដ្ឋស្រុក​មុខកំ​ពូល និង​ស្រុ​ក​ពញាឮ​ត្រូ​វបា​នដោះ​ស្រា​យ​

កណ្តាល ៣០ ធ្នូ ២០១៤៖ សំណូមពរចំនួន៧របស់ប្រជាពលរដ្ឋស្រុកមុខកំពូល និង ស្រុកពញាឮចំនួន១២ ដែលបានលើកឡើកលើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាឆ្នាំ២០១៣កន្លងមក…

អត្ថបទដោយ៖ សុខ សៅវរៈ

រូបភាពដោយ៖ កុត្តរ៉ា

កណ្តាល ៣០ ធ្នូ ២០១៤៖ សំណូមពរចំនួន៧របស់ប្រជាពលរដ្ឋស្រុកមុខកំពូល និង ស្រុកពញាឮចំនួន១២ ដែលបានលើកឡើកលើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាឆ្នាំ២០១៣កន្លងមក  ត្រូវបានឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល និង ឯកឧត្តម នួន ផា សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ធ្វើការឆ្លើយបំភ្លឺជូនប្រជាពលរដ្ឋនៅក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤។

 

បញ្ហានៅក្នុងស្រុកមុខកំពូលគឺពាក់ព័ន្ឋ នឹងការធ្វើអត្តញ្ញាណប័ណ្ណសញ្ចាតិខ្មែរ ចំពោះអ្នកមានអាយុលើសពី១៥ឆ្នាំ និងហួសសុពលភាព សូមកុំអោយយកថវិកា។ឯកឧត្តមបានជំរាបពីគោលការណ៏របស់រាជរដ្ឋាភិបាល គឺការធ្វើអត្តញ្ញាណប័ណ្ណកំណត់យក១០០០០រៀល ក្នុង១នាក់ បើមានសេវាយកលើសពីនេះ សូមប្រជាពលរដ្ឋផ្តល់ព័ត៌មានមកស្នងការនគបាលខេត្ត។ការស្នើសុំផ្លូវបេតុង១ខ្សែប្រវែង១៦០០ម៉ែត្រ នៅឃុំរការកោង២ រដ្ឋបាលខេត្តបានវិភាជន៏ ថវិកាសាងសង់រួចប្រវែង៦០០ម៉ែត្រនៅឆ្នាំ២០១៤ និងបន្ត១០០០ម៉ែត្រទៀតនៅឆ្នាំ២០១៥នេះ។

 

ប្រជាពលរដ្ឋក្នុងភូមិអំពិលទឹក ប្រជាពលរដ្ឋបានផ្តិតមេដៃលក់ដីបឹងមួយកន្លែង ប៉ុន្តែពេលនេះប្រជាពលរដ្ឋសូមបដិសេធលើស្នាមមេដៃទាំងនោះវិញ ដោយមិនលក់ដីបឹងនោះវិញ បញ្ហានេះរដ្ឋបាលខេត្តទទួលយកមកដោះស្រាយ ដោយប្រគល់សិទ្ធជូនប្រជាជនភូមិអំពិលទឹក។ សំណូមពរអោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ពិនិត្យលើលក្ខណៈសម្បត្តិរបស់អ្នកដេញថ្លៃភាស៊ីផ្សារ ពិសេសសំរាមយកទៅចាក់ចោលពាសវាល នាំអោយប៉ះពាល់បរិស្ថាន។បញ្ហានេះមាននៅក្នុងលក្ខខណ្ឌនៃការដេញថ្លៃរួចហើយ ដូច្នេះម្ចាស់អាជីវករត្រូវមានទីតាំងចាក់សំរាមដោយខ្លួនឯង។

 

សំណូមសូមសម្រួលនីវ៉ូទឹកនៅតំបន់បឹងតូចខ្ពស់ពេក ធ្វើអោយទឹកមិនអាចហូរបាន ប្រជាកសិករខ្វះទឹកសម្រាប់ស្រោចស្រពស្រែ។ បញ្ហានេះមន្ទីរធនធានទឹកខេត្ត   និងជំរុញអោយក្រុមហ៊ុនធ្វើការជុសជុលឡើងវិញជាបន្ទាន់។ ដោយឡែកសំណូមពរចំនួន១២ នៅស្រុកពញាឮ ដែលពាក់ព័ន្ធអត្តសញ្ញាណប័ណ្ណ ការស្នើសុំសៀវភៅគ្រួសារ ការបញ្ជាក់សញ្ញាប័ត្រមានរយៈពេលច្បាស់លាស់ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ល្បែងស៊ីសងលួចលាក់ ជាឫសគល់អោយកើតចោរកម្ម អំពើហឹង្សាក្នុងគ្រួសារ ថវិកាបុរេប្រទានរបស់ឃុំ ឯកឧត្តម បានអោយបណ្តាមន្ទីរជំនាញពាក់ព័ន្ឋ ដែលបានចូលរួមធ្វើការឆ្លើយបំភ្លឺចំពោះមុខប្រជាពលរដ្ឋ តែចំនុចខ្វះខាត ខេត្តបានអនុវត្តរួចបានល្អហើយ ក្រោយពីវេទិកាឆ្នាំ២០១៣មកម៉្លេះ។

 

បញ្ហាដែលប្រជាពលរដ្ឋស្រុកពញាឮលើកក្នុងវេទិកាឆ្នាំ២០១៤ ភាគច្រើនគឺជាទំនាស់បញ្ហាដីធ្លី ជាមួយក្រុមហ៊ុន ឧកញ៉ា ឌី ប៉ូ ក្រុមហ៊ុនផានអ៊ីម៉ិច និងលោកស្រី លឹម គៀរ ដែលបញ្ហានេះមានរយៈពេលយូរមកហើយ ហើយប្រជាពលរដ្ឋបានស្នើសំណូមពរដល់វេទិកាក្រុមប្រឹក្សាខេត្តអោយជួយដោះស្រាយ ដោយឈរលើយុត្តិធម៌ រក្សាបាននូវផលប្រយោជន៍ពិតប្រាកដ របស់ប្រជាពលរដ្ឋ។

 

ឯកឧត្តមបាទទួលកង្វល់របស់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ឋលើគម្រោងអភិវឌ្ឍនេះ ហើយនឹងដាក់ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំរបស់រដ្ឋបាលខេត្ត និងក្រុមប្រឹក្សាខេត្ត ព្រោះទាំងនេះវាជាសំណុំបញ្ហាត្រូវមានការសិក្សាស្រាវជ្រាវ និងរកឯកសារអោយបានត្រឹមត្រូវមុននិងសំរេច។

ដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់