ប្រធានក្រុមការងារគណនេយ្យភាពខេត្តកណ្តាល ជំរុញអោយក្រុមការងារព្យាយាមដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ

កណ្តាល ៤ កញ្ញា ២០១៥៖ ប្រធានក្រុមការងារគណនេយ្យភាពខេត្តកណ្តាល និងជាអភិបាលរងខេត្តកណ្តាល ឯកឧត្តម ជាវ តាយ បានជំរុញដល់មន្រ្តីក្រុមការងារឲ្យតាមដាន ត្រួតពិនិត្យ និងបើកប្រអប់សំបុត្រគណនេយ្យភាពនៅតាមបណ្តាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ទាំងចាស់ និងទាំងថ្មីដែលបានដាក់សាកល្បងចំនួន២០ ព្រមជាមួយគ្នានោះក៏បានចែកប្រអប់ សំបុតគណនេយ្យភាពថ្មីចំនួន១០៤ ដើម្បីបន្តដាក់តាមឃុំ សង្កាត់…

កណ្តាល ៤ កញ្ញា ២០១៥៖ ប្រធានក្រុមការងារគណនេយ្យភាពខេត្តកណ្តាល និងជាអភិបាលរងខេត្តកណ្តាល ឯកឧត្តម ជាវ តាយ បានជំរុញដល់មន្រ្តីក្រុមការងារឲ្យតាមដាន ត្រួតពិនិត្យ និងបើកប្រអប់សំបុត្រគណនេយ្យភាពនៅតាមបណ្តាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ទាំងចាស់ និងទាំងថ្មីដែលបានដាក់សាកល្បងចំនួន២០ ព្រមជាមួយគ្នានោះក៏បានចែកប្រអប់ សំបុតគណនេយ្យភាពថ្មីចំនួន១០៤ ដើម្បីបន្តដាក់តាមឃុំ សង្កាត់។

 

កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ ក្រុមការងារគណនេយ្យភាពខេត្តកណ្តាល បានបើកកិច្ចប្រជុំប្រចាំខែសីហា ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានក្រុមការងារគណនេយ្យភាពខេត្ត និងមានការចូលរួមមន្រ្តីក្នុងខេត្តពាក់ព័ន្ធផងដែរ។ 

 

ឯកឧត្តម បានមានប្រសាសន៍ពីសារៈប្រយោជន៍របស់ប្រអប់សំបុត្រគណនេយ្យភាពថា គឺធ្វើអោយថ្នាក់ដឹកនាំអាចបានដឹងពីសំណូមពរ និងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ និងអាចចាត់វិធានការចុះដោះស្រាយ ប្រសិនបើប្រជាពលរដ្ឋមិនបានប្រាប់ផ្ទាល់មាត់។ ចំពោះពាក្យបណ្តឹងដែលក្រុមការងារទទួលបានតាមរយៈប្រអប់សំបុត្រគណនេយ្យភាព រឺផ្ទាល់មាត់ក្តីក្រុមការងារ នឹងមានចំណាត់តាំងតាមភារកិច្ចហើយត្រូវចុះស្រាវជ្រាវអង្កេត និងសិក្សាអោយបានច្បាស់លាស់មុននឹងធ្វើការដោះស្រាយជៀសវាងក្រុមការងារដោះស្រាយហើយមិនឆ្លើយតបទៅនឹងគោលបំណងនៃពាក្យបណ្តឹង និងធ្វើអោយប្រជាពលរដ្ឋខ្លាចរអាមិនហ៊ានបញ្ចេញមតិក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន។

 

នៅក្នុងកិច្ចប្រជុំនោះដែរ អង្គប្រជុំបានត្រួតពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០១៥  និងពិនិត្យ  ពិភាក្សាលើសេចក្តីព្រាងប្រចាំខែសីហា ដែលអានដោយលោក ទ្រី ប៊ុនហ៊ាង ប្រធានគាំទ្រ។ 

 

ឯកឧត្តម ជាវ តាយ អភិបាលរងខេត្តកណ្តាលបាន ក៏បានជំរុញអោយក្រុមការងារគណនេយ្យភាពត្រូវពិនិត្យលើពាក្យបណ្តឹងចំនួន៤ ដែលទទួលបានពីប្រអប់សំបុត្រគណនេយ្យភាពដាក់តាមបណ្តាគោលដៅរួមមាន៖ករណីមុខរោងចក្រស្វាយរលំមានការកកស្ទះចរាចរណ៏ជារៀងរាល់ថ្ងៃ ដោយសារអ្នកលក់ដូរចូលចំណីផ្លូវ ការដេញថ្លៃរបស់ក្រុមហ៊ុននៅឃុំព្រែកទំលាប់ ស្រុកលើកដែកពុំមានតម្លាភាពបញ្ហាស្មៀនសង្កាត់ព្រែកឫស្សីមានអាកប្បកិរិយាមិនសមរម្យមក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងករណីលោកស្រីប្រធានក្លឹបកុមារភូមិព្រែកតាពៅ សង្កាត់ដើមមៀន បង្កើតសាលារៀនអង់គ្លេស ហើយបង្ខំតម្រូវអោយក្មេងៗទៅរៀនសាលារបស់គាត់ ឯកឧត្តមបានសំណូមអោយក្រុមការងារត្រូវចុះត្រួតពិនិត្យ និងសិក្សាលំអិតឡើងវិញយកមកពិភាក្សាដើម្បីរកគន្លឹះដោះស្រាយបញ្ហាប្រឈមលើពាក្យបណ្តឹងខាងលើ អោយបានសមស្របតាមសំណូមពររបស់ប្រជាពលរដ្ឋ។

ដកស្រង់ចេញពីគេហទំព័រខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់