កិច្ច​​ប្រជុំ​​ក្រុមប្រឹក្សា​​ខេត្ត​​កណ្ដាល​​លើក​​ទី​​២១​​ អាណត្តិ​​ទី​២

កណ្ដាល ២៦ កុម្ភៈ ២០១៦៖ ដើម្បីពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០១៦ ស្ដីពីការអនុម័តសេចក្ដីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្ត ២០១៦-២០១៨ និងផ្សព្វផ្សាយផែនការសកម្មភាព និងថវិកា ផអ៣ ខេត្តឆ្នាំ២០១៦ និងសកម្មភាពអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស…

 

កណ្ដាល ២៦ កុម្ភៈ ២០១៦៖ ដើម្បីពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០១៦ ស្ដីពីការអនុម័តសេចក្ដីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្ត ២០១៦-២០១៨ និងផ្សព្វផ្សាយផែនការសកម្មភាព និងថវិកា ផអ៣ ខេត្តឆ្នាំ២០១៦ និងសកម្មភាពអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស ក្រុមប្រឹក្សាខេត្តកណ្ដាលរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាលើកទី២១ អាណត្តិទី២ រសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦។

 

កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្ដម មាស សឿន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល  និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត និងអ្នកពាក់ព័ន្ធជុំវិញខេត្តផងដែរ។

 ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ គណៈអភិបាលខេត្តកណ្ដាលបានមានប្រសាសន៍ ដោយពិភាក្សាលើគម្រោងការអភិវឌ្ឍច្រកទ្វារជ្រៃធំ និងច្រកទ្វារក្អមសំណរឲ្យក្លាយទៅជាច្រកទ្វារអន្តរជាតិ ត្រូវអភិវឌ្ឍន៍ទីកន្លែងបម្រើការងាររបស់ មន្ត្រីឲ្យបានសមរម្យ សាងសង់ខ្លោងទ្វារច្រករៀបចំប្រព័ន្ធគមនាគមន៍ ផ្សារចំណតរថយន្ត និងកំពង់ផែ។ 

 

ឯកឧត្តមបានបន្តទៀតថា គម្រោងអភិវឌ្ឍន៍ច្រកទ្វារជ្រៃធំគឺធ្វើដើម្បីបង្កលក្ខណៈងាយស្រួលដល់ទំនាក់ទំនងសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋនៅខេត្តកណ្តាល និងខេត្តអានយ៉ាង រួមចំណែករក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់ បង្ការប្រឆាំងរាល់ការជួញដូរមនុស្ស គ្រឿងញៀន ជនអន្តោប្រវេសន៍ ការដឹកទំនិញហាមឃាត់ ការគេចពន្ធព្រមទាំងបទល្មើសផ្សេងៗ ។ ក្រៅពីនេះ ឯកឧត្តមបានក្រើនរំលឹកដល់មន្ត្រីទាំងអស់គប្បីត្រួតពិនិត្យលើលទ្ធផលនៃការងាររបស់ខ្លួន ដោយឆ្លុះបញ្ចាំងទៅនឹងផែនការដែលត្រូវអនុវត្ត ហើយនៅសល់ចំណុចដែលត្រូវរួមគ្នាបំពេញឲ្យបានល្អ សំដៅធ្វើឲ្យអង្គភាពនីមួយៗទទួលបានលទ្ធផលដូចការរំពឹងទុក៕

ដកស្រង់ចេញពីគេហទំព័រខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់