ខេត្ត​កណ្ដាល ​រៀបចំ​កិច្ច​ប្រ​ជុំ​ត្រៀម​រៀបចំ​ព្រះរាជ​ពិធី​​ច្រត់​ព្រះ​នង្គ័ល

កណ្ដាល ០៥ ឧសភា ២០១៤៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល ឆ្នាំ២០១៤ នៅខេត្តកណ្តាលនឹងប្រារព្ធជាផ្លូវការនៅថ្ងៃទី ១៧ ខែឧសភា ឆ្នំា២០១៤ ក្រោមព្រះរាជាធិបតីដ៍ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី…

កណ្ដាល ០៥ ឧសភា ២០១៤៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ឆ្នាំ២០១៤ នៅខេត្តកណ្តាលនឹងប្រារព្ធជា

ផ្លូវការនៅថ្ងៃទី ១៧ ខែឧសភា ឆ្នំា២០១៤ ក្រោមព្រះរាជាធិបតីដ៍ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ

នៃព្រះរាជាណាចក្រកម្ពុជា។

 

ដើម្បីញ៉ាំងអោយពិធីបុណ្យនេះប្រព្រឹត្តទៅយ៉ាងឧឡារិត អភិបាលខេត្តកណ្តាលបានបើកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលសកម្មភាពរបស់

អនុគណៈកម្មាធិការទាំង៤ ដែលខេត្តបានចាត់តាំងការងារទទួលបន្ទុករៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងពិពណ៌ផលិតផលកសិកម្ម

កសិឧស្សាហកម្មក្នុងស្រុក ឆ្នាំ២០១៤។

 

លោក សុខ អឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិខេត្ត បានឲ្យដឹងថា

សកម្មភាពនៃការចាក់ដី ដាំស្មៅនិងចាក់ខ្សាច់នៅក្នុងទីលានព្រះស្រែដែលមានទំហំប្រមាណ ១៤៤០០ ម៉ែត្រក្រឡា សំរេចបាន៩៨ភាករយហើយនៅ

តែកែលំអរបន្ថែមប៉ុណ្ណោះ។ ដោយឡែកព្រះពន្លា និងវេទិកាស្លាបឆ្វេង និងស្លាបស្តាំសំរេចបាន ៨០% ។ នៅថ្ងៃទី១ ខែឧសភា នេះក្រុមជាងនឹងតំលើង

ស្តង់សំរាប់ការដាក់តាំងពិពណ៌ផលិតផលចំនួន ៣២ស្តង់ ស្មើនឹង ៣៧ប្រឡោះ។ ការងាររៀបចំកែលំអរសោភ័ណភាពទូទាំងក្នុងក្រុមតាខ្មៅ អាជ្ញាធរខេត្ត

និងក្រុងបានបំផុសប្រជាពលរដ្ឋ មន្ទីរនានាជុំវិញខេត្តឲ្យសហការលាបថ្នាំពណ៌នៅតាមជញ្ជាំង-របងផ្ទះ និងចញ្ចើមផ្លូវថ្នល់ ដើម្បីរួមចំណែក កែលំអរញ៉ាំង

អោយព្រះរាជពិធីបុណ្យនេះប្រព្រឹត្តទៅដោយក្តីសប្បាយរីករាយ និងរក្សាឲ្យបាននូវព្រះរាជប្បវេណីពីបុរាណរបស់ព្រះអតីតៈព្រះមហាក្សត្រនៃយើង។

 

ផ្តល់អនុសាសន៍បន្ថែមដល់អនុគណៈកម្មការដែលបានចាត់តាំងឲ្យទទួលក្នុងព្រះរាជពិធីបុណ្យ ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាលខេត្តបានសង្កាត់ធ្ងន់

លើការការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ដែលព្រះទីនាំងត្រូវឆ្លងតាត់ទៅដល់ទីលានព្រះស្រែចំពោះបញ្ហានេះកងកំលាំងទាំង៣

ប្រភេទដែលមានភារកិច្ចទទួលខុសត្រូវ ត្រូវពង្រឹងកំលាំង និងកំនត់ទីតាំងតាមផែនការដែលបានបែងចែករួចហើយ។ ជាមួយគ្នានេះដែរកិច្ចការពារនៅ

ក្នុងទីលានព្រះស្រែ ព្រះន្លា និងវេទិការស្តាំង ឆ្វេង ក៍ត្រូវធានាឲ្យបាននូវសន្តិសុខ និងសុវត្ថភាព។

 

ចំពោះកំលាំងតាមបណ្តាមន្ទីរ និងកំលាំងប្រជាពលរដ្ឋដែលសរុបមានចំនួន ១០.០០០ នាក់សំរាប់ចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ក៍ត្រូវរៀបចំឲ្យ

បានតាមផែនការកំនត់នៃកិច្ចប្រជុំដែលបានឯកភាពគ្នា។ សំខាន់ជាងនេះមន្ទីរសុខាភិបាលខេត្តត្រូវចាត់តាំងក្រុមគ្រូពេទ្យសម្រាប់រក្សាសុខភាពជូន

ប្រជាពលរដ្ឋទាំងនៅតាមដងផ្លូវ និងក្នុងទីលានកីឡដ្ឋាន ព្រមទាំងត្រៀមរថយន្តសង្គ្រោះចំនួន ៤គ្រឿងតាមគោលដៅសំខាន់ៗ ដែលបានកំនត់។

ឯកឧត្តមបានបន្តទៀតថាចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៤ អនុគណៈកម្មាការទាំងអស់ត្រូវជំរុញបន្ថែមរាល់ការងារដែលនៅ

សេសសល់ ដើម្បីឈានទៅបញ្ចប់ការងារទាំងស្រុង និងមានលទ្ធផលល្អដូចការរំពឹងទុក៕

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់