កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការ​អនុវ​ត្តកម្មវិធី​កំណែទម្រង់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​

កណ្តាល ១៧ កញ្ញា ២០១៤៖ សាលាខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីការអនុវត្ត កម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណង សំខាន់ដើម្បីធានាអោយមានប្រសិទ្ធិភាពនៃការធ្វើសេចក្តីសំរេចចិត្តនិងអនុវត្ត សេចក្តីសំរេចចិត្ត របស់ក្រុមប្រឹក្សា…

កណ្តាល ១៧ កញ្ញា ២០១៤៖ សាលាខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីការអនុវត្តកម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណងសំខាន់ដើម្បីធានាអោយមានប្រសិទ្ធិភាពនៃការធ្វើសេចក្តីសំរេចចិត្តនិងអនុវត្ត សេចក្តីសំរេចចិត្តរបស់ក្រុមប្រឹក្សា  ធានាអោយមានប្រសិទ្ធភាពជាតំណាងសាធារណៈយ៉ាងពិតប្រាកដធានាអោយមានប្រសិទ្ធិភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងពង្រឹងអភិបាលកិច្ចមូលដ្ឋាននិងការអភិវឌ្ឍមូលដ្ឋាន នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៤។

កិច្ចប្រជុំនេះមានការចូលរួមដោយ ឯកឧត្តម រុយ ឈុនលី នាយកខុទ្ទកាល័យសាលាខេត្តកណ្តាល និងប្រធានមន្ទីរអង្គភាពជំវិញខេត្តនិងមន្ត្រី ពាក់ព័ន្ធនានា ។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ក៏បានបង្ហាញពី គណនេយ្យភាព សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលជាកាតព្វកិច្ចរបស់អ្នកដែលទទួលបាននូវការទទួលខុសត្រូវ និងសិទ្ធអំណាចដើម្បីឆ្លើយបំភ្លឺ និងទទួលខុសត្រូវចំពោះទង្វើនានារបស់ខ្លួនរួមទាំងផលវិបាកដែល កើតឡើងពីទង្វើទាំងនោះក៏ត្រូវបានផ្សព្វផ្សាយផងដែរ។

ជាមួយគ្នានោះដែរ កិច្ចប្រជុំក៏បានបង្ហាញផងដែរនូវសៀវភៅ អភិបាលកិច្ចល្អ គឺជាការអនុវត្តតួនាទីនិងភារកិច្ចរបស់ក្រុមប្រឹក្សានៅក្នុង ដំណើរនៃការធ្វើសេចក្តីសំរេចចិត្ត និងអនុវត្តសេចក្តីសំរេចចិត្តនោះ ដោយមានការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនរាយការណ៏ព្រមទាំងបញ្ជាក់ពីមូលហេតុនូវអ្វីដែលខ្លួនបានសម្រេច។ ម្យ៉ាងវិញទៀតក៏មានការផ្សព្វផ្សាយព័ត៌មាន ដែលតម្រូវអោយក្រុមប្រឹក្សា ត្រូវចាត់ចែងអោយរដ្ឋបាលរបស់ខ្លួនធ្វើការផ្សព្វផ្សាយអំពីសារៈសំខាន់នៃការចូលរួមរបស់ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានាក្នុងដំណើរការនៃការធ្វើសេចក្តីសំរេចចិត្តរបស់ក្រុមប្រឹក្សា។

ដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់