គណៈកម្មការ​អន្តរក្រសួង​​អញ្ជើញ​​ពិនិត្យ និង​​វាយ​តម្លៃ​លើ​​ការងារ​​ថែទាំ​​ផ្លូវ​​ជា​​លក្ខណៈ​ខួប​ក្នុង​ខេត្ត​កំពង់ចាម និង​​ខេត្ត​ត្បូងឃ្មុំ

កំពង់ចាម ២៤ ធ្នូ ២០១៤៖ គណៈកម្មការអន្តរក្រសួងដឹកនាំដោយឯកឧត្ដមទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការកំណត់បុរេលក្ខណៈសម្បត្តិវាយតម្លៃ និងប្រគល់កិច្ចសន្យា (គ.ប.វ.ប.) កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ បានចុះពិនិត្យនិងវាយតម្លៃ ១០០% លើគម្រោងចំនួន០៣ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយប្រើប្រាស់ថវិកាជំពូក៦១។

កំពង់ចាម ២៤ ធ្នូ ២០១៤៖ គណៈកម្មការអន្តរក្រសួងដឹកនាំដោយឯកឧត្ដមទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការកំណត់បុរេលក្ខណៈសម្បត្តិវាយតម្លៃ និងប្រគល់កិច្ចសន្យា (គ.ប.វ.ប.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធាន គ.ប.វ.ប កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ បានចុះពិនិត្យនិងវាយតម្លៃ ១០០% លើគម្រោងចំនួន០៣ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយប្រើប្រាស់ថវិកាជំពូក៦១។

 

គម្រោងទាំងនោះរួមមាន៖

 

គម្រោងទី១ ៖ ការងារថែទាំផ្លូវជាលក្ខណៈខួបដោយក្រាលក្រួសក្រហម និងក្រាលល្បាយកម្ទេចថ្មភ្នំ ចំនួន០៤ខ្សែ ប្រវែងសរុប១១.៥៥០ម៉ែត្រ ទទឹងខ្នងលើ០៤ម៉ែត្រ និង០៥ម៉ែត្រ ស្ថិតនៅស្រុកកំពង់សៀម ស្រុកជើងព្រៃ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម។

 

គម្រោងទី២៖ ការងារថែទាំផ្លូវជាលក្ខណៈខួបដោយក្រាលក្រួសក្រហម និងក្រាលល្បាយក្រួសអាចម៍ផ្កាយចំនួន០៩ខ្សែ ប្រវែងសរុប២៦.៨៨០ម៉ែត្រ ទទឹងខ្នងលើ០៤ម៉ែត្រ ០៥ម៉ែត្រ និង ០៦ម៉ែត្រ និងសាងសង់លូទោលចំនួន០១កន្លែង ស្ថិតនៅក្នុងស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងស្រុកព្រៃឈរ ស្រុកចំការលើ ខេត្តកំពង់ចាម។

 

គម្រោងទី៣៖ ការងារថែទាំផ្លូវជាលក្ខណៈខួបដោយក្រាលក្រួសក្រហមចំនួន១១ខ្សែ ប្រវែងសរុប ២៥.២៨០ម៉ែត្រ ទទឹងខ្នងលើ០៤ម៉ែត្រ ០៥ម៉ែត្រ និង០៦ ម៉ែត្រ និងសាងសង់លូគ្រប់ប្រភេទចំនួន ០៥កន្លែង ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ស្រុកពញាក្រែក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

 

ជាលទ្ធផល គណៈកម្មការអន្តរក្រសួងទាំងអស់បានប្រជុំគ្នាសម្រេចឯកភាពយល់ព្រមវាយតម្លៃទទួលយកការងារនៃគម្រោងខាងលើ១០០% ដោយពិនិត្យឃើញការសាងសង់បានអនុវត្តត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសនិងកិច្ចសន្យា៕ ដោយ៖ឈិន ពិសិដ្ឋ

អត្ថបទដកស្រង់ចេញពីគេហទំព័រក្រសួងអភិវឌ្ឍន៍ជនបទ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់