វេទិកា​ពិគ្រោះ​យោបល់ ដើម្បី​ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា

កំពង់ឆ្នាំង ១៩ កញ្ញា ២០១៤៖ វេទិកាពិគ្រោះយោបល់ដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធី គោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានរៀបចំឡើងកាលពី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ នៅវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ ក្រោមអធិបតីភាព លោកជំទាវ ឆាយ វ៉ាន់នឿន រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋាន…

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកំពង់ឆ្នាំង៖ http://administration.kch.ncdd.gov.kh/?p=1848

កំពង់ឆ្នាំង ១៩ កញ្ញា ២០១៤៖ វេទិកាពិគ្រោះយោបល់ដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់

រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ នៅវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ ក្រោមអធិបតីភាព លោកជំទាវ

ឆាយ វ៉ាន់នឿន រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបរិបូណ៌។

វេទិកាពិគ្រោះយោបល់ នេះមានការចូលរួមពីសមាជិកក្រុមការងារចុះមូលដ្ឋានស្រុកបរិបូណ៌ និងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត

ប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត អភិបាល អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាពលរដ្ឋមកពីបីឃុំ គឺឃុំពន្លៃ ឃុំខុនរ៉ង និងឃុំពពេល

សរុបចំនួន១៨៣នាក់។

លោកជំទាវ ឆាយ វ៉ាន់នឿន បានមានប្រសាសន៍សំណេះសំណាល និងបានបញ្ជាក់ពីគោលបំណងនៃវេទិកាពិគ្រោះយោបល់ ដែលផ្ដល់ឱកាសដល់

ប្រជាពលរដ្ឋបញ្ចេញមតិយោបល់ សំណូមពរ សួរសំណួរ ឬចម្ងល់ផ្សេងៗដែលទាក់ទងទៅនឹងកិច្ចដំណើរការអភិវឌ្ឍនិងការផ្ដល់សេវានានាជូន

ប្រជាពលរដ្ឋនៅមូលដ្ឋាន។

វេទិកានេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញពីចំណុចខ្វះខាត និងភាពចន្លោះប្រហោងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់រាប់ចាប់ពីក្រុមប្រឹក្សាឃុំ ភូមិ សមត្ថកិច្ច

ជំនាញថ្នាក់ស្រុក ខេត្ត ដែលកំពុងបំពេញការងារផ្ទាល់ជាមួយប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋបានបញ្ចេញមតិយោបល់យ៉ាងផុលផុសទាក់ទងនិង ៖ ការផ្ដល់សេវារដ្ឋបាល, វិស័យសុខភាពអនាម័យ, វិស័យអប់រំ, ការអនុវត្តគោល

នយោបាយភូមិ ឃុំមានសុវត្ថិភាព។ល។

រាល់សំណូមពរ សំណួរ និងចម្ងល់ដែលបានលើកឡើងគណៈអធិបតី អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ បានពន្យល់ឆ្លើយតបយ៉ាងក្បោះក្បាយ

រីឯសំណូមពរដែលនៅសេសសល់មិនអាចឆ្លើយតបបានភ្លាម គណៈអធិបតីបានទទួលយកទៅពិភាក្សាជាមួយអ្នកពាក់ព័ន្ធ សំដៅស្វែងរក

ដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់