ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់លែង​ ចង់​ឱ្យ​បន្ត​វេទិកា​សាធារណៈ​ជា​ប្រចាំ (AKP)

កំពង់ឆ្នាំង ២៧ តុលា ២០១៤៖ តំណាងប្រជាពលរដ្ឋជាច្រើននាក់បានលើកឡើង អំពីក្តីកង្វល់របស់ពួកគាត់ នៅក្នុងវេទិកាសាធារណៈនៅវត្តពោធិ៍ ស្ថិតក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤។

កំពង់ឆ្នាំង ២៧ តុលា ២០១៤៖ តំណាងប្រជាពលរដ្ឋជាច្រើននាក់បានលើកឡើង អំពីក្តីកង្វល់របស់ពួកគាត់ នៅក្នុងវេទិកាសាធារណៈនៅវត្តពោធិ៍ ស្ថិតក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤។
 
បញ្ហាអគ្គិសនី ល្បែងស៊ីសង ក្មេងទំនើង សណ្តាប់ធ្នាប់ទីផ្សារ បរិស្ថាន សេវាសុខុមាលភាព សេវាសាធារណៈ ភ្នាក់ងារសារព័ត៌មានជំរិតទារប្រាក់ ករណីចោរលួចទេវរូប ដែលតម្កល់នៅសាលាស្រុកកំពង់លែង សំណង់អនាធិប តេយ្យជាប់ផ្លូវ និង បញ្ហាមួយចំនួនទៀតនៅក្នុងមូលដ្ឋានត្រូវបានលើកឡើង ជូនក្រុមការងារថ្នាក់ខេត្ត និង ថ្នាក់ជាតិជួយដោះស្រាយជូនពួកគាត់។
 
នៅក្នុងវេទិកា ដែលចូលរួមដោយប្រជាពលរដ្ឋជាង៥០០នាក់នោះ ឯក ឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំង បានដោះស្រាយសំណួរមួយចំនួន ដែលមិនទាន់បានដោះស្រាយកាលពីវេទិកាសាធារណៈលើកទី១នៅវត្តថ្មីឃុំ កំពង់ហៅ ស្រុកកំពង់លែងកាលពីថៃ្ងទី២២ខែកញ្ញា ឆ្នាំ២០១៤ អំពីការងារកសិកម្ម ការងារជលផល សេវាសាធារណៈ សំណូមពរសុំមណ្ឌលសុខភាព និងបញ្ហាផ្សេងៗទៀត ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។

ក្រោយពីប្រជាពល រដ្ឋបានស្តាប់ការដោះស្រាយរបស់ឯកឧត្តម ចេង ញ៉ាន់ ប្រជាពលរដ្ឋ ដែលចូល រួមក្នុងអង្គពិធីបានទទួលយកនិង អបអរសាទរចំពោះឯកឧត្តម និង ក្រុមការ ងារទាំងអស់ដែលគិតគូរពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។
 
ពាក់ព័ន្ធបញ្ហាភ្នាក់ងារសារព័ត៌មានជំរិតទារប្រាក់ឯកឧត្តម ហ៊ុយ សារ៉ា វុធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន សុំឱ្យរាយការណ៍បានទាន់ពេលវេលា ជូនសមត្ថកិច្ច និង មន្ទីរព័ត៌មានខេត្ត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់តែកុំឱ្យចេះតែថា គ្មានភ័ស្តុតាងចោទប្រកាន់ភ្នាក់ងារសារព័ត៌មាន ព្រោះប្រធានមន្ទីរ ព័ត៌មានជាសេនាធិការផ្ទាល់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានក្នុងការដោះស្រាយ។បើលោកប្រធានមន្ទីរដោះស្រាយមិនបាន លោកប្រធានមន្ទីរនឹងរាយការណ៍សុំយោបល់ក្រសួង ។ ឯកឧត្តមថ្លែងថា ក្រោយពីវេទិកាសាធារណៈថៃ្ងទី២២ ខែ តុលា ឆ្នាំ២០១៤ មានអង្គភាពចំនួន៣បានសហការជាមួយមន្ទីរព័ត៌មានដោះស្រាយដោយមានការបំភ្លឺ និង ឯកភាពគ្នាទៅវិញទៅមករវាងអង្គភាពនិងភ្នាក់ងារសារព័ត៌មាន។ ឯកឧត្តមសុំឱ្យអង្គភាពជុំវិញខេត្ត និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពេលចប់វេទិកានេះទៅនឹងបន្តចូលរួមសហការជាមួយមន្ទីរព័ត៌មាន ដើម្បីឱ្យព័ត៌មានផ្សាយចេញទៅមានតម្លាភាព និងទទួលយកបានគ្រប់ៗគ្នា។
 
ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍មានប្រសាសន៍ ថា រាល់សំណូមពរទាំងអស់របស់ប្រជាពលរដ្ឋ ក្រុមការងារថ្នាក់ជាតិនិង ថ្នាក់ខេត្តនឹងលើកយកមកដោះស្រាយឱ្យមានតម្លាភាព សមស្របទាំងសងខាង ស្របតាមគោលការណ៍ច្បាប់របស់រដ្ឋ។ ចំពោះសេវាសាធារណៈទាំងអស់គឺ ក្រុមការងារថ្នាក់ជាតិបានណែនាំឱ្យបិទតម្លៃជូនប្រជាពលរដ្ឋ ដែលគាត់ចូល ទៅទំនាក់ទំនងនោះបានដឹងអំពីតម្លៃច្បាស់លាស់ផង។ ចំពោះបញ្ហាល្បែង ស៊ីសង ក្មេងទំនើង បទល្មើសនេសាទ បរិស្ថាន គឺសូមឱ្យបងប្អូនប្រជាពលរដ្ឋ សហការរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចូលរួមទប់ស្កាត់ទាំងអស់គ្នា ហើយចំពោះបញ្ហាផ្សេងៗទៀត ឯកឧត្តមទទួលយកទាំងអស់ ដើម្បីធ្វើការសិក្សាជា មួយថ្នាក់ខេត្ត ហើយដោះស្រាយជូនប្រជាពលរដ្ឋជាក្រោយ។
 
ឯកឧត្តម ប៉ាក់ សុខុម បានមានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាល កម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែ គិតគូរដល់ប្រជាពលរដ្ឋជានិច្ច ហើយរាជរដ្ឋាភិបាលមិនចង់ឱ្យប្រជាពលរដ្ឋក្រីក្រនោះទេ ទាំងកម្មករ កម្មការិនី និង មន្ត្រីរាជការ ប៉ុន្តែការដោះស្រាយគឺផ្អែកទៅលើកំណើនសេដ្ឋកិច្ចជាតិ។ ដូច្នេះប្រជាពលរដ្ឋត្រូវតែមានជំនឿទុកចិត្ត លើរាជរដ្ឋាភិបាលហើយកុំចាញ់ការញុះញង់របស់អ្នកដទៃ។
 
នៅក្នុងវេទិកាសាធារណៈនោះ ប្រជាពលរដ្ឋដែលចូលរួមភាគច្រើនមាន ការសប្បាយរីករាយយ៉ាងខ្លាំង ព្រោះបានបញ្ចេញនូវក្តីកង្វល់របស់ពួកគាត់ និង សង្ឃឹមថាក្តីកង្វល់ និង សំណូមពរទាំងអស់របស់ពួកគាត់នឹងត្រូវដោះស្រាយ បានជាមិនខានក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ពួកគាត់ក៏បានសំណូមពរផងដែរ សុំឱ្យមានវេទិកាសាធារណៈជាញឹកញាប់ ដើម្បីឱ្យក្រុមការងារថ្នាក់ជាតិជួយ ដោះស្រាយរាល់ការលំបាកជូនពួកគាត់៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា៖ http://www.akp.gov.kh/kh/?p=97982

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់