អគារ​រដ្ឋបាល និង​សាល​ប្រជុំ​ស្រុក​ជលគិរី​បាន​ចាប់​ផ្ដើម​សាងសង់

កំពង់ឆ្នាំង ២៤ កក្កដា ២០១៥៖ អគាររដ្ឋបាលចំនួន១ខ្នងមាន២ជាន់ និងសាលប្រជុំមួយខ្នងរបស់ស្រុកជលគិរី ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលា កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួម ពីអភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និង ប្រជាពលរដ្ឋសរុបប្រមាណ៧០០នាក់។

ប្រភពពីមន្ទីរព័ត៌មានខេត្តឱ្យដឹងថា ស្រុកជលគិរីបានបង្កើតឡើងនៅថៃ្ងទី៨ ខែមីនា ឆ្នាំ១៩៨៨ មានអគារ១ខ្នងមាន៤បន្ទប់ បច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោមមិនអាចបំពេញការងារបាន និងមានអគារបណ្ណាល័យ១ខ្នងមាន២បន្ទប់។ ដោយមើលឃើញស្ថាន ភាពបែបនេះ ក្រសួងមហាផ្ទៃបានផ្តល់អគាររដ្ឋបាលថ្មី១ខ្នង មានពីរជាន់ ដែលមានទទឹង ១៣ម៉ែត្រ បណ្តោយ២៨ម៉ែត្រ និងសាលប្រជុំមួយខ្នងមានទទឹង១៧ម៉ែត្រ និងបណ្តោយ ២០ម៉ែត្រ ដែលនេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ស្រុកជលគិរី និងដោយមានការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដល់ថ្នាក់ក្រោមជាតិក្នុងគោលបំណងពង្រឹងអភិបាលកិច្ចល្អ និងជាកន្លែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានសមរម្យ។

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ៖ http://www.akp.gov.kh/kh/?p=120119

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់