ប្រជាពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​និង​រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ផ្សេងៗ​ចំនួន​៧៨០​ គ្រួសារ​ទទួល​អំណោយ​របស់​រាជរដ្ឋាភិបាល​តាមរយៈ​មន្ទីរ​សង្គម​កិច្ច​ខេត្ត

កំពង់ឆ្នាំង ២៣ មករា ២០១៥៖ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ តាមរយៈអំណោយរាជរដ្ឋាភិបាល និងមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង នៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តបានធ្វើពិធីចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ជាជនរងគ្រោះដោយគ្រោះធម្មជាតិ និងរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗមកពី៤សង្កាត់ ក្នុងក្រុងកំពង់ឆ្នាំងចំនួន៧៨០គ្រួសារ។

កំពង់ឆ្នាំង ២៣ មករា ២០១៥៖ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ តាមរយៈអំណោយរាជរដ្ឋាភិបាល និងមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង នៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តបានធ្វើពិធីចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រជាជនរងគ្រោះដោយគ្រោះធម្មជាតិ និងរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗមកពី៤សង្កាត់ ក្នុងក្រុងកំពង់ឆ្នាំងចំនួន៧៨០គ្រួសារ។

 

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមវង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ឯកឧត្ដមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវក្រសួងសង្គមកិច្ច លោក លោកស្រីជាប្រធានអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។

 

លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានរាយការណ៍អោយដឹងថា ក្រោយពីទទួលបានសំណើរបស់លោកអភិបាលក្រុងកំពង់ឆ្នាំងអំពីស្ថានភាពរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រជាជនរងគ្រោះដោយគ្រោះធម្មជាតិនិងជនរងគ្រោះដោយយថាហេតុផ្សេងៗចំនួន៧៨០គ្រួសារ មន្ទីរបានធ្វើគោលការណ៍ស្នើសុំទៅឯកឧត្ដមអភិបាលខេត្តតាមរយៈអង្គភាពលទ្ធកម្មដើម្បីចែកប្រជាពលរដ្ឋ៧៨០គ្រួសារក្នុងក្រុងកំពង់ឆ្នាំង ដែលក្នុងមួយគ្រួសារៗទទួលបានអង្ករ៤០គីឡូ មុងមួយ កន្ទេលមួយ និងទឹកត្រីមួយយួរ៕

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកំពង់ឆ្នាំង៖ http://administration.kch.ncdd.gov.kh/?p=2308

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់