រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​ប្រឡង​ប្រណាំង ការ​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​ ប្រចាំ​ឆ្នាំ​២០១៤ និង​ផ្សព្វផ្សាយ​ទិសដៅ​បន្ត

កំពង់ឆ្នាំង ១២ មីនា ២០១៤៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥  បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ប្រចាំឆ្នាំ២០១៤ និងផ្សព្វផ្សាយទិសដៅប្រចាំឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អភិបាលរងខេត្ត លោកប្រធានសាលាដំបូង…

កំពង់ឆ្នាំង ១២ មីនា ២០១៤៖ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ នៅសាលប្រជុំសាលានយោបាយខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ប្រចាំឆ្នាំ២០១៤ និងផ្សព្វផ្សាយទិសដៅប្រចាំឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោកប្រធានសាលាដំបូង ស្នងការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករង កងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងនាយបុស្ដិ៍នគរបាលរដ្ឋបាលតាមបណ្ដាក្រុង ស្រុក ឃុំ សង្កាត់ទូទាំងខេត្តសរុប ៣២៧នាក់។

 

ខ្លឹមសារសំខាន់ៗក្នុងកិច្ចប្រជុំផ្សព្វផ្សាយរួមមាន៖ ការប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ។

 

ឯកឧត្ដមអភិបាលខេត្តបានថ្លែងកោតសរសើរដល់កងកម្លាំងសមត្ថកិច្ច អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានខិតខំថែរក្សា ការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាជននៅគ្រប់មូលដ្ឋានក្នុងខេត្ត។

 

ឯកឧត្ដមអភិបាលខេត្តមានប្រសាសន៍បន្តថាបញ្ហាប្រឈមដែលនៅសេសសល់ យើងត្រូវបន្តរួមកម្លាំងគ្នាគ្រប់ផ្នែក គ្រប់ថ្នាក់ បំពេញការងារឲ្យសកម្មខ្លាំងក្លាថែមទៀត ក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទគ្រប់រូបភាព បន្តថែរក្សាពង្រឹងសន្តិសុខនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ទប់ស្កាត់រាល់បាតុភាពអសកម្មនានាក្នុងសង្គម ការពារដាច់ខាតរដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ៕

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកំពង់ឆ្នាំង៖ http://administration.kch.ncdd.gov.kh/?p=2452

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់