កិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត អំពី​ផែនការ​ត្រៀម​ឆ្លើយតប​គ្រោះ​មហន្តរាយ​នា​រដូវ​វស្សា

កំពង់ឆ្នាំង ៥ សីហា ២០១៤៖ ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤ នៅសាលាខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (គគមខ) ដើម្បីពិភាក្សាអំពីផែនការ ត្រៀមឆ្លើយតបគ្រោះមហន្តរាយនារដូវវស្សាឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធាន គគមខ និង លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត។

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកំពង់ឆ្នាំង

អាសយដ្ឋាន៖ http://administration.kch.ncdd.gov.kh/?p=1791

 

កំពង់ឆ្នាំង ៥ សីហា ២០១៤៖ ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤ នៅសាលាខេត្តកំពង់ឆ្នាំង មានរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រង

គ្រោះមហន្តរាយខេត្ត (គគមខ) ដើម្បីពិភាក្សាអំពីផែនការត្រៀមឆ្លើយតបគ្រោះមហន្តរាយនារដូវវស្សាឆ្នាំ២០១៤ ក្រោមអធិបតីភាព

ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធាន គគមខ និង លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត។

 

អញ្ជើញចូលរួមមានវត្តមានឯកឧត្ដមអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣  អភិបាល នាយករដ្ឋបាល

ក្រុង ស្រុក លោកទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិ។ កិច្ចប្រជុំក៏មានការចូលរួមពីតំណាងអង្គការដៃគូអភិវឌ្ឍន៍ដូចជា អង្គការជីវិតថ្លៃថ្នូរ (LWD) អង្គការ

ទស្សនៈពិភពលោកកម្ពុជា (WVC) កម្មវិធីស្បៀងអាហារពិភពលោក (WFP)  អង្គការ Save The Children  និងអង្គការ FIDR។

 

បន្ទាប់ពីផ្សព្វផ្សាយខ្លឹមសារ សេចក្ដីប្រកាសជូនដំណឹងលេខ១០ សជណ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ស្ដីពីការត្រៀម

ឆ្លើយតបទៅនឹងទឹកជំនន់ឆ្នាំ២០១៤ និងបន្ទាប់ពី លោក អម សុភា នាយករដ្ឋបាលសាលាខេត្ត និងជាប្រធានលេខាធិការដ្ឋាន គគមខ

អានរបាយការណ៍សង្ខេបស្ដីពីលទ្ធផលការងាររបស់លេខាធិការដ្ឋាន ឯកឧត្ដមអភិបាលខេត្តបានមានមតិណែនាំដល់បណ្ដាមន្ទីរអង្គភាព

ក្រុងស្រុក ឲ្យត្រៀមលក្ខណៈគ្រប់បែបយ៉ាងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយជាយថាហេតុនានាឲ្យបានទាន់ពេលវេលា។

 

ឯកឧត្ដមបានសង្កត់ធ្ងន់ថា រាល់ប្រតិបត្តិការជួយសង្គ្រោះ និងឆ្លើយតប ត្រូវធ្វើជាបន្ទាន់ ដាច់ខាតមិនត្រូវទុកឲ្យប្រជាជនណាម្នាក់រងគ្រោះដោយ

អាជ្ញាធរមិនបានដឹងនោះឡើយ។

 

ឯកឧត្ដមអភិបាលខេត្តបញ្ជាក់បន្ថែមទៀតថា ៖ 

-មន្ទីរធនធានទឹក និងមន្ទីរព័ត៌មាន៖ ត្រូវបន្តតាមដានសភាពការណ៍ទឹកជំនន់ ការព្យាករណ៍អាកាសធាតុ ហើយត្រូវផ្សព្វផ្សាយជាប្រចាំដល់

ប្រជាពលរដ្ឋ

-មន្ទីរសុខាភិបាល៖ ត្រូវត្រៀមថ្នាំសង្កូវ គ្រឿងបរិក្ខារ បុគ្គលិកប្រចាំការតាមប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ត្រូវអប់រំផ្សព្វផ្សាយ

អំពីបញ្ហាសុខភាព និងអនាម័យដល់ប្រជាពលរដ្ឋ ជាពិសេស អ្នករស់នៅតាមដងទន្លេ ទីទួលសុវត្ថិភាព និងកន្លែងប្រមូលផ្ដុំនានា

-មន្ទីរកសិកម្ម ៖ ត្រូវត្រៀមពូជស្រូវ ពូជបន្លែ វាក់សាំងសត្វពាហនៈ ចំណីសត្វ ត្រៀមលក្ខណៈធ្វើថ្នាលសំណាបរួម

-កងកម្លាំងទាំង៣ ៖ ត្រូវត្រៀមលក្ខណៈអន្តរាគមន៍ ជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋ ត្រៀមកម្លាំងឈរជើងការពារនៅតាមទីទួលសុវត្ថិភាព

-មន្ទីរពាក់ព័ន្ធផ្សេងទៀត ៖ ត្រូវត្រៀមមធ្យោបាយ សម្ភារៈ ត្រៀមលក្ខណៈចូលរួមអន្តរាគមន៍ ពេលមានគ្រោះមហន្តរាយកើតឡើង 

-ក្រុង ស្រុក ៖ ត្រូវចុះត្រួតពិនិត្យស្ថានភាពទីទួលសុវត្ថិភាព ត្រៀមមធ្យោបាយដឹកជញ្ជូន ជម្លៀសប្រជាជន អប់រំ ផ្សព្វផ្សាយការយល់ដឹងដល់

ប្រជាពលរដ្ឋ

 

ឯកឧត្ដមក៏បានសំណូមពរដល់បណ្ដាអង្គការដៃគូអភិវឌ្ឍន៍ សូមបន្តកិច្ចសហការល្អជាមួយបណ្ដាមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន ក្នុងការត្រៀមរៀបចំ

និងឆ្លើយតប ក៏ដូចជាត្រៀមលក្ខណៈស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់