ពិធី​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ​លេខ​២៦៣A ក្នុង​​ស្រុក​ជលគីរី

កំពង់ឆ្នាំង ១៩ កញ្ញា ២០១៤៖ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលាស្រុកជលគិរី មាន ប្រារព្ធពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូ លេខ២៦៣A ប្រវែង៣.៧០០ម៉ែត្រ នៅក្នុងស្រុក ជលគីរី តាមសំណើរបស់អាជ្ញាធរ និងប្រជាពលរដ្ឋដែលឧបត្ថម្ភដោយថវិការបស់ជាតិ។

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកំពង់ឆ្នាំង៖ http://administration.kch.ncdd.gov.kh/?p=1878

 

កំពង់ឆ្នាំង ១៩ កញ្ញា ២០១៤៖ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលាស្រុកជលគិរីមាន ប្រារព្ធពិធីបើកការដ្ឋានជួសជុលផ្លូវក្រាល

កៅស៊ូ លេខ២៦៣A ប្រវែង៣.៧០០ម៉ែត្រ នៅក្នុងស្រុក ជលគីរី តាមសំណើរបស់អាជ្ញាធរ និងប្រជាពលរដ្ឋដែលឧបត្ថម្ភដោយថវិការបស់ជាតិ។

ពិធីនេះប្រារព្ធក្រោមអធិបតីភាព ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកប្រធានមន្ទីរសាធារណការ និង

ដឹកជញ្ជូនខេត្ត លោកអភិបាល ប្រធានក្រុមប្រឹក្សាស្រុកជលគិរី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស្រុក

អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសរុបប្រមាណ៥០០នាក់។

 

លោក កែវ ពៅ ប្រធានមន្ទីរសាធារណការខេត្ត បានអោយដឹងថា គម្រោងជួសជុលផ្លូវ២៦៣A ជាផ្លូវលំទៅជាផ្លូវក្រាលថ្មចាក់កៅស៊ូក្នុងពេល

នេះមានប្រវែង ៣៧០០ម៉ែត្រ គឺជាថវិការបស់ជាតិ មានទទឹង៦ម៉ែត្រ ដោយចាក់ដីស លើកកម្ពស់តួផ្លូវ រួចក្រាលដីល្បាយថ្មភ្នំកម្រាស់០,២០ម៉ែត្រ

និងជីកប្រឡាយ១០០០ម៉ែត្រ ជួសជុលលូកាត់ទទឹងផ្លូវមានមុខកាត់ ០,៨០ម៉ែត្រ ចំនួន០៦កន្លែង តភ្ជាប់លូតាមបណ្ដោយផ្លូវប្រវែង១២០ម៉ែត្រ

និងសាងសង់អណ្ដូងលូតាមលក្ខណៈបច្ចេកទេសមួយចំនួនទៀត។ ការជួសជុលផ្លូវខាងលើនេះ នឹងត្រូវធ្វើអោយហើយនៅក្នុងខែធ្នូឆ្នាំ២០១៤នេះ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា  ដោយយោងតាមសំណូមពររបស់ប្រជាពលរដ្ឋ

អាជ្ញាធរដែនដី និងដោយមានការស្នើសុំរបស់មន្ទីរសាធារណការ និងអាជ្ញាធរខេត្ត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

បានផ្ដល់ថវិកាជាតិដល់ក្រសួងសាធារណការក្នុងការជួសជុលផ្លូវក្រាលក្រួសក្រហមនៅក្នុងទីរួមស្រុកជលគីរីប្រវែង៨គីឡូម៉ែត្រ អោយក្លាយទៅជា

ផ្លូវក្រាលកៅស៊ូ សម្រាប់ប្រជាពលរដ្ឋសរុបចំនួន៧.៤១៧គ្រួសារ រស់នៅក្នុងឃុំចំនួន៥ និងភូមិចំនួន២៦ បានប្រើប្រាស់ដោយងាយស្រួលក្នុង

ការធ្វើដំណើរ ដឹកជញ្ជូនកសិផលក្នុងមូលដ្ឋានដើម្បីបង្កើនជីវភាពរស់នៅរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។ ប៉ុន្តែនៅក្នុង

ជំហានទី១នេះ មន្ទីរសាធារណការខេត្ត នឹងធ្វើការជួសជុលផ្លូវប្រវែង៣.៧០០ម៉ែត្រជាមុនសិន បន្ទាប់មកទើបបន្តជួសជុលផ្លូវដែលនៅសល់ជា

ជំហានទី២ទៀតទៅតាមគម្រោងរបស់ក្រសួងសាធារណការ។

នៅក្នុងឱកាសនេះដែរ ឯកឧត្ដម អភិបាលខេត្តបានសំណូមពរដល់ប្រជាពលរដ្ឋដែលមានលំនៅឋានតាមបណ្ដោយផ្លូវដែលត្រូវជួសជុលត្រូវចូលរួម

សហការអោយបានល្អដើម្បីជួសជុលផ្លូវនេះបានឆាប់រួច ហើយមានគុណភាពល្អតាមលក្ខណៈបច្ចេកទេស៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់