សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៦ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ​២០១៧ របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង

កំពង់ឆ្នាំង ២០ មករា ២០១៧៖ ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារលើគ្រប់វិស័យឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តន៍ឆ្នាំ២០១៧ របស់ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩  ខែមករា ឆ្នាំ២០១៧។

កំពង់ឆ្នាំង ២០ មករា ២០១៧៖ ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារលើគ្រប់វិស័យឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តន៍ឆ្នាំ២០១៧ របស់ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩  ខែមករា ឆ្នាំ២០១៧។

 

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០១៧ ឯកឧត្ដម បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងកងកម្លាំង ប្រដាប់អាវុធ ទាំងរដ្ឋបាលស៊ីវិលដែលបានរួមចំណែកនិងផ្ដល់ នូវកិច្ចសហការគាំទ្រយ៉ាងសកម្មធ្វើឱ្យរដ្ឋបាលឯកភាពខេត្តសម្រេចបានសមិទ្ធផលជាច្រើនលើគ្រប់វិស័យ។

 

ឯកឧត្ដម បានបន្តថា លទ្ធផលដែលយើងសម្រេចបានខាងលើនេះគឺពិតជាមិនអាចកាត់ផ្ដាច់បានពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការការពារ  ថែរក្សាបាននូវសុខសន្តិភាព  សន្តិសុខសណ្ដាប់ធ្នាប់សង្គមបានល្អប្រសើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងការ បង្ការទប់ស្កាត់បង្ក្រាបបានជាបន្តបន្ទាប់នូវបទល្មើសផ្សេងៗដែលកើតមាននៅក្នុងខេត្តនិងដោយមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរគ្រប់ថ្នាក់  មន្ទីរអង្គភាពជុំវិញខេត្តក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន។

 

ឯកឧត្តមបានបញ្ជាក់ថា  គោលបំណងក្នុងការរៀបចំធ្វើសន្និបាតនៅពេលនេះគឺដើម្បីបូកសរុបលទ្ធផលអនុវត្តការងារលើគ្រប់វិស័យនៅក្នុងខេត្តដែលសម្រេចបានក្នុងឆ្នាំ២០១៦ ការចែករំលែកព័ត៌មាននិងបទពិសោធន៍ការងារដើម្បីពិភាក្សាវាយតម្លៃចំណុចខ្លាំងនិងចំណុចខ្សោយ បញ្ហាប្រឈមនិងដាក់វិធានការដោះស្រាយ  លើកទិសដៅអនុវត្តការងារឆ្នាំ២០១៧ ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ដោយផ្អែកតាមសក្ដានុពលនិង តម្រូវការជាក់ស្ដែរបស់ខេត្ត៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់