កិច្ចប្រជុំ​ក្រុម​ការងារ​គណនេយ្យ​ភាព​ខេត្ត លើកទី៥ ឆ្នាំ២០១៤

កំពង់ឆ្នាំង ១ កញ្ញា ២០១៤៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ក្រុមការងារ គណនេយ្យភាពខេត្តកំពង់ឆ្នាំង (ក.គ.ខ) បានរៀបចំកិច្ចប្រជុំលើកទី៥ ឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុន សំអុល អនុប្រធានក្រុមការងារគណនេយ្យភាពខេត្ត …

 

កំពង់ឆ្នាំង ១ កញ្ញា ២០១៤៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ក្រុមការងារគណនេយ្យភាពខេត្តកំពង់ឆ្នាំង (ក.គ.ខ) បានរៀបចំកិច្ចប្រជុំ

លើកទី៥ ឆ្នាំ២០១៤  ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុន សំអុល អនុប្រធានក្រុមការងារគណនេយ្យភាពខេត្ត និងមានការចូលរួមពីលោក លោកស្រី

ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងអង្គការមិនមែនរដ្ឋាភិបាល តំណាងវិស័យឯកជនក្នុងខេត្ត តំណាងក្រុមប្រឹក្សាឃុំសង្កាត់ ដែលជា

សមាជិក ក.គ.ខ សរុបចំនួន១៨នាក់ ( ១៨/២៤នាក់ គ្រប់កូរ៉ូម អាចដំណើរការកិច្ចប្រជុំបាន) ។

 

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖

១. ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.គ.ខ លើកទី៤

២. ស្ដាប់របាយការណ៍អំពីលទ្ធផលការងាររបស់ក្រុមគាំទ្រ ក.គ.ខ

៣. ពិនិត្យ និងអនុម័តរបាយការណ៍ត្រឡប់របស់មន្ទីរ អង្គភាព រួមមាន ៖ ក-មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បំភ្លឺអំពីបណ្ដឹងរបស់ប្រជាពលរដ្ឋ

នៅស្រុកបរិបូណ៌ ប្ដឹងអាជីវករម៉ៅការភាស៊ីផ្សារពន្លៃ ថាមិនលើកស្លាកតម្លៃភាស៊ី និងយកលុយពីគោយន្តដែលចតនៅឆ្ងាយពីផ្សារ

ខ-មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ស្នើសុំពន្យារពេលចុះស៊ើបអង្កេតអំពីបណ្ដឹងនៅសាលាបឋមសិក្សា១កន្លែង

ក្នុងឃុំព្រៃគ្រី ស្រុកជលគិរី ដោយសារអំឡុងពេលនេះជាពេលវិស្សមកាល គ-មន្ទីររ៉ែ និងថាមពល និងមន្ទីរធនធានទឹក និងឧតុនិយម

បំភ្លឺបណ្ដឹងថាមានអ្នកបូមខ្សាច់អាណាធិបតេយ្យនៅក្នុងភូមិសាស្ត្រឃុំបន្ទាយព្រាល ស្រុករលាប្អៀរ និងឃុំក្រាំងស្គារ ស្រុកទឹកផុស

ឃ-មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បំភ្លឺបញ្ហាពាក់ព័ន្ធនឹងភាពយឺតយ៉ាវនៃការផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ

នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ។

៤. បញ្ហាផ្សេងៗ

 

អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើរបាយការណ៍ព័ត៌មានត្រឡប់របស់មន្ទីរ អង្គភាពពាក់ព័ន្ធ ទៅនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ ដោយបាន

ឯកភាពទៅលើរបាយការណ៍ព័ត៌មានត្រឡប់របស់មន្ទីរ អង្គភាពពាក់ព័ន្ធ ថាមានលក្ខណៈគ្រប់ជ្រុងជ្រោយ អាចទទួលយកបាន ហើយ ក.គ.ខ

ត្រូវធ្វើលិខិតបំភ្លឺត្រឡប់ទៅកាន់ប្រជាពលរដ្ឋជាម្ចាស់បណ្ដឹងវិញ (បិទផ្សាយនៅសាលាឃុំ សាលាស្រុក) ដោយផ្អែកតាមលទ្ធផលចុះស្រាវជ្រាវ

និងបំភ្លឺរបស់មន្ទីរអង្គភាព៕ អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកំពង់ឆ្នាំង ៖ http://administration.kch.ncdd.gov.kh/?p=1822

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់