ប្រជាពលរដ្ឋក្រុងកំពង់ឆ្នាំងចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា

កំពង់ឆ្នាំង ៣០ មិថុនា ២០១៦៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង មានការចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ក្រុមប្រឹក្សាឃុំ សង្កាត់ តំណាងសហគមន៍ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល គណៈកម្មាធិកានានា និងអ្នកពាក់ព័ន្ធ សរុបចំនួន២៧០នាក់។

កំពង់ឆ្នាំង ៣០ មិថុនា ២០១៦៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង មានការចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ក្រុមប្រឹក្សាឃុំ សង្កាត់ តំណាងសហគមន៍ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល គណៈកម្មាធិកានានា និងអ្នកពាក់ព័ន្ធ សរុបចំនួន២៧០នាក់។

ថ្លែងក្នុងពិធីបើកវេទិកា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅសាលាក្រុងកំពង់ឆ្នាំង លោក ឡុង សាងៀម ប្រធានក្រុមប្រឹក្សាក្រុង បានមានប្រសាសន៍ថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយ សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រីក្នុងកិច្ចដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ បានលើកឡើងជាសំណួរ និងចម្លើយ ព្រមទាំងពិភាក្សាគ្នាក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ដើម្បីទទួលបានព័ត៌មាននានាជាសមិទ្ធផល ដែលក្រុមប្រឹក្សាសម្រេចបាននាឆ្នាំកន្លង បញ្ហាប្រឈមនានា និងពិភាក្សាអំពីការអភិវឌ្ឍរបស់ក្រុមប្រឹក្សានាឆ្នាំបន្ទាប់ ព្រមទាំងទទួលយកនូវអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប។

អង្គវេទិកាទទួលបាននូវសំនួរ និងសំណូមពរសរុបចំនួន១១ និងបានបកស្រាយបំភ្លឺទាំងអស់បានចំនួន ចំនួន១១។

ក្នុងចំណោមសំណួរទាំងអស់ដែលអង្គវេទិកាបានឆ្លើបតបហើយ តែមិនពេញចិត្តប្រជាពលរដ្ឋ និងពាក់ព័ន្ធ លោក ឡុង សាងៀម បានជំរុញអោយប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធសរសេរជាសំណួរបន្ថែមទៀត រួចបញ្ចូនមកកាន់រដ្ឋបាលក្រុង។

លោក ឡុង សាងៀម ថ្លែងថា រដ្ឋបាលក្រុង នឹងពិចារណា ដើម្បីបញ្ចូលរាល់បញ្ហា ឬសំណូមពរណា ដែលជាអាទិភាពទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុមប្រឹក្សាក្រុង ដែលសំដៅការលើកកម្ពស់ក្នុងការផ្តល់នូវសេវាធារណៈ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់ប្រសើឡើង ប្រកបដោយសមធម៌ និងកាត់បន្ថយភាពក្រីក្រនៅតាមមូលដ្ឋាន។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះជា ឱកាសមួយសម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ ដើម្បីឱ្យក្រុមប្រឹក្សាធ្វើការពិភាក្សា ឆ្លើយតប និងដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ៕ NCDDS

លោក ឡុង សាងៀម ប្រធានក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់