កិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី២ របស់​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង

កំពង់ឆ្នាំង ២៤ មិថុនា ២០១៤៖ នៅសាលាខេត្តកំពង់ឆ្នាំងព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី២ ក្រោមអធិបតីភាព លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន សំអុល អភិបាលរងខេត្ត…

 

កំពង់ឆ្នាំង ២៤ មិថុនា ២០១៤៖ នៅសាលាខេត្តកំពង់ឆ្នាំងព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំសាមញ្ញ

លើកទី១ អាណត្តិទី២ ក្រោមអធិបតីភាព លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន សំអុល អភិបាលរងខេត្ត តំណាង

ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការទាំង៥

នៃសាលាខេត្ត លោកទីប្រឹក្សាគ្រប់គ្រង កម្មវិធីជាតិប្រចាំខេត្ត មន្រ្តីសម្របសម្រួលក្រុមប្រឹក្សាខេត្ត និងលោកទីប្រឹក្សាអភិបាលកិច្ចមូលដ្ឋាន នៃកម្មវិធី

EU-SPACE/GIZ  សរុប ៣៣ រូប ស្រី៥រូប ។ កូរ៉ុមក្រុមប្រឹក្សាក្នុងកិច្ចប្រជុំលើកទី១នេះ មានចំនួន ១៥ លើ ១៥ នៃចំនួនក្រុមប្រឹក្សាទាំងមូល ។

 

របៀបវារៈនៃកិច្ចប្រជុំមានចំនួនបីគឺ៖ (១). ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៥ សនណ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ របស់ក្រសួងមហាផ្ទៃ

ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបទបញ្ជាផ្ទៃក្នុង (២). ពិភាក្សាសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរយៈពេល១២ខែ (៣).

របាយការណ៍សង្ខេបរបស់គណៈអភិបាល ស្តីពីលទ្ធផលការងាររបស់រដ្ឋបាលខេត្តក្នុងអាណត្តិដឹកនាំរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី១ និងការងារ

ដែលនៅសេសសល់ ទិសដៅការងាររយៈពេល ៣ខែ សម្រេចដោយក្រុមប្រឹក្សាផុតអាណត្តិហើយត្រូវអនុវត្តបន្ត។

 

លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត បានមានមតិស្វាគមន៍បើកកិច្ចប្រជុំ និងបានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអាណត្តិទី១ ដែលសម្រេច

បានសមិទ្ធផលជាច្រើន ហើយក្រុមប្រឹក្សាខេត្ត អាណត្តិទី២ រួមនឹងគណៈអភិបាលខេត្ត នឹងអនុវត្តបន្តដើម្បីអភិវឌ្ឍខេត្តកំពង់ឆ្នាំងឱ្យមានការរីកចម្រើន

បន្ថែមទៀត។

 

របៀបវារៈបន្តលោកជំទាវប្រធាន បានផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៥ សនណ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ របស់ក្រសួងមហាផ្ទៃ ស្តីពី

ការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបទបញ្ជាផ្ទៃក្នុង ដោយចាត់ឱ្យ ឯកឧត្តម ឡុង ឈុនឡៃ សមាជិកក្រុមប្រឹក្សាខេត្ត អានខ្លឹមសារសេចក្ដីណែនាំ

និងអានសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ សម្រាប់រយៈពេល ១២ខែ។

 

ឯកឧត្តម អ៊ុន សំអុល អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីលទ្ធផលការងាររបស់

រដ្ឋបាលខេត្ត ក្នុងអាណត្តិដឹកនាំរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី១ និងការងារនៅសេសសល់ ទិសដៅការងាររយៈពេល ៣ខែ របស់រដ្ឋបាលខេត្ត។

 

ជាទីបញ្ចប់ លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត បានមានមតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំ ព្រមទាំងបានស្នើដល់គណៈអភិបាលខេត្ត

ឱ្យរៀបចំកែសម្រួលសមាសភាពក្រុមប្រឹក្សាខេត្តក្នុងសេចក្តីសម្រេចបង្កើតគណៈកម្មាធិការនានា ដែលសមាជិកមួយចំនួនបានបញ្ចប់អាណត្តិ។

កិច្ចប្រជុំសាមញ្ញ លើកទី២ នឹងប្រព្រឹត្តទៅនាថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៤ នៅសាលប្រជុំក្រុមប្រឹក្សាសាលាខេត្ត៕

អត្ថបទដោយលោក ចាន់ គឿយ មន្ត្រីសម្របសម្រួលក្រុមប្រឹក្សាខេត្ត 

ដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកំពង់ឆ្នាំង៖ http://administration.kch.ncdd.gov.kh/?p=1677

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់